អ្នកអាចដាក់បណ្តឹងទាក់ទងនឹងការរើសអើង ការយាយី ការបំភិតបំភ័យ ឬការសម្លុតកំហែង ដោយប្រើនីតិវិធីស៊ើបអង្កេតបណ្តឹងក្នុងមូលដ្ឋាន។1 បណ្តឹងនេះត្រូវដាក់ក្នុងរយៈពេលប្រាំមួយខែបន្ទាប់ពី៖ (1) ការប្រព្រឹត្ដ ឬ (2) កាលបរិច្ឆេទដែលអ្នកបានដឹងអំពីការប្រព្រឹត្ដដំបូង។ ប្រធាននាយកមណ្ឌលសិក្សាធិការអាចពន្យារពេល 90 ថ្ងៃសម្រាប់បណ្តឹងរយៈពេលប្រាំមួយខែដោយមូលហេតុសមស្រប បន្ទាប់ពីមានសំណើជាលាយលក្ខណ៍អក្សរដែលពណ៌នាអំពីហេតុផលថាត្រូវការការពន្យារពេល។ 2
ការស៊ើបអង្កេតរបស់សង្កាត់ក្នុងមូលដ្ឋាន (local district) ត្រូវធ្វើឡើង ដោយរក្សាការសម្ងាត់របស់ភាគី និងអង្គហេតុ។3 អ្នកអាចដាក់បណ្តឹងដោយផ្ទាល់ទៅក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) បើត្រូវនឹងលក្ខខណ្ឌមួយនៃអន្តរាគមន៍របស់រដ្ឋដោយផ្ទាល់ ដូចរៀបរាប់ខាងលើ។4
