បើការស៊ើបអង្កេតបង្ហាញថា មណ្ឌលសិក្សាធិការមិនបានអនុវត្តតាមច្បាប់នោះ ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) អាចតម្រូវឱ្យមាន “សកម្មភាពកែតម្រូវ”។1
បើគ្មានការកែតម្រូវការមិនអនុវត្តតាមច្បាប់នោះទេ ក្រសួងអប់រំ CDE ត្រូវចាត់វិធានការបន្ថែមទៀត។ វិធានការនានា រួមមាននីតិវិធីបណ្តឹងតុលាការសម្រាប់ចេញដីកាដែលតម្រូវឱ្យមានការអនុវត្តតាមច្បាប់ ឬបណ្តឹងដើម្បីទទួលបានសំណង ឬបញ្ឈប់ការផ្តល់មូលនិធិរបស់រដ្ឋដល់មណ្ឌលសិក្សាធិការមូលដ្ឋានដែលមិនអនុវត្តតាមច្បាប់។2
បើក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) រកឃើញថា មណ្ឌលសិក្សាធិការមិនបានផ្តល់សេវាកម្មសមស្រប ក្រសួងត្រូវដោះស្រាយបញ្ហានោះតាមរយៈសកម្មភាពកែតម្រូវដែលឆ្លើយតបទៅនឹងតម្រូវការរបស់សិស្សដែលរងផលប៉ះពាល់ ដូចជាសេវាកម្មសំណង ឬការទូទាត់ជាថវិកា។ បទប្បញ្ញត្តិសហព័ន្ធក៏តម្រូវឱ្យក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) “ដោះស្រាយ…ផ្តល់សេវាកម្មសមស្របនាពេលអនាគតដល់កុមារពិការទាំងអស់” ក្នុងផែនការសកម្មភាពកែតម្រូវរបស់ខ្លួន។3
