សេចក្តីជូនដំណឹងអំពីសិទ្ធិតាមនីតិវិធីត្រូវធ្វើជាភាសាកំណើតរបស់អ្នក (លុះត្រាតែមណ្ឌលសិក្សាធិការមិនអាចធ្វើបាន)។ សេចក្តីជូនដំណឹងត្រូវសរសេរឲ្យងាយយល់ និងត្រូវមានការពន្យល់ពេញលេញអំពីចំណុចដូចខាងក្រោម៖
- សិទ្ធិរបស់អ្នកក្នុងការទទួលបានការវាយតម្លៃលើការអប់រំដោយឯករាជ្យ (សូមមើល ជំពូក 2 ព័ត៌មានស្ដីពីរង្វាយតម្លៃ/ការវាយតម្លៃ)
- សិទ្ធិរបស់អ្នកក្នុងការទទួលបានសេចក្តីជូនដំណឹងលាយលក្ខណ៍អក្សរជាមុនអំពីការផ្លាស់ប្តូរ ឬក៏ការបដិសេធមិនផ្លាស់ប្តូរកម្មវិធី ឬក៏សេវាកម្ម
- សិទ្ធិផ្តល់ការយល់ព្រម ឬមិនយល់ព្រមអំពីការវាយតម្លៃ កម្មវិធី និង/ឬកន្លែងរៀន របស់អ្នក។
- សិទ្ធិពិនិត្យឡើងវិញនូវរបាយការណ៍អប់រំរបស់កូនអ្នក។
- សិទ្ធិស្នើសុំសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់។
- សិទ្ធិរបស់កូនអ្នកក្នុងការរក្សាកន្លែងរៀនបច្ចុប្បន្ន ខណៈពេលរង់ចាំនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់
- នីតិវិធីរបស់មណ្ឌលសិក្សាធិការសម្រាប់សិស្សទទួលបានការកំណត់កន្លែងរៀននៅក្នុង “បរិយាកាសអប់រំជំនួស” បណ្តោះអាសន្នក្នុងរយៈពេលដែលមន្រ្តីសាលា ឬចៅក្រមច្បាប់រដ្ឋបាលបានកំណត់
- ពេលដែលអ្នកចង់ដាក់កូនរបស់អ្នកនៅសាលាឯកជន និងស្វែងរកហិរញ្ញប្បទានសាធារណៈ។
- វត្តមាន និងនីតិវិធីនៃការស្រមុះស្រមួល។
- នីតិវិធីដែលទាក់ទងនឹងនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ រួមទាំងលក្ខខណ្ឌតម្រូវដែលលទ្ធផលវាយតម្លៃ និងអនុសាសន៍ទាំងអស់ត្រូវបានបង្ហាញដោយមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតទៅមណ្ឌលសិក្សាធិការ និងដោយមណ្ឌលសិក្សាធិការទៅមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតយ៉ាងហោចណាស់ប្រាំថ្ងៃនៃថ្ងៃធ្វើការមុន សវនាការ
- ការមាន “បណ្តឹងរដ្ឋប្បវេណី” ដូចជាសាលាឧទ្ធរណ៍កំពុងតាមដានសេចក្តីសម្រេចអំពីសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់
- ការមានថ្លៃសេវាមេធាវីពីមណ្ឌលសិក្សាធិការជូនមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតដោយមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត គឺជា “ភាគីឈ្នះក្តី” ក្នុងសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ និងការពន្យល់ពេញលេញអំពីដែនកំណត់ណាមួយលើសិទ្ធិនោះ ឬការបដិសេធដែលអាចកើតមាន ឬកាត់បន្ថយថ្លៃមេធាវីសម្រាប់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត និង
- ការមាននីតិវិធីពាក្យបណ្តឹងពីបទអនុលោមភាពរដ្ឋ រួមទាំងការពណ៌នាអំពីរបៀបដាក់បណ្តឹង និងពេលវេលានៃនីតិវិធីនោះ។1
- 20 U.S.C. Sec. 1415(d)(2); 34 CFR Sec. 300.504(c).[↩]
