បើអ្នក និងមណ្ឌលសិក្សាធិការចង់សម្រុះសម្រួលវិវាទនេះ ក្រសួងអប់ រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ត្រូវតែផ្តល់ជូននូវនីតិវិធីសម្រុះសម្រួលនោះ។ ក្រសួង CDE អាចប្រើប្រាស់កិច្ចប្រជុំសម្រុះសម្រួលសំណុំរឿង OAH ដែលមានចែងនៅក្នុង 6.41 ដើម្បីសម្រុះសម្រួលពាក្យបណ្តឹងពីបទអនុលោមភាព។1
បើការស៊ើបអង្កេតមានភាពចាំបាច់ ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) នឹងចាត់តាំងមន្ត្រីស៊ើបអង្កេតលើបណ្តឹងរបស់អ្នក។ អ្នកស៊ើបអង្កេតការអនុវត្តតាមច្បាប់ នឹងទាក់ទងទៅអ្នក និងផ្តល់ឲ្យអ្នកនូវឱកាសប្រគល់ជូនព័ត៌មានបន្ថែម ដោយផ្ទាល់មាត់ឬជាលាយលក្ខណ៍អក្សរ អំពីការចោទប្រកាន់នៅក្នុងពាក្យបណ្តឹង។2 សំខាន់បំផុតត្រូវផ្តល់ទៅឱ្យអ្នកស៊ើបអង្កេតការអនុវត្តតាមច្បាប់នូវឯកសារនិងព័ត៌មានផ្សេងទៀត ដើម្បីគាំទ្រដល់ពាក្យបណ្តឹងរបស់អ្នក។ ប្រសិនបើអ្នកបដិសេធមិនផ្តល់ទៅឱ្យអ្នកស៊ើបអង្កេតការអនុវត្តតាមច្បាប់នូវឯកសារនោះទេ ឬបដិសេធមិនសហការក្នុងការស៊ើបអង្កេត នោះក្រសួង CDE អាចនឹងច្រានចោលពាក្យបណ្តឹងនោះ។3
