សេចក្តីជូនដំណឹងជាមុនដោយលាយលក្ខណ៍អក្សរត្រូវមានចំណុចទាំងអស់ដូចខាងក្រោម៖
- ការពន្យល់ពេញលេញអំពីសិទ្ធិតាមនិតិវិធីទាំងអស់ដែលមានសម្រាប់សិស្សរួមទាំងសិទ្ធិនៃនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ និងសិទ្ធិរក្សាការសម្ងាត់ ដូចមានចែងក្នុងបទប្បញ្ញត្តិស្តីពីការអប់រំពិសេសរបស់សហព័ន្ធ។
- ការរៀបរាប់អំពីសកម្មភាពដែលមណ្ឌលសិក្សាធិការស្នើឡើងឬបដិសេធ ការពន្យល់អំពីមូលហេតុដែលមណ្ឌលសិក្សាធិការ ស្នើសុំ ឬបដិសេធមិនចាត់វិធានការ និងការរៀបរាប់អំពីជម្រើសណាមួយដែលមណ្ឌលសិក្សាធិការពិចារណា និងមូលហេតុនៃការបដិសេធ្ឋជម្រើសទាំងនោះ។
- ការពិពណ៌នាអំពីនីតិវិធីវាយតម្លៃនីមួយៗ ការធ្វើតេស្ត កំណត់ត្រា ឬរបាយការណ៍ដែលមណ្ឌលសិក្សាធិការបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់សកម្មភាពដែលបានស្នើសុំនិងបដិសេធ
- ការរៀបរាប់អំពីកត្តាផ្សេងទៀតដែលពាក់ព័ន្ធនឹងសំណើសុំឬការដិសេធរបស់មណ្ឌលសិក្សាធិការ និង
- របាយការណ៍ដែលថា មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត មានសិទ្ធិជាក់លាក់ និងរបៀបដែល មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតអាចទទួលបានការពិពណ៌នាជាលាយលក្ខណ៍អក្សរអំពីសិទ្ធិទាំងនោះ។
- សេចក្តីជូនដំណឹងត្រូវសរសេរជាភាសាដែលសាធារណជនទូទៅអាចយល់បាន និងត្រូវបានផ្តល់ជាភាសាកំណើត ឬរបៀបប្រាស្រ័យទាក់ទងផ្សេងទៀតរបស់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតលើកលែងតែច្បាស់លាស់ថាមិនអាចធ្វើដូច្នោះបានមែន។1
ព័ត៌មានដែលមាននៅក្នុងសេចក្ដីជូនដំណឹងជាលាយលក្ខណ៍អក្សរមានសារៈសំខាន់ណាស់ចំពោះមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតធ្វើការសម្រេចចិត្តប្រកបដោយភាពឆ្លាតវៃ និងមានព័ត៌មានគ្រប់គ្រាន់។ នៅក្នុង Union School District v. B. Smith, 15 F.3d 1519, 1526 (9th Cir. 1994) សាលាឧទ្ធរណ៍របស់សហព័ន្ធបានសម្រេចថា សេចក្តីជូនដំណឹងនេះមិនមែនគ្រាន់តែជាលក្ខខណ្ឌតម្រូវផ្នែកបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាសិទ្ធិដ៏សំខាន់ និងបានរារាំងមណ្ឌលសិក្សាធិការមិនឲ្យជជែកវែកញែកអំពីភាពសមស្របនៃកន្លែងរៀន ដែលមណ្ឌលសិក្សាធិការផ្តល់ជូនដោយផ្ទាល់មាត់ ហើយឪពុកម្ដាយបានបដិសេធ ប៉ុន្តែមិនដែលផ្តល់ជូនជាផ្លូវការដោយលាយលក្ខណ៍អក្សរដល់ឪពុកម្ដាយតាមលក្ខខណ្ឌតម្រូវនៃសេចក្ដីជូនដំណឹងដូចរៀបរាប់ខាងលើ។
- 20 U.S.C. Sec. 1415(c); 34 C.F.R. Secs. 300.503 (b) & (c).[↩]
