Menu Close

(6.37) បើមណ្ឌលសិក្សាធិការ​មិនផ្តល់ “សេចក្ដីជូនដំណឹងជាលាយ​ល​ក្ខណ៍​អក្សរ​ជា​មុន​” អំពី​សំណើសុំ​កម្មវិធី​​​ IEP របស់ខ្លួនទេ ហើយ​មាតា​បិតា​/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត មិ​នយល់ស្រប​នឹង​សំណើនេះ តើ​មណ្ឌល​សិក្សា​ធិការ​ត្រូវផ្តល់​សេច​ក្ដីជូ​ន​ដំណឹងនោះ​ដល់ខ្ញុំ នៅពេលដែល​ខ្ញុំ​ស្នើសុំ​សវនាការតាមនីតិវិធី​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់​ដែរ​ទេ? 

បាទ/ចាស។​ បើមណ្ឌលសិក្សាធិការ​មិនបានផ្តល់សេចក្ដីជូនដំណឹង​ជាលាយ​លក្ខណ៍​អ​ក្ស​រ​​ជា​មុន ​មុនពេល​ដែល​​អ្នក​ស្នើ​សុំ​​សវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវ​ច្បាប់​ទេ​ នោះមណ្ឌលសិក្សាធិការ​​ត្រូវ​ផ្ញើការឆ្លើយតបដល់អ្នក (ក្នុង​រយៈ​ពេល 10 ​ថ្ងៃ​បន្ទាប់​ពីទទួលបានសេចក្ដីចម្លងមួយច្បាប់នៃបណ្តឹងរបស់​អ្នក​) ដែលមានចំណុចទាំងអស់ដូចខាងក្រោម៖ 

  1. ការពន្យល់អំពីមូលហេតុដែលមណ្ឌលសិក្សាធិការ​​ធ្វើ ឬមិនធ្វើអ្វីៗ​ដែល​បាន​បង្កើត​ជា​បញ្ហា។ 
  2. ការរៀបរាប់អំពីជម្រើសផ្សេងទៀតដែលក្រុមនៃកម្មវិធី​​ IEP បាន​ពិចារណា និង​មូលហេតុនៃការបដិសេធ។ 
  3. ការរៀបរាប់អំពីការវាយតម្លៃ និតិវិធី តេស្ត របាយការណ៍ ។ល។ មណ្ឌលសិក្សាធិការ​បាន​ប្រើ​ជា​មូលដ្ឋាន​ដើម្បី​ធ្វើ ឬមិនធ្វើអ្វីៗដែលបានបង្កើតជាបញ្ហា។ និង 
  4. ហេតុផលផ្សេងទៀតសម្រាប់ភាពសកម្ម ឬភាពអសកម្មរបស់មណ្ឌលសិក្សាធិការ​។ 

ក្នុងកាលៈទេសៈទាំងនេះ មណ្ឌលសិក្សាធិការ​មិន​ចាំបាច់​ដាក់​ការឆ្លើយតប​ដាច់​​ដោយ​​​ឡែក​ក្នុង​រយៈពេល​ដប់ថ្ងៃ ដូចរៀបរាប់ខាងលើទេ​។1

  1. 20 U.S.C. Sec. 1415(k)(2)(B)(ii)(II); 34 C.F.R. Sec. 300.508(e)(2); Cal. Ed. Code Sec. 56502(d)(2).[↩]