លើកលែងតែក្នុងកាលៈទេសៈជាក់លាក់មួយចំនួនដូចបានពិភាក្សាខាងក្រោម ពុំនោះទេកូនរបស់អ្នកត្រូវស្ថិតនៅក្នុងកន្លែងរៀនបច្ចុប្បន្នរបស់គាត់ និងកម្មវិធី IEP ដែលបានអនុវត្តពេញលេញតាមការព្រមព្រៀង បច្ចុប្បន្ន របស់គាត់ (រួមទាំងទាំងសេវាកម្មពាក់ព័ន្ធទាំងអស់) ចាប់ពីពេលដែលអ្នកស្នើសុំសវនាការ រហូតដល់ពេលដែលសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ (និងសាលាឧទ្ធរណ៍ បើមាន) ត្រូវបានបញ្ចប់។1 ការការពារជាធម្មតាត្រូវបានគេហៅថា ការផ្តល់ជូន “ការរក្សាស្ថានភាពដដែល”។ ការរក្សាស្ថានភាពដដែលអាចនឹងផ្លាស់ប្ដូរប្រសិនបើមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតនិងមណ្ឌលសិក្សាធិការយល់ព្រមធ្វើការផ្លាស់ប្តូរកន្លែងរៀន ឬសេវាកម្ម ខណៈដែលនីតិវិធីត្រឹមត្រូវតាមច្បាប់នៅមិនទាន់សម្រេចសេចក្តីនៅឡើយ។
កាលណាសវនាការបានបញ្ចប់ បើរឿងក្ដីនេះឡើងដល់តុលាការ ការកំណត់កន្លែងរៀន និងសេវាកម្មឲ្យនៅដដែលនឹងក្លាយជាអ្វីដែល ALJ បានបង្គាប់នៅក្នុងសវនាការរដ្ឋបាល។2
ការកំណត់កន្លែងរៀនឲ្យនៅដដែលរបស់សិស្សក៏អាចផ្លាស់ប្តូរក្នុងស្ថានភាពមួយក្នុងចំណោមស្ថានភាពដូចខាងក្រោម៖
- បើកុមារបានប្រព្រឹត្តិបទល្មើសពាក់ព័ន្ធនឹងអាវុធ ឬគ្រឿងញៀន ឬបង្ករបួសស្នាមលើរាងកាយមនុស្សម្នាក់ទៀត មណ្ឌលសិក្សាធិការអាចផ្លាស់ប្តូរកន្លែងរៀនរបស់គាត់ (ទោះបីជាអ្នកបានស្នើសុំសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ក៏ដោយ) ទៅកាន់ “មជ្ឈដ្ឋានអប់រំជំនួសបណ្តោះអាសន្ន” (IAES) រហូតដល់ 45 ថ្ងៃ។3
- បើមណ្ឌលសិក្សាធិការបញ្ចុះបញ្ចូល ALJ ថាវត្តមានរបស់កុមារនៅកន្លែងរៀនបច្ចុប្បន្នរបស់គាត់ “ទំនងជានឹងធ្វើឲ្យសិស្ស ឬអ្នកផ្សេងទៀតរងរបួស” ALJ អាចដាក់គាត់នៅក្នុង IAES រហូតដល់ 45 ថ្ងៃ4 ឬ
- បើមណ្ឌលសិក្សាធិការបញ្ចុះបញ្ចូលតុលាការរដ្ឋ ឬតុលាការសហព័ន្ធថា វត្តមានរបស់កុមារនៅកន្លែងរៀនបច្ចុប្បន្នរបស់គាត់ “ទំនងជានឹងបង្កឲ្យសិស្ស ឬអ្នកផ្សេងទៀតរងរបួស” នោះការដាក់បញ្ចូលក្នុងការសិក្សារបស់សិស្សគឺអាស្រ័យលើលក្ខខណ្ឌនៃសេចក្តីបង្គាប់របស់តុលាការ ខណៈពេលរង់ចាំសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់។5
មជ្ឈដ្ឋានអប់រំជំនួសបណ្តោះអាសន្ន (IAES) ត្រូវបានជ្រើសរើស ដើម្បីឲ្យសិស្សអាចបន្តចូលរួមក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅ និងបន្តមានការរីកចម្រើនឆ្ពោះទៅរកការសម្រេចគោលដៅដែលបានកំណត់នៅក្នុងកម្មវិធី IEP របស់គាត់។6
- Cal. Ed. Code Sec. 56505(d); 34 C.F.R. Sec. 300.518.[↩]
- Clovis Unified District v. Office of Administrative Hearings, 903 F.2d 635, 648 (9th Cir. 1990; Cal. Ed. Code Sec. 56505(d).[↩]
- 34 C.F.R. Sec. 300.530(g).[↩]
- 34 C.F.R. Secs. 300.532(a) & (b)[↩]
- Honig v. Doe, 484 U.S. 305, 307 (1988); Gadsden City Bd. Of Ed. v. B.P., 3 F. Supp. 2d 1299, 1303 (N.D. Ala. 1998) (អនុវត្តតាមសេចក្តីសម្រេចរបស់ Honig បន្ទាប់ពីវិសោធនកម្ម IDEA)។[↩]
- 34 C.F.R. Sec. 300.530(d)(1).[↩]
