Menu Close

(6.16) តើមានអ្វីកើតឡើងបើ​ខ្ញុំមិនយល់ស្រប​នឹងសេចក្តី​សម្រេចនៃការស៊ើប​អង្កេត​របស់​មណ្ឌល​សិក្សា​​ធិការ?

(6.16) តើមានអ្វីកើតឡើងបើ​ខ្ញុំមិនយល់ស្រប​នឹងសេចក្តី​សម្រេចនៃការស៊ើប​អង្កេត​របស់​មណ្ឌល​សិក្សា​​ធិការ?

អ្នក​អាចប្តឹងឧទ្ធរណ៍​ដោយ​​ផ្ទាល់ទៅក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ដើម្បីពិនិត្យ​មើល​ឡើង​វិញ​​អំពី​សេចក្តី​សម្រេចរបស់មណ្ឌលសិក្សាធិការ​ក្នុងមូលដ្ឋានក្នុងរយៈពេ​ល​ 30ថ្ងៃ​ បន្ទាប់​ពី​​អ្នក​​ទទួល​បាន​សេចក្តី​សម្រេច​ចុង​ក្រោយ​ជា​​លាយលក្ខណ៍អក្សររបស់​មណ្ឌលសិក្សាធិការ​។ [5 C.C.R. Sec. 4632(a).] បញ្ជាក់ថា រយៈពេល 30ថ្ងៃ​ចាប់​ផ្តើម​​ពីកាលបរិច្ឆេទ​នៃ​ការ​សម្រេចចិត្តនេះ មិនមែនជា​កាលបរិច្ឆេទដែលអ្នក​បានទទួលការសម្រេចចិត្តនោះ​ទេ។

ពេលប្តឹងជំទាស់សេចក្តីសម្រេចរបស់មណ្ឌលសិក្សាធិការ​​ ពាក្យ​បណ្តឹង​​ទៅកាន់​​ក្រសួង​អប់រំ​រដ្ឋ​កាលីហ្វ័រញ៉ា (CDE)​ ត្រូវ​​បញ្ជាក់អំពីមូលហេតុនៃ​បណ្តឹង​ឧទ្ធរណ៍​។ 

  1. LEA មានបាន​អនុវត្តតាម​នីតិវិធី​ដាក់​ពាក្យ​បណ្តឹងរបស់ខ្លួន​។
  2. ពាក់ព័ន្ធនឹង​ការចោទប្រកាន់​នៃ​ពាក្យបណ្តឹងនេះ របាយការណ៍ស៊ើបអង្កេត​រប​ស់ LEA ខ្វះ​លទ្ធផលនៃ​អង្គហេតុ​ជាសារវន្ត​ដែល​ចាំបាច់​ក្នុង​ការ​ទាញ​សេចក្តីសន្និដ្ឋានទៅតាម​ច្បាប់​។
  3. លទ្ធផលអង្គហេតុ​ជាសារវន្ត​នៅក្នុងរបាយការណ៍ ​LEA ត្រូវបាន​គាំទ្រ​ដោយ ភស្តុតាង​សំខាន់ៗ​។
  4. ការសន្និដ្ឋាន​ផ្លូវច្បាប់​នៅក្នុង​របាយការណ៍​ស៊ើបអង្កេត​ គឺស្របគ្នា​ជាមួយនឹង​ច្បាប់​ ឬ 
  5. វិធានការកែតម្រូវ​មិន​ផ្តល់​ដំណោះស្រាយ​សមស្រប​​ ក្នុងករណីដែល​ LEA រកឃើញពី​ការមិនអនុវត្ត​តាម​ច្បាប់​នៅ​ក្នុងនោះ។ 

បណ្តឹងឧទ្ធរណ៍​ត្រូវ​រួមបញ្ចូល​ពាក្យបណ្តឹងដើម​​របស់​អ្នក​មួយ​ច្បាប់​ ​​និង​សេចក្តី​សម្រេច​របស់មណ្ឌលសិក្សាធិការ​ ​មួយច្បាប់។ [5 C.C.R. Secs. 4632(b)-(c).]

បើក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) រកឃើញថាមណ្ឌលសិក្សាធិការមិន​បាន​ដោះស្រាយ​បញ្ហារបស់​អ្នកមួយ​ឬច្រើន​​ នោះ​ក្រសួងត្រូវបញ្ជូនបញ្ហានោះទៅមណ្ឌលសិក្សាធិការ​វិញដើម្បីធ្វើការ​ស៊ើប​អង្កេត។ មណ្ឌលសិក្សាធិការ​ត្រូវតែ​ស៊ើប​អង្កេតបញ្ហា​ដែលខកខានមិនបានអនុវត្ត​ ឬចេញរបាយការណ៍កែតម្រូវ​ក្នុង​រយៈ​ពេល​ 20ថ្ងៃ​។​ [5 C.C.R. Sec. 4632(f).] ក្រោយពេល​ក្រសួង​អប់រំ​រដ្ឋ​កាលីហ្វ័រញ៉ា (CDE) ជូនដំណឹង​​ដល់មណ្ឌលសិក្សា​ធិការ​​អំពីការ​ប្តឹង​ឧទ្ធរណ៍​ មណ្ឌល​សិក្សា​​ធិការ​ត្រូវ​​បញ្ជូនឯកសារស៊ើបអង្កេតរបស់ខ្លួន​មួយ​ច្បាប់ពេញលេញ​​ជូនដល់​ក្រសួង​​ CDE ក្នុងរយៈពេល​ 10ថ្ងៃ​។​ ជាទូទៅ ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) កម្រិត​ការពិនិត្យឡើងវិញរបស់ខ្លួន​ត្រឹមសំណុំរឿង​ស៊ើបអង្កេត​របស់សង្កាត់ក្នុង​មូលដ្ឋាន​ ប៉ុន្តែ​អាចទាក់ទង​ភាគីទាំងអស់​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។ បើក្រសួងរកឃើញថាមាន “ភស្តុតាងគ្រប់គ្រាន់” ដែលគាំទ្រ​ដល់សេចក្តីសម្រេចរបស់មណ្ឌលសិក្សាធិការ​ និង​រកឃើញថាមណ្ឌលសិក្សាធិការ​បាន​អនុវត្ត​តាម​នីតិវិធី​ស៊ើបអង្កេតលើ​បណ្តឹងនោះ​ត្រឹមត្រូវ​ ពេលនោះ​ក្រសួង​ត្រូវ​​បដិសេធបណ្តឹងឧទ្ធរណ៍នោះ។ បើមិនមានភស្តុតាងគ្រប់គ្រាន់ដែលគាំទ្រដល់​​សេចក្តីសម្រេចរបស់សង្កាត់​ក្នុងមូលដ្ឋាន ឬ​ក៏​​មិន​មាន​ការ​គោរព​​តាម​នីតិវិធីទេ ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) អាចបញ្ជូន​បណ្តឹង​នេះ​ទៅ​មណ្ឌលសិក្សាធិការ​ ដើម្បី​ធ្វើ​ការស៊ើបអង្កេតបន្ត ឬ​ក៏​​ចេញសេចក្តីសម្រេច ផ្អែកលើ​ភស្តុតាង​នៅ​ក្នុង​សំណុំរឿង ឬ​ក៏​ធ្វើការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​ដោយ​​ខ្លួនឯង និងចេញសេចក្តីសម្រេច​អំពី​បណ្តឹងនោះ​។ [5 C.C.R. Sec. 4633.]