Menu Close

(6.43) តើការស្រមុះស្រមួលខុសគ្នាពី “សម័យប្រជុំស្តីពីការស្វែងរកដោះស្រាយ” ​​យ៉ាង​​​ដូចម្តេច? 

(6.43) តើការស្រមុះស្រមួលខុសគ្នាពី “សម័យប្រជុំស្តីពីការស្វែងរកដោះស្រាយ” ​​យ៉ាង​​​ដូចម្តេច? 

ការស្រមុះសម្រួល​ខុសពីសម័យប្រជុំស្តីពីការស្វែងរកដោះស្រាយចំនួនបួន​​យ៉ាង​​សំខាន់ៗ។ ទីមួយ ក្នុងការសម្រុះសម្រួល មានមនុស្សអព្យាក្រឹត (​អ្នក​សម្រុះ​សម្រួ​ល) ដែល​ជួយមាតាបិតា/អាណាព្យាបាល​/អ្នកមានសិទ្ធិ​អប់រំផ្សេង​ទៀតនិង​មណ្ឌល​សិក្សា​ធិការ​ឲ្យឈានដល់កិច្ចព្រ​ម​ព្រៀង។ កិច្ចប្រជុំរកដំណោះស្រាយគឺដូចគ្នាច្រើនទៅនឹង​ការ​រៀបចំ​កិច្ច​ប្រជុំ​កម្ម​វិធី​​ IEP ផ្សេង​ទៀត​ជាមួយបុគ្គលិកសាលា។ ទីពីរ នៅក្នុងសម័យប្រជុំស្តីពីការស្វែងរកដំណោះស្រាយ រាល់​ការពិភាក្សា​ទាំងអស់​ត្រូវ​រក្សា​ការសម្ងាត់ ហើយមិនអាចត្រូវបានបង្ហាញនៅ​ពេល​សវនាការ ឬកាត់ក្ដីជាបន្តបន្ទាប់ឡើយ។ បទប្បញ្ញត្តិនៃសម័យប្រជុំស្តីពីការស្វែងរកដំណោះស្រាយ​មិន​រារាំង​​អ្នក​ចូលរួមមិនឲ្យ​បង្ហាញ​ព័ត៌មាននេះ នៅ​ពេល​​សវនាការ (បើគ្មានការ​ឯកភាពរក្សាការសម្ងាត់​ដោយ​​ស្ម័គ្រចិត្ត)។ 

ទីបី ខុសពីកិច្ចព្រមព្រៀងដែលទទួលបាននៅសម័យប្រជុំស្តីពីការស្វែងរកដំណោះស្រាយ​ មិនមាន​ ​”រយៈពេល​អនុគ្រោះ” បី​ថ្ងៃ​​ដោយ​​​ស្វ័យប្រវត្តិ​ដែល​ភាគីទាំងសងខាង​អាច​ធ្វើ​មោឃភាព​កិច្ចព្រមព្រៀង​ដែល​ទទួល​បាន​​ក្នុងពេលសម្រុះសម្រួលនោះទេ​។ ទីបួន ការកំណត់ពេលវេលា 45 ថ្ងៃសម្រាប់សេចក្តីសម្រេចចុង​ក្រោយក្នុង​សំ​ណុំ​រឿក្តីនេះនៅ​តែ​បន្ត​​នីតិវិធី ​ខណៈ​ពេលរង់ចាំការសម្រុះសម្រួល រយៈ​ពេ​លនេះ ឈប់​មានក្នុងអំឡុងកិច្ចប្រជុំរក​ដំណោះ​ស្រាយ។1

​អ្នក​​​គប្បី​​ពិនិត្យមើលឡើងវិញនូវ​កត្តា​ទាំងនេះ​ដើម្បី​សម្រេច​ថា​តើ​ត្រូវ​សម្រុះសម្រួល​ដែរឬអត់​ ជាជាង​ការ​ចូល​រួម​​ក្នុង​​សម័យ​ប្រជុំដំណោះស្រាយ។ ​ទោះ​​​យ៉ាង​ណា​​ក៏​​ដោយ​​ ត្រូវចងចាំថា ​អ្នក​​ត្រូវ​ចូលរួម​ក្នុង​សម័យប្រជុំដំណោះស្រាយ​ លើកលែង​តែ​ភាគី​ទាំង​សង​ខាង​បដិសេធ​ដំណោះស្រាយជាលាយលក្ខណ៍អក្សរ។ 

  1. 20 U.S.C. Sec. 1415(k)(3)(D); 34 C.F.R. Sec. 300.510; Cal. Ed. Code Sec. 56501.5; 5 C.C.R. Sec. 3086.[↩]