Menu Close

(6.1) តើសវនាការសម្រាប់នីតិវិធីត្រឹមត្រូវ​តាមច្បាប់​ជាអ្វី? 

(6.1) តើសវនាការសម្រាប់នីតិវិធីត្រឹមត្រូវ​តាមច្បាប់​ជាអ្វី? 

កាលណាមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតរបស់សិស្សដែលមានពិការភាព និង​​មណ្ឌល​សិក្សា​ធិការមិន​​ឯកភាព​លើ​​​សិទ្ធិ​ទទួល​បាន​ការ​អប់​រំ​ពិសេស កន្លែងរៀន តម្រូវការ​កម្ម​វិធី​ ឬ​សេវាកម្ម​ពាក់​ព័ន្ធនោះទេ​ ​​នោះ​ភាគី​ទាំង​សងខាង​អាច​ស្នើសុំ​សវនា​ការតាម​នីតិវិធី​ត្រឹមត្រូវ​តាមច្បាប់​បាន។ កាល​ណា​មានសវនាការ ភាគី​ទាំង​សងខាង​បង្ហាញ​ភស្តុតាង​​ដោយ​​​ហៅ​សា​ក្សី​ និងដាក់​របាយការណ៍ ​និង​ការវាយតម្លៃដែល​គាំទ្រដល់​គោល​ជំហរ​របស់​ពួកគេ។ បន្ទាប់មកចៅក្រមច្បាប់រដ្ឋបាល (ALJ) វាយតម្លៃភស្តុតាង និងសម្រេច​ថា​តើសេវាកម្មណាដែលសមស្របនៅក្រោមច្បាប់។ ជាទូទៅ សវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់​គឺ​​មិនសមស្រប​ទៅ​​​នឹង​បញ្ហា​តាម​នីតិវិធី ដែល​ត្រូវ​បាន​ដោះស្រាយ​តាម​ធម្មតាតាមរយៈ​ពាក្យ​បណ្តឹង​សម្រា​ប់ដំណើរការពាក្យបណ្ដឹងពីបទអនុលោមភាព​​នោះ​ទេ។