Menu Close

(6.8) តើមានអ្វីកើតឡើងបន្ទាប់ពីខ្ញុំដាក់​បណ្តឹង​​ស្តីពីការអនុវត្តតាមច្បាប់​​?

(6.8) តើមានអ្វីកើតឡើងបន្ទាប់ពីខ្ញុំដាក់​បណ្តឹង​​ស្តីពីការអនុវត្តតាមច្បាប់​​?

តាមច្បាប់សហព័ន្ធនិងរដ្ឋ ក្រសួង CDE មានរយៈពេល 60 ថ្ងៃ​តាម​​ប្រតិទិនបន្ទាប់ពីទទួល​បណ្តឹង ​ដើម្បី​ធ្វើ​ការ​ស៊ើបអង្កេតចាំបាច់ណាមួយ និងដើម្បី​ដោះស្រាយ​បណ្ដឹង​។ [34 C.F.R. Secs. 300.152(a)(1)-(5); 5 C.C.R. Sec. 3203(a).] ពេលទទួល​បណ្តឹង​របស់​អ្នក​ ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ​ត្រូវ​ពិនិត្យមើល​បណ្តឹង​ដើម្បី​សម្រេចថាតើ​ខ្លួន​មាន​ដែនយុត្តាធិការដែរឬអត់។​ ឧទាហរណ៍ ក្រសួង​ CDE នឹង​ប្រាកដ​ថា​ការរំលោភបំពាន​ដែលបាន​ចោទ​ប្រកាន់ បាន​កើត​ឡើង​មិនលើស​ពី​មួយ​ឆ្នាំ​ក្រោយពេល​អ្នក​បានដាក់ពាក្យបណ្តឹង​។ CDE ក៏នឹង​ផ្ទៀងផ្ទាត់ផងដែរ​ថា ការរំលោភបំពាន​នោះ​ស្របតាម​ស្ថានភាពណាមួយក្នុងចំណោម​ស្ថានភាព​ទាំង​ប្រាំនៅក្នុងមាត្រា 5 នៃច្បាប់​ C.C.R ដែរឬអត់។​ Sec. 3201.

បើ​បណ្តឹង​របស់​​អ្នក​​ពាក់ព័ន្ធ​នឹង​បញ្ហាអនុលោមភាព​សាមញ្ញៗ​មួយឬពីរ​ ​អ្នក​​អាច​ស្នើសុំនៅក្នុង​បណ្តឹងឱ្យ​គេ​ពន្លឿន ឬ​ក៏​តាមដានឱ្យបានឆាប់រហ័ស​ការស៊ើបអង្កេត​។ ឧទាហរណ៍​​ដូចជា​៖ (1) កម្មវិធី​ IEP របស់កូនអ្នក​បញ្ជាក់ថា​ កូន​អ្នក​ទទួលបាន​ជំនួ​យ​សិក្សា ក្នុងកំឡុងពេលជាក់​លាក់​នៅ​ពេល​ថ្ងៃ តែមិនទទួលបាន​ជំនួយសិក្សា​នោះ​ឡើយ។ (2) គ្រូរបស់កូន​អ្នក​មិនបានចូលរួមប្រជុំ IEP។ (3) កម្មវិធី ​​IEP របស់​កូន​អ្នក​​បញ្ជាក់ថា កូន​អ្នក​ទទួលបាន​ជំនួយ​សិក្សាក្នុងកំឡុងពេលជាក់លាក់នៅពេលថ្ងៃ តែមិន​ទទួល​បាន​​​ជំនួយសិក្សា​នោះ​ឡើយ។ ឬ (4) ប្រធាន​មណ្ឌលសិក្សាធិការរបស់កូ​ន​អ្នក​​បាន​ប្រាប់​​អ្នក​​ថា ​ដោយ​​សារ​តែ​កូន​​​​របស់​អ្នក​មានបញ្ហាអាកប្បកិរិយានៅមណ្ឌលសិក្សាធិការ ​អ្នក​​មិន​គួរ​នាំ​គាត់​ត្រឡប់​មក​វិញ​ទេ​។ បន្ទាប់ពីដាក់​បណ្តឹងរួច​ ​អ្នក​​​ក៏​​អាច​ទូរស័ព្ទ​ទៅ​ការិយាល័យ​អនុលោមភាព ​ដើម្បី​រកឃើញថាតើនរណា​ដែល​ត្រូវ​បានចាត់​តាំង​ឱ្យដោះស្រាយបណ្តឹងនេះ ​ដើម្បីរំលឹកមន្ត្រី​ស៊ើប​អង្កេតនោះអំពី​សំណើ​របស់​​អ្នក​ និង​ហេតុផល​នៃ​ការពន្លឿន​នីតិវិធីនោះ។ កិច្ច​ដំណើរការ​ដោះស្រាយវិវាទការអប់រំពិសេសរបស់ CDE អាចស្វែងរកបាន​នៅ ​https://www.cde.ca.gov/sp/se/qa/cmplntproc.asp.

​ទោះ​ជា​អ្នក​ដាក់​បណ្តឹង​​​យ៉ាង​​ឆាប់រហ័ស​ក៏​​ដោយ​​ បើ​អ្នក​មិនទទួលបានព័ត៌មាន​ពី​ CDE ក្នុងរយៈពេល 10 ថ្ងៃ​បន្ទាប់​ពី​អ្នក​បានដាក់​បណ្តឹង​ ​អ្នក​​​គប្បី​​ទូរសព្ទ​ទៅ​លេខ 800-926-0648 ដើម្បីតាមដាន។ ​អ្នក​​​ក៏​​អាច​​ដាក់​បណ្តឹង​ឧទ្ធរណ៍​​តាម​ទូរសារ​បាន​តាមរយៈ​លេខ​ 9163273704។