Menu Close

(6.40) តើកិច្ចប្រជុំសម្រុះសម្រួលគឺជាអ្វី? 

(6.40) តើកិច្ចប្រជុំសម្រុះសម្រួលគឺជាអ្វី? 

ការិយាល័យ​​សវនាការ​​រដ្ឋបាល (OAH) នឹង​ផ្តល់​ឲ្យ​​អ្នក​សម្រុះសម្រួលដែល​ត្រូ​វ​​អង្គុយ​ក្រៅផ្លូវការ​ជាមួយ​អ្នក ​និងមណ្ឌលសិក្សាធិការមុនពេល​សវ​នាការ​តាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់​បាន​ធ្វើឡើង​ដើម្បី​ដោះស្រាយ​បញ្ហា បើភាគីទាំងសង្ខាងយល់ព្រមសម្រុះសម្រួល។ ​អ្នក​សម្រុះសម្រួលគ្មានអំណាចបង្ខំឲ្យភាគីទាំងសង្ខាងធ្វើអ្វីទេទាំងអស់ តែ​ជួយ​​អ្នក​​និង​មណ្ឌលសិក្សាធិការទទួលបានការព្រមព្រៀង។ ជាទូទៅ ​អ្នក​សម្រុះសម្រួលនឹងជួបគ្នានៅក្នុងបន្ទប់​ជាមួយ​​អ្នក​ទាំងអស់​ដែល​ចូលរួម​ ប៉ុន្តែ​អាច​រៀបចំ«ក្រុមពិភាក្សា»ដាច់​ដោយ​​ឡែក​ជាមួយ​ភាគីទាំង​សង្ខាង​ដើម្បីដោះស្រាយបញ្ហា។ ​អ្នក​សម្រុះសម្រួល ជាទូទៅគឺជា​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) ដើរតួជា​អ្នក​សម្រុះសម្រួល មិនមែនជាចៅក្រមទេ។ ALJ ដើរតួជា​អ្នក​សម្រុះសម្រួល នឹងមិនដើរតួជា​ ALJ ដែល​ត្រូវ​បាន​តែង​តាំងឲ្យ​ស្តាប់រឿងក្តី​របស់​​អ្នកទេ ​​បើវិវាទនេះត្រូវដោះស្រាយក្នុងសវនាការ។1

បើការស្រមុះស្រមួលមិនបានដោះស្រាយបញ្ហាទាំងអស់ដែលមាននៅ​ក្នុងជម្លោះ អ្វី​ដែល​​អ្នក​ (ឬតំណាងមណ្ឌលសិក្សាធិការ) បាននិយាយ ឬសរសេរការសម្រុះសម្រួលមួយ​ផ្នែក ត្រូវគេដាក់ជូន​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) នៅ​ពេលសវនាការដើម្បីបញ្ជាក់លើរឿងក្តីរបស់ភាគីទាំងសង្ខាង។2 ដូច្នេះ ​ដោយ​​សារតែមណ្ឌលសិក្សាធិការ​ផ្តល់​ជូន​ជួប​​អ្នក​​ពាក់កណ្តាល​ទាក់ទងនឹង​កម្មវិធី​ក្នុង​ពេលកិច្ច​ប្រជុំ​សម្រុះ​សម្រួល វាមិនបាន​ន័យថា ការផ្តល់ជូនបែបនេះ​អាច​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យធ្វើជាភ័ស្តុតាងក្នុងពេល​សវនាការ​នោះទេ​។ ប្រសិនបើការសម្រុះសម្រួល​បរាជ័យ​ ហើយរាល់​ការផ្តល់ជូនទាំងអស់​ត្រូវ​បា​ន​ដកចេញ នោះ​ភាគីនីមួយៗ​ត្រូវ​បង្ហាញ​រឿងក្តី​ទាំងមូលរបស់​គាត់​​ដោយ​​​​មិន​យោង​ទៅ​លើ​អ្វី​ដែល​​និយាយរួចហើយ ​ឬ​​​វឌ្ឍនភាព​ដែលទទួល​បាន​ក្នុង​ពេល​ប្រជុំ​សម្រុះសម្រួលឡើយ។ 

​ទោះ​បីជាវិវាទជាច្រើនត្រូវបានដោះស្រាយ​តាមរយៈ​ការសម្រុះ​សម្រួល​ក៏​ដោ​យ ​អ្នក​មិន​អាច​សន្មត​ថា វិវាទរបស់​អ្នក​នឹង​ត្រូវបានដោះស្រាយចប់ហើយ​នោះ​ទេ។ ដើម្បីជាប្រយោជន៍ល្អបំផុតចំពោះរូប​អ្នក​ ​អ្នក​​ត្រូវ​ត្រៀមខ្លួនឲ្យបានល្អតាមលទ្ធភាព​ដើម្បី​ចូលរួម​សវនាការ​មុន​ពេលសម្រុះសម្រួល។ សូមចាំថា ការស្រមុះស្រមួលគឺជាការស្ម័គ្រចិត្ត ហើយភាគីទាំងសងខាង​​អាច​បដិសេធបាន​។ បើបដិសេធ​ ​អ្នក​ត្រូវចូលរួមស្តាប់សវនាការ​​ដោយ​​ផ្ទាល់​តែម្តង។ 

  1. Cal. Ed. Code Secs. §§ 56500.3(c)(8), 56501(b)(2-3)[↩]
  2. 5 C.C.R. Sec. 3086.[↩]