Menu Close

(6.12) តើនរណាជា​អ្នក​ដោះស្រាយបណ្តឹង​​ស្តីពីការអនុវត្តតាមច្បាប់​នៅពេល​​ក្រសួងអប់រំរដ្ឋ កាលីហ្វ័រញ៉ា (CDE) គ្មាន​អន្តរាគមន៍​​ដោយ​​​ផ្ទាល់?

(6.12) តើនរណាជា​អ្នក​ដោះស្រាយបណ្តឹង​​ស្តីពីការអនុវត្តតាមច្បាប់​នៅពេល​​ក្រសួងអប់រំរដ្ឋ កាលីហ្វ័រញ៉ា (CDE) គ្មាន​អន្តរាគមន៍​​ដោយ​​​ផ្ទាល់?

ប្រសិនបើពាក្យបណ្តឹងរបស់អ្នក​មិន​ចោទប្រកាន់​លើការបំពាន​ច្បាប់​អប់រំពិសេស​រប​ស់​រដ្ឋ​និង​សហព័ន្ធទេ​ អ្នកចាំបាច់ត្រូវ​គោរពតាមនីតិវិធី​បណ្តឹង​រួម ឬ​​ UCP។ UCP គ្របដណ្តប់​លើ​​បណ្តឹង​ផ្សេងៗ​ជាច្រើន​ប្រភេទ​ រួមទាំង​បណ្តឹង​ដែល​ចោទប្រកាន់​លើការរើសអើង ការយាយី ការបំភិតបំភ័យ ឬការគំរាមកំហែង​។​ [Cal. Ed. Code Sec. 33315.​]

អ្នក​អាច​សុំឱ្យ​ក្រសួង​ CDE ធ្វើការស៊ើប​អង្កេត​ទៅលើពាក្យបណ្តឹង​ UCP របស់អ្នកដោយផ្ទាល់​ ប្រសិនបើ​ស្ថានភាព​ខាងក្រោម​មួយឬ​ច្រើន​កើត​ឡើង​៖

  1. ពាក្យបណ្តឹង​រួមមាន​ការចោទប្រកាន់​ថា មណ្ឌលសិក្សាធិការ​មិនបាន​គោរពតា​ម​​នីតិវិធី​បណ្តឹង​របស់​ UCP។​
  2. អ្នក​ស្នើសុំ​ឱ្យ​មាន​អនាមិកភាព​ ដោយសារ​តែ​អ្នកអាច​នឹង​ស្ថិត​នៅក្នុងគ្រោះថ្នា​ក់​​ប្រឈមនឹង​ការ​សង​​សឹក និង​អាច​ទទួលរងនូវ​ការ​ធ្វើបាប​ភ្លាមៗ​ និង​មិនអាចជួស​ជុល​បាន​​ ប្រសិនបើអ្នក​បានដាក់ពាក្យបណ្តឹង​ទៅកាន់មណ្ឌលសិក្សាធិកា​រ​​។ 
  3. អ្នក​បានចោទប្រកាន់ថា មណ្ឌលសិក្សាធិការ​មិនបានអនុវត្ត​ ឬ​បដិសេធ​មិនព្រមអនុវត្ត​តាម​របាយការណ៍ ស៊ើប​អង្កេត​សម្រេចចុងក្រោយ​ បណ្តាលមកពី ​ការស៊ើបអង្កេត​ក្នុងមូលដ្ឋាន​ និង​កិច្ចព្រមព្រៀង​សម្រុះ សម្រួល​តាមមូលដ្ឋា​​ន​ ឬ​ការសម្រេចចិត្ត​លើបណ្តឹង​ឧទ្ធរណ៍​របស់ CDE។
  4. អ្នកបានចោទប្រកាន់ថា តាមរយៈកំហុស​ផ្ទាល់ខ្លួនរបស់អ្នក​ មណ្ឌលសិក្សាធិកា​រ​មិនបាន​ចាត់វិធានការ​ទៅ​លើ​​ពាក្យបណ្តឹងរបស់អ្នក​ក្នុងរយៈពេល​ 60ថ្ងៃតាមប្រតិទិន​ បន្ទាប់ពីកាលបរិច្ឆេទ​ដែលបាន​ដាក់ពាក្យ​បណ្តឹង​នោះ​។ 
  5. អ្នកបាន​ចោទប្រកាន់ថា​ អ្នកអាចនឹង​ទទួលរងនូវ​ការធ្វើបាប​​ភ្លាមៗ​ និង​មិនអា​ច​ជួសជុល​បាន ដោយសារ​តែ​​ការអនុវត្ត​គោលនយោបាយ​នៅក្នុងមណ្ឌល​សិក្សា​​ទាំងមូល​ដែល​ផ្ទុយទៅនឹង​ច្បាប់​របស់​រដ្ឋ​និង​សហព័ន្ធ។ 

នេះ​ហៅថា​ “អន្តរាគមន៍​របស់រដ្ឋ​ដោយផ្ទាល់​”។ ក្រសួង​ CDE មាន​ឆន្ទានុសិទ្ធិក្នុងការ​​សម្រេច​ថា​តើ​ត្រូវធ្វើអន្តរាគមន៍​ដោយផ្ទាល់ដែរឬអត់។ [5 C.C.R. Sec. 4650(a)​.] 

បើ​​ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ជ្រើសរើសមិនធ្វើអន្តរាគម​ដោយ​​ផ្ទាល់ ក្រសួង​​ត្រូវ​បញ្ជូន​បណ្តឹង​​ជាបន្ទាន់​ទៅមណ្ឌលសិក្សា​ដែល​ពាក់ព័ន្ធ​​ដើម្បីធ្វើការស៊ើបអង្កេត។​ [5 C.C.R. Secs. 4640(a)-(b).] ​ម្យ៉ាង​វិញ​ទៀត​ ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ​ត្រូវ​ជូន​ដំណឹង​​​អ្នក​​ដោយ​​លិខិតមួយច្បាប់ដែលបញ្ជាក់ថា ខ្លួនបានផ្ទេរ​បណ្តឹងនោះជូនមណ្ឌលសិក្សាធិការ​មូលដ្ឋានជា​​អ្នក​ដោះស្រាយវិញ។ លិខិតនេះ​ក៏​ត្រូវណែនាំ​អ្នក​អំពីនីតិវិធីបណ្តឹងឧទ្ធរណ៍ បើ​​អ្នក​​មិនយល់​ស្រប​នឹង​លទ្ធផល​នៃ​ការស៊ើបអង្កេត​ក្នុងមណ្ឌលសិក្សាធិការ​នោះ។ [5 C.C.R. Secs. 4640(a)-(b)]