បាទ/ចាស។ គ្រូ និងបុគ្គលិកដទៃទៀតអាចប្រើនីតិវិធីបណ្តឹងដើម្បីដោះស្រាយបញ្ហាដែលពួកគេជួបប្រទះពីថ្នាក់លើ កាលណាពួកគេ (គ្រូនិងបុគ្គលិកផ្សេងទៀត) ព្យាយាមជួយមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ឬសិស្សផ្នែកអប់រំពិសេសឲ្យទទួលបានសេវាកម្មអប់រំពិសេសសមស្រប។ ទេ បុគ្គលិកមណ្ឌលសិក្សាធិការអាចប្រើប្រាស់ ឬព្យាយាមប្រើប្រាស់ដោយផ្ទាល់ ឬដោយប្រយោល នូវសិទ្ធិអំណាចផ្លូវការ ឬឥទ្ធិពលរបស់ខ្លួនក្នុងការបំភិតបំភ័យ គំរាមកំហែង បង្ខិតបង្ខំ ឬព្យាយាមបំភិតបំភ័យ គំរាមកំហែង ឬបង្ខិតបង្ខំបុគ្គលណាម្នាក់ រួមមានជាអាទិ៍គ្រូបង្រៀន អ្នកផ្តល់សេវាកម្មពាក់ព័ន្ធ ជំនួយការគ្រូ ជំនួយការ អ្នកម៉ៅការ បុគ្គលិកក្រោមបង្គាប់ក្នុងគោលបំណងជ្រៀតជ្រែកទៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិករូបនោះក្នុងការជួយដល់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតរបស់សិស្សផ្នែកអប់រំពិសេសឲ្យទទួលបានសេវាកម្ម ឬការសម្របសម្រួលសម្រាប់សិស្សនោះ។1 បើគ្រូ ឬបុគ្គលិកដទៃទៀតរបស់មណ្ឌលសិក្សាធិការជឿថា រដ្ឋបាល ឬបុគ្គលិកដទៃទៀតរបស់មណ្ឌលសិក្សាធិការបានរំលោភលើការហាមឃាត់នេះ គាត់អាចដាក់បណ្តឹងទៅ CDE និងស្នើសុំឲ្យក្រសួងស៊ើបអង្កេតបាន។2
