Menu Close

(6.20) តើខ្ញុំអាចដាក់​បណ្តឹង​ទៅការិយាល័យ​សិទ្ធិពលរដ្ឋ​ (OCR) ​​យ៉ាង​​ដូចម្តេច? 

(6.20) តើខ្ញុំអាចដាក់​បណ្តឹង​ទៅការិយាល័យ​សិទ្ធិពលរដ្ឋ​ (OCR) ​​យ៉ាង​​ដូចម្តេច? 

ការិយាល័យ​សិទ្ធិស៊ីវិល (OCR) ទទួល​ខុស​ត្រូវ​ស៊ើបអង្កេត​លើ​បណ្តឹង​ទាក់ទង​នឹង​ការចោទ​ប្រកាន់​​អំពី​ការរើសអើងក្នុងការអប់រំ ផ្អែកលើមូលដ្ឋាននៃពិការភាព និង​ការយាយី​​ដោយ​​​ពិការ​ភាព ដែលអាចជាការរំលោភលើ Section 504 នៃ 

ច្បាប់ស្តីពីការស្តារនីតិសម្បទាឆ្នាំ 1973 [29 U.S.C. Sec. 794.] ​អ្នក​ឃើញបទប្បញ្ញត្តិដែលកំណត់និយមន័យនៃ​ការរើសអើង​អំពី​ការ​អប់​រំ​នៅ​មាត្រា​ 34 C.F.R. Sec. 104.1 និងផ្នែកបន្តបន្ទាប់​] សូមមើល ជំពូក 16 ព័ត៌មាន​ស្ដីពី​ផ្នែក​ 504 និងការ​រើសអើង​ដោយសារ​​​ពិការភាព​។ 

បើ​អ្នក​ចង់ដាក់​ពាក្យបណ្តឹង​ទៅ OCR អ្នកអាច​ចូលប្រើ​ទម្រង់​បែប​បទ​អនឡាញតាម https://ocrcas.ed.gov/office-for-civil-rights-discrimination-complaint-form ឬអ្នកអាច​សរសេរលិខិត ឬហៅទូរសព្ទទៅ OCR តាម​អា​ស​យដ្ឋានមួយខាងក្រោម ហើយស្នើសុំសេចក្ដីចម្លង​នៃ​ទម្រង់​បែបបទ​ពាក្យបណ្ដឹង​ និងសន្លឹកណែនាំ​ក្នុងការបំពេញ​ពាក្យបណ្ដឹង៖ 

ទីស្នាក់ការជាតិ OCR មានទីតាំងនៅ៖

ក្រសួងអប់រំសហរដ្ឋអាមេរិក
ការិយាល័យសិទ្ធិ​ស៊ីវិល
Lyndon Baines Johnson Department of Education Bldg
400 Maryland Avenue, SW
Washington, DC 20202-1100

ទូរសព្ទ៖ 800-421-3481
ទូរសារ៖ 202-453-6012; TDD: 800-877-8339
អ៊ីមែល៖ 
OCR@ed.gov

គិតត្រឹមខែសីហា ឆ្នាំ 2025 ការិយាល័យ OCR សម្រាប់រដ្ឋកាលីហ្វ័រញ៉ា មានទីតាំងនៅ៖

ការិយាល័យទីក្រុងស៊ីថល
ការិយាល័យ​សិទ្ធិ​ស៊ីវិល
ក្រសួងអប់រំសហរដ្ឋអាមេរិក
915 Second Avenue Room 3310
Seattle, WA 98174-1099

ទូរសព្ទ៖ 206-607-1600
ទូរសារ៖ 206-607-1601; TDD: 800-877-8339
អ៊ីមែល៖ OCR.Seattle@ed.gov

គិតត្រឹមខែសីហា ឆ្នាំ 2025 ការិយាល័យ OCR របស់រដ្ឋកាលីហ្វ័រញ៉ានៅ​សាន់​ហ្វ្រាន់ស៊ីស្កូបច្ចុប្បន្នត្រូវបានបិទ៖

ការិយាល័យ​សិទ្ធិស៊ីវិល 
ការិយាល័យសាន់​ហ្វ្រាន់ស៊ីស្កូ 
ក្រសួងអប់រំសហរដ្ឋអាមេរិក 
50 United Nations Plaza  
San Francisco, CA 94102 
ទូរសព្ទ៖ (415) 486-5555 
ទូរសារ៖ (415) 486-5570 
អ៊ីមែល៖ OCR.SanFrancisco@ed.gov 

​បណ្តឹង​ដែលមិនចោទប្រកាន់ការរំលោភបំពានលើ​ផ្នែក 504 ប៉ុន្តែ​អាច​ជា​ការរំលោភ​បំពានលើ​ច្បាប់អប់រំពិសេសរបស់សហព័ន្ធ​​គួរតែ​ដាក់ជាមួយ​ CDE ជា​ពាក្យបណ្តឹងពីបទអនុលោមភាព។ មើលគេហទំព័រ ការិយាល័យ​សិទ្ធិស៊ីវិល (OCR) សម្រាប់និយមន័យនៃការរើសអើងផ្នែកអប់រំនៅ៖  https://www.ed.gov/laws-and-policy/civil-rights-laws/disability-discrimination/frequently-asked-questions-disability-discrimination។