Menu Close

(6.5) តើខ្ញុំ​​គប្បី​​ធ្វើបណ្តឹង​​​ស្តីពីការអនុវត្តតាមច្បាប់​ដោយ​ផ្ទាល់ទៅកាន់ CDE បាននៅពេលណា?

(6.5) តើខ្ញុំ​​គប្បី​​ធ្វើបណ្តឹង​​​ស្តីពីការអនុវត្តតាមច្បាប់​ដោយ​ផ្ទាល់ទៅកាន់ CDE បាននៅពេលណា?

គិតមកត្រឹមថ្ងៃ​ទី1 ខែកក្កដា ឆ្នាំ​2020 បណ្តឹង​ស្តីពីការ​អនុវត្តតាមច្បាប់​សម្រាប់ការអប់រំពិសេស​ គឺលែង​មាន​នៅក្នុង​វិសាលភាព​នៃ​នីតិវិធី​បណ្តឹង​រួម ឬ​ UCP ទៀតហើយ​។​ បណ្តឹង​ស្តីពីការអនុវត្ត​តាមច្បាប់​សម្រាប់​ការអប់រំពិសេស​ មាន​បទបញ្ញត្តិ​ផ្ទាល់​ខ្លួនរបស់ពួកវា​ដែល​​មាន​នៅ​ក្នុង​​មាត្រា​ 5 នៃ​ច្បាប់ C.C.R. ផ្នែក​ 3200 ដល់​ 3205។​ 

ក្រោមបទបញ្ញត្តិ​ថ្មីនេះ អ្នកអាច​ដាក់​ពាក្យបណ្តឹង​ស្តីពីការអនុវត្ត​តាមច្បាប់​ដោយផ្ទាល់​ទៅកាន់​ CDE នៅក្នុង​ស្ថានភាព​​​ដូចខាងក្រោម​៖

  1. ការបំពាន​ទៅលើ​ច្បាប់អប់រំពិសេស​របស់រដ្ឋ​និង​សហព័ន្ធ​។
  2. LEA ឬទីភ្នាក់ងារ​សាធារណៈផ្សេងទៀត​មាន​រំលោភ​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀ​ង​​សម្របសម្រួល​ពាក់ព័ន្ធ​ទៅនឹងការផ្តល់ជូន​​ការអប់រំ​សាធារណៈ​ដោយដោយឥតគិតថ្លៃ សមស្រប​ និង​សាធារណៈ​។​ [នេះ​មិនរួមបញ្ចូល​ការចោទប្រកា​ន់​ដែ​ល​​ពាក់ព័ន្ធ​នឹង​ការផ្តល់​ថ្លៃ​សេវា​មេធាវី​នៅក្នុងកិច្ចព្រមព្រៀង​សម្រប​សម្រួល​​។]
  3. LEA ឬ​ទីភ្នាក់ងារ​សាធារណៈ​ផ្សេងទៀត​មិនបាន​អនុវត្ត​ ឬ​បដិសេធមិនព្រមអនុវ​ត្ត​សេចក្តី​បង្គាប់​សវនាការ​កិច្ចដំណើរការត្រឹមត្រូវ​តាមច្បាប់​ដែល​ LEA ឬ​ ទីភ្នា​ក់ងារ​សាធារណៈត្រូវ​គោរពតាម​។
  4. អ្នក​ដាក់ប្តឹង​តវ៉ា​​បានចោទប្រកាន់ថា​​ ទីភ្នាក់ងារសារធារណៈ​ ក្រៅពី​ LEA ដូចមា​នចែង​នៅក្នុង​ច្បាប់​ Cal. Gov. Code ផ្នែក​ 7570 [ហៅជាទូទៅថា​ “AB 3632​” ឬ​ “ជំពូក​ 26.5.”] មិនគោរពតាម ឬ​បដិសេធ​មិនគោរពតាម​ច្បាប់​ឬ​បទបញ្ញត្តិ​ជាធរមាន​ ដោយសារតែវា​សមស្រប ឬ​ពាក់ព័ន្ធនឹង​ការផ្តល់ជូន​ការអប់រំ​ដោយឥត​គិតថ្លៃ​​ សមស្រប​ និង​ជាសាធារណៈ​ទៅដល់​បុគ្គលដែលមានពិការ​ភាព​។ 

អ្នក​ប្តឹង​តវ៉ា​បាន​ចោទ​ប្រកាន់លើ​អង្គហេតុ​ដែល​បង្ហាញ​ថា​ ក្តីកង្វល់​ពីសុវត្ថិភាព​ផ្នែករាងកាយ​ជះឥទ្ធិពល​ទៅ​លើ​​ការផ្តល់​ជូនការអប់រំ​ដោយឥតគិតថ្លៃ សមស្រប​ និង​ជាសាធារណៈ។ [5 C.C.R. Sec. 3201(a)-(c).] បើអង្គហេតុនៃស្ថានភាពរបស់​អ្នក​ត្រូវនឹងស្ថានភាព​ណាមួយ​ក្នុង​ចំណោម​ស្ថានភាព​ទាំង​ប្រាំ​ដូច​រៀបរាប់​ខាង​លើ ​អ្នក​គួរស្នើសុំឱ្យបានច្បាស់ៗដើម្បីឱ្យ CDE ស៊ើបអង្កេត​លើបណ្តឹង​របស់​អ្នក​​ដោយ​​​ផ្ទាល់។ សូមមើល ​គំរូ​លិខិត​ ​ឧបសម្ព័ន្ធបណ្តឹង​​ស្តីពីការអនុវត្តតាមច្បាប់​ ឧបសម្ព័ន្ធទី1។ ​អ្នក​​​គប្បី​​កំណត់​ស្ថានភាព​​ដូច​រៀប​រាប់​​ខាងលើ ដែលស្រដៀងបំផុតទៅនឹងស្ថានភាពរបស់​អ្នក​។ ​អ្នក​​​គប្បី​​​និយាយ​អំពី​ស្ថានភាព​ជាក់លាក់​នៅ​ក្នុង​ពាក្យ​បណ្តឹង​របស់​​អ្នក​​។ ​ដោយ​​សារចំណុច (1) ដល់ (5) និយាយអំពីស្ថានភាពដែលអាចនាំឱ្យមានការដាក់​ បណ្តឹង​​ស្តីពីការអនុវត្ត​តាម​ច្បាប់​ ​​អ្នក​​​គប្បី​កំណត់ផ្នែករងដែលត្រូវនឹងស្ថានភាពរប​ស់​អ្នក​។ សូមគូសបញ្ជាក់មូលហេតុនៃសំណើរបស់​អ្នក​នៅក្នុងពាក្យបណ្តឹង​របស់​​អ្នក​។ ហេតុផលរបស់​អ្នក មិនអាចអនុលោមតាមលក្ខណៈវិនិច្ឆ័យដូចបានបញ្ជាក់ខាងលើទេ។ ​ទោះ​​​យ៉ាង​ណា​​ក៏​​ដោយ​​ នេះមិនធ្វើឱ្យ​អ្នក​មិនអាចធ្វើសំណើឡើយ។ ក្រសួង CDE នឹងកំណត់ថាតើត្រូវទទួល​បណ្តឹង​របស់​​អ្នក​​ដើម្បីឱ្យរដ្ឋស៊ើបអង្កេត​​ដោយ​​ផ្ទាល់ ឬ​ក៏​បញ្ជូន​បណ្តឹង​របស់​​អ្នក​ដើម្បីឱ្យមណ្ឌលសិក្សាធិការ​ក្នុងមូលរដ្ឋាន​របស់អ្នកធ្វើការ​ស៊ើបអង្កេត។