Menu Close

(6.32) បើខ្ញុំមិនយល់ព្រមចំពោះការវាយតម្លៃឬ​​សេវាកម្ម តើមណ្ឌល​សិក្សា​ធិការ​​អាច​ប្រើ​សវនាការ​តាមនីតិវិធី​ត្រឹម​ត្រូវ​តាម​ផ្លូវច្បាប់​ដើម្បីបង្ខំ​ខ្ញុំឲ្យ​ចុះហត្ថលេខាលើផែនការ​វាយតម្លៃ ឬ​ក៏​​កម្មវិធី​ IEP បានដែរឬទេ? 

(6.32) បើខ្ញុំមិនយល់ព្រមចំពោះការវាយតម្លៃឬ​​សេវាកម្ម តើមណ្ឌល​សិក្សា​ធិការ​​អាច​ប្រើ​សវនាការ​តាមនីតិវិធី​ត្រឹម​ត្រូវ​តាម​ផ្លូវច្បាប់​ដើម្បីបង្ខំ​ខ្ញុំឲ្យ​ចុះហត្ថលេខាលើផែនការ​វាយតម្លៃ ឬ​ក៏​​កម្មវិធី​ IEP បានដែរឬទេ? 

មណ្ឌលសិក្សាធិការ​​ត្រូវទទួល​បាន​ការព្រមព្រៀង​ដែល​បាន​ជូនដំណឹង​ជាមុន​ជាលាយលក្ខណ៍​អក្សរ មុន​ពេល​ធ្វើការវាយតម្លៃ ឬ​ក៏​ផ្តល់សេវាកម្មអប់រំពិសេសដល់កូន​អ្នក​។ ការផ្តល់ការព្រមព្រៀងដែលបានជូនដំណឹងមានន័យថា ​អ្នក​ចុះហត្ថលេខាលើឯកសារ និង​ត្រូវ​បាន​ “ជូន​ដំណឹង​​​អំពី​ព័ត៌មាន​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​ដែល​ត្រូវ​ស្វែងរក​ការព្រមព្រៀង​ជាភា​សា​កំណើត​របស់​អ្នក​…”។ 1 មណ្ឌលសិក្សាធិការ​មិនអាចធ្វើការវាយតម្លៃ ឬ​ក៏​ផ្តល់សេវាកម្មអប់រំពិសេសដល់កូន​អ្នក​ បាន​ទេ​បើ​អ្នក​មិន​បាន​​ផ្តល់ការយល់ព្រមរបស់​អ្នក​។ មណ្ឌលសិក្សាធិការ​ត្រូវ “​ប្រឹងប្រែងសមស្រប” ដើម្បីទទួលបានការយល់ព្រមពី​អ្នក​។ 

បើអ្នកមិនបានឆ្លើយតបនឹងសំណើសុំការយល់ព្រមពីអ្នកដើម្បីធ្វើ​ការ​វាយ​តម្លៃ​ ឬអ្នកបដិសេធមិនផ្ដល់ការយល់ព្រម​នឹងសំណើសុំកា​រវាយ​តម្លៃ នោះមណ្ឌលសិក្សា​ធិ​ការអាចប្រើសវនាការតាមនីតិវិធីត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ដើម្បីទទួលបានការយល់ព្រមដែលបដិសេធ​ការវាយ​តម្លៃ​បាន។2

បើ​អ្នក​មិនបានឆ្លើយតបនឹងសំណើសុំការយល់ព្រមពី​អ្នកដើម្បីសុំ​សេវា​កម្ម​អប់រំពិសេស ឬ​អ្នក​បដិសេធមិនយល់​ព្រម​នឹង​សំណើសុំផ្តល់​សេវា​កម្ម​អប់រំពិសេសទេ នោះមណ្ឌលសិក្សាធិការ​អាច​នឹង​មិន​ប្រើ​សវ​នា​ការ​តាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់​ដើម្បី​បង្ខំ​ឲ្យ​អ្នក​យល់ព្រម​ឡើយ។ បើ​អ្នក​បដិសេធមិនផ្តល់ការយល់ព្រមរបស់​អ្នក​ចំពោះ​សំណើ​ដំបូង​របស់​ម​ណ្ឌលសិក្សាធិការដើម្បីផ្តល់សេវាកម្មអប់រំពិសេសដល់កូន​អ្នក​ នោះមណ្ឌល​សិក្សាធិការមិនបំពាន​លើ​ការទទួលខុសត្រូវ​របស់​ពួកគេ​ក្នុងការផ្តល់​ FAPE ឡើយ។ មិនតម្រូវឲ្យមានកិច្ចប្រជុំស្តីពី​កម្មវិធី​អប់រំ​សម្រាប់​សិស្ស​ម្នាក់ៗ (IEP) ឬអភិវឌ្ឍ​កម្មវិធី​អប់រំ​នេះដែរ។3

បើ​អ្នក​ដកហូត ឬដកការយល់ព្រម​របស់​អ្នក​​ជាលាយលក្ខណ៍​អក្សរ​សម្រាប់​សេវាកម្ម​អប់រំ​ពិសេស​ដែលបានអំពាវនាវសុំកម្មវិធី IEP សម្រាប់កូនរបស់​អ្នក នោះមណ្ឌលសិក្សាធិការមិនអាចបន្តផ្តល់សេវាកម្មទាំងនោះបានទេ ហើយ​ត្រូវ​ផ្តល់​សេចក្តីជូនដំណឹង​ជា​​​លាយលក្ខណ៍អក្សរជាមុនដល់​អ្នក​មុន​នឹ​​ងបញ្ឈប់សេវាកម្ម។4

  1. 34 C.F.R. Sec. 300.9; Cal. Ed. Code Sec. 56021.1.[↩]
  2. Cal. Ed. Code Sec. 56501(a)(3).[↩]
  3. 34 C.F.R. Sec. 300.300(b); Cal. Ed. Code Sec. 56501(a)(3).[↩]
  4. 34 C.F.R. Sec. 300.300(b)(4)(i).[↩]