ទេ! គ្មានចំណុចណាមួយនៅក្នុងច្បាប់កាលីហ្វ័រញ៉ា ឬច្បាប់សហព័ន្ធ ដែលហាមមិនឲ្យធ្វើជាតំណាងឲ្យខ្លួនអ្នកនោះទេ។ ទោះយ៉ាងណាក៏ដោយ អ្នកក៏មានសិទ្ធិមានមេធាវីអម និងណែនាំរូបអ្នកផងដែរ។1
អ្នកត្រូវការ មេធាវីដែរឬអត់នោះ គឺអាស្រ័យថាតើអ្នកអាចប្រមូល និងបង្ហាញភស្តុតាងយ៉ាងសមស្របដែលអ្នកចាំបាច់ត្រូវធ្វើការបញ្ជុះបញ្ចូលបានដែរឬទេ។ បើអ្នកមិន ប្រើមេធាវីទេ អ្នកគប្បីពិគ្រោះយោបល់ជាមួយមេធាវី (ឬអ្នកតស៊ូមតិ) ដែលទទួលការបណ្តុះបណ្តាល និងបទពិសោធផ្នែកច្បាប់ និងនីតិវិធីអប់រំពិសេស។
មេធាវី ឬអ្នកតស៊ូមតិផ្នែកអប់រំពិសេសអាចប្រាប់អ្នកអំពីច្បាប់ដែលត្រូវនឹងស្ថានភាពរបស់កូនអ្នក។ អ្នកត្រូវដឹងអំពីបទដ្ឋានគតិយុត្តដែលទាក់ទងនឹងវិសាលភាពនៃសិទ្ធិទទួលបានសេវាអប់រំពិសេស និងកន្លែងរៀនរបស់កូនអ្នក។ អ្នកត្រូវបង្ហាញភស្តុតាងរបស់អ្នកតាមរយៈសាក្សី និងឯកសាររបស់អ្នក និងត្រូវស្របជាមួយនឹងបទដ្ឋានគតិយុត្តដែលមានជាធរមាន។
បើអ្នកជ្រើសរើសឲ្យមេធាវីជាតំណាងនៅពេលសវនាការ អ្នកត្រូវជូនដំណឹងដល់ភាគីដទៃទៀតអំពីសំណុំរឿងនេះ យ៉ាងតិច 10 ថ្ងៃមុនពេលសវនាការ។2
