Menu Close

(6.53) តើ​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) នឹងអានរាល់ឯកសារដែលខ្ញុំ និងមណ្ឌលសិក្សាធិការ​ បាន​​ដាក់ជូនឬទេ? 

(6.53) តើ​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) នឹងអានរាល់ឯកសារដែលខ្ញុំ និងមណ្ឌលសិក្សាធិការ​ បាន​​ដាក់ជូនឬទេ? 

អ្នក​មិនអាចសន្មត់ថា​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) នឹងអានរាល់កំណត់ត្រា​ទាំងអស់​ដែល​ភាគីទាំងអស់​បាន​ដាក់​ជូន​មុនពេលចេញសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរ។ ដូច្នេះ សេចក្តីថ្លែង និងកំណត់ត្រាសំខាន់ៗចាំបាច់ត្រូវបញ្ជូន​នៅពេល​កំ​ពុងធ្វើ​សក្ខីកម្ម និងនៅពេលធ្វើ​សេចក្តី​​សង្ខេបអំពីសវនាការ ដែលត្រូវ​ដាក់​ជូនបន្ទាប់ពីសវនាការ។ លើសពីនេះទៀត ​អ្នកគួរ​​រៀបចំ​រាល់ឯកសារទាំងអស់​ដែល​​អ្នក​គ្រោង​នឹង​ដាក់ជូន និងកំណត់​តាម​លក្ខណៈ​ដែល​​ ALJ កំណត់នៅពេល “កិច្ច​ប្រជុំ​មុន​សវនាការ” ឬ​ក៏​នៅពេលណាមួយមុន​ពេល​បើក​សវនាការ។ ​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) អាចយោង និងរកឯកសារ បាន​​​យ៉ាង​​​ងាយ​ស្រួល​ទាំង​ក្នុងពេល​និង​ក្រោយ​ពេល​សវនាការ។