Menu Close

(6.2) តើបណ្តឹងស្តីពី​ការអនុវត្ត​តាមច្បាប់​ជាអ្វី?

(6.2) តើបណ្តឹងស្តីពី​ការអនុវត្ត​តាមច្បាប់​ជាអ្វី?

នៅពេល​មណ្ឌលសិក្សាធិការ​​រំលោភ​​លើ​​ច្បាប់​​ឬ​​នីតិវិធី​​អប់រំ​ពិសេស​ផ្នែកណាមួយ​​​ ពេលនោះ​ឪពុកម្តាយ​​ បុគ្គល មណ្ឌល​​​សិក្សា​ធិ​ការសាធារណៈ​ ឬអង្គការ​ណាមួយ​ អាច​ដាក់​ពាក្យ​បណ្តឹង​ទៅ​នាយកដ្ឋាន​អប់រំ​រដ្ឋកាលីហ្វ័រញ៉ា (CDE) បាន​។ ឧទាហរណ៍​នៃ​ការរំលោភបំពាន​រួមមាន​៖​

  1. ការមិន​បាន​អនុវត្ត​កម្មវិធី​អប់រំ​សម្រាប់​បុគ្គល​ (IEP)
  2. ​ការ​មិនបានវាយតម្លៃ​ ឬ​បញ្ជូន​សិស្ស​ដើម្បី​ទទួល​បាន​ការ​អប់រំ​ពិសេស។
  3. ការមិន​បាន​អនុវត្ត​តាម​ពេលវេលា​សម្រាប់ការវាយតម្លៃនិង​ការបញ្ជូន​បន្ត​។
  4. ការមិនបានជូនដំណឹងដល់មាតាបិតាអំពីកិច្ចប្រជុំ IEP ឬ
  5. ការមិន​បាន​អនុវត្ត​សេចក្តីសម្រេចចិត្តរបស់​សវនាការកិច្ច​ដំណើរការត្រឹមត្រូវ​តាមច្បាប់​ ​ឬ​​​​កិច្ចព្រមព្រៀង​សម្រុះ​សម្រួល​។

អ្នក​ស៊ើប​អង្កេតរបស់នាយកដ្ឋាន​អប់រំ​ CDE ​ចុះ​ស៊ើប​អង្កេតអំពី​ការចោទ​ប្រកាន់​នេះ និង​ធ្វើការ​កំណត់​ជា​លាយ​លក្ខណ៍​​អក្សរថាតើមណ្ឌលសិក្សាធិការ​ “មិនអនុវត្ត​​តាម” ​ច្បាប់ ឬ​​​កម្មវិធី​ IEP របស់កុមារ​ដែរឬទេ​។ បើ​មណ្ឌលសិក្សា​ធិការ​ណាមួយត្រូវបានរ​ក​ឃើញថា “មិនគោរពច្បាប់” មណ្ឌលសិក្សាធិការ​នោះគប្បី​​​​​​​​វិល​​មក​​អនុវត្ត​​តាម​ច្បាប់​វិញ​។ ​ម្យ៉ាង​ទៀត​ ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) អាចបញ្ជាឱ្យមណ្ឌលសិក្សាធិកា​រ​ប្រគ​ល់ “ផែនការ​សកម្មភាព​កែតម្រូវ” គឺ​ជា​​ឯកសារ​ដែល​រៀបរាប់​អំពី​ជំហាន​ដែលមណ្ឌលសិក្សាធិការ​បានអនុវត្ត ឬនឹងអនុវត្ត​ដើម្បី​ធានា​ថាបញ្ហា​នោះ​មិន​កើត​ឡើង​ម្តង​ទៀត​ ព្រម​ទាំង​​ពេលវេលា​កំណត់​សម្រាប់​អនុវត្ត​​ជំហាន​ទាំង​នោះ។​ ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ​ត្រូវ​អនុម័ត ឬកែប្រែផែនការ។