Menu Close

(6.67) បើខ្ញុំចាញ់ក្តី​ក្នុង​សវនាការ​តាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់​ តើខ្ញុំត្រូវបង់ថ្លៃឈ្នួល​មេធាវី​របស់​មណ្ឌលសិក្សាធិការ​ដែរឬទេ? 

(6.67) បើខ្ញុំចាញ់ក្តី​ក្នុង​សវនាការ​តាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់​ តើខ្ញុំត្រូវបង់ថ្លៃឈ្នួល​មេធាវី​របស់​មណ្ឌលសិក្សាធិការ​ដែរឬទេ? 

អ្នក​មិនត្រូវបង់ថ្លៃឈ្នួល​មេធាវីរបស់មណ្ឌលសិក្សាធិការ​ឡើយ នៅពេលដែលមណ្ឌលសិក្សាធិការ​ឈ្នះ​​សវនាការ​អប់រំ​ពិសេស។ ​ទោះ​​​យ៉ាង​ណា​​ក៏​​ដោយ​​ ថ្លៃឈ្នួលអាចត្រូវបានផ្តល់ជូន “ភាគីឈ្នះក្តី” (ភាគី​​ឈ្នះ​ក្តីលើបញ្ហាខ្លះ​ ឬ​ទាំងអស់) បើ​រឿង​ក្តី​នេះត្រូវបានគេរកឃើញ​ថា “មិនរឹងម៉ាំ ​មិនសមហេតុផល ឬ​ក៏​គ្មាន​មូលដ្ឋាន​” ​ទោះ​បី​បណ្តឹង​នេះ​បង្កប់ “ចរិកមិនល្អ” ឬ​ក៏​បើរឿងក្តី​បង្កប់នូវ “​គោល​បំណង​មិន​សម​ស្រប​ ដូចជាការយាយី ការបង្កឲ្យ​មានការ​ពន្យារ​ពេល​​ដែលមិនចាំបាច់​ ឬ​ដើម្បី​បង្កើនថ្លៃ​ប្រដាប់ក្តី”។1 ការចាញ់រឿងក្តីមិនចាំបាច់ទាល់តែ​មានន័យថា រឿងក្តីនោះមិនរឹងម៉ាំ​ មិនសមហេតុផល​ ឬ​ក៏​​គ្មាន​មូលដ្ឋាន​នោះ​ទេ​។ 

​ដោយ​​សារតែរឿងក្តីត្រូវគេរកឃើញថាមានបង្កប់នូវ​គោលបំណង​មិនត្រឹមត្រូវ​ ដូចជា​ការរំខានដល់ចុងចោទ ជាដើម​ ដូច្នេះហើយ​ទើប​តុលាការឧទ្ធរណ៍​​មណ្ឌល​ទីប្រាំបួន​ (Ninth Circuit Court of Appeals) (ដែល​គ្រប់​គ្រង​រដ្ឋ​កាលីហ្វ័រញ៉ា) ហាក់​ដូច​ជាតម្រូវឲ្យចាត់ទុក​រឿងក្តីនេះថា​មិនរឹងម៉ាំ។2 ​ទោះ​ជា​​យ៉ាង​ណា​​ក៏​​ដោយ​​ នៅក្នុងរឿងក្តីរបស់តុលាការឧទ្ធរណ៍​​មណ្ឌល​ទី​ប្រាំ​បួន​មួយទៀត តុលាការ​បាន​កំណត់​ថា “ភស្តុតាងគ្រប់គ្រាន់” អំពី​ការ​បៀ​តបៀន ឬ​ក៏​ភាព​មិនរឹងមាំ​គឺ​គ្រប់គ្រាន់​ដើម្បី​ចេញ​ថ្លៃ​ឈ្នួល​មេ​ធាវី​ដល់​ភាគី​ឈ្នះក្តី។3 ការបៀតបៀន​​ត្រូវ​ធ្ងន់ធ្ងរជាងការរំខាន ហើយវានឹងត្រូវកំណត់​ដោយ​​​ស​ត្យានុម័តជាជាង​អត្តនោម័ត។ ​បណ្តឹង​ជាស៊េរី​ប្រឆាំងនឹងចុងចោទ​ដដែលផ្អែកលើ​សំណើច្បាប់​ដែល​ត្រូវ​បាន​ច្រាន​ចោល​រួច​ទៅ​ ហើយ​នៅក្នុង​រឿង​ក្តី​​​ដែលពាក់ព័ន្ធ​នឹង​ចុងចោទដដែលនោះគឺជាការយាយី។4

កម្រមានការកើតឡើងនូវរឿងក្តីដែលមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតត្រូវបង់ថ្លៃឈ្នួល​មេធាវី​របស់មណ្ឌល​សិ​ក្សាធិការ បន្ទាប់ពី​​សវនាការតាមនីតិវិធី​ត្រឹមត្រូ​វ​តាម​ច្បាប់​​សម្រាប់​ការ​អប់រំពិសេស​បរាជ័យ។  ​អ្នក​មិនគួរដាក់បណ្តឹងដែលគ្មានមូលដ្ឋានអង្គហេតុ ឬអង្គច្បាប់​ ហើយ​មិ​ន​គួរចាត់វិធានការ​សម្រាប់តែ​ការ​ពន្យារពេល ឬជំរុញការចំណាយ​របស់​មណ្ឌ​ល​សិក្សាធិការក្នុង​ការការពារ​រឿង​ក្តី​របស់​​អ្នក​ឡើយ។

  1. Christiansburg Garment Co. v. EEOC, 434 U.S. 412, 421 (1978); 20 U.S.C. Secs. 1415(i)(3)(B)(i)(II) and (III); 34 C.F.R. Sec. 300.517; Cal. Ed. Code Sec. 56507(b)(2).[↩]
  2. Townsend v. Holman Consulting Co., 929 F.2d 1358, 1362 (9th Cir. 1990).[↩]
  3. Marsch v. Marsch, 36 F.3d 825 (9th Cir. 1994).[↩]
  4. Zladivar v. City of Los Angeles, 780 F.2d 823, 831-32 (9th Cir. 1986), reversed on other grounds by Cooter and Gell v. Hartmax Corp., 496 U.S. 384 (1990).[↩]