តាមច្បាប់សហព័ន្ធនិងរដ្ឋ ក្រសួង CDE មានរយៈពេល 60 ថ្ងៃតាមប្រតិទិនបន្ទាប់ពីទទួលបណ្តឹង ដើម្បីធ្វើការស៊ើបអង្កេតចាំបាច់ណាមួយ និងដើម្បីដោះស្រាយបណ្តឹង។1 ពេល CDE ទទួលបានពាក្យបណ្ដឹងរបស់អ្នក ក្រសួងត្រូវពិនិត្យមើលបណ្តឹងដើម្បីសម្រេចថាតើខ្លួនមានដែនយុត្តាធិការដែរឬអត់។ ឧទាហរណ៍ ក្រសួង CDE នឹងប្រាកដថាការរំលោភបំពានដែលបានចោទប្រកាន់ បានកើតឡើងមិនលើសពីមួយឆ្នាំក្រោយពេលអ្នកបានដាក់ពាក្យបណ្តឹង។ CDE ក៏នឹងផ្ទៀងផ្ទាត់ផងដែរថា ការរំលោភពំពាននោះស្របតាមស្ថានភាពណាមួយក្នុងចំណោមស្ថានភាពទាំងប្រាំនៅក្នុងមាត្រា 5 នៃច្បាប់ C.C.R ដែរឬអត់។ Sec. 3201.
បើពាក្យបណ្តឹងរបស់អ្នកពាក់ព័ន្ធនឹងបញ្ហាអនុលោមភាពសាមញ្ញៗមួយឬពីរ អ្នកប្រហែលជាចង់ស្នើសុំនៅក្នុងបណ្តឹងឲ្យគេពន្លឿន ឬក៏ “តាមដានឲ្យបានឆាប់រហ័ស” នូវការស៊ើបអង្កេត។ ឧទាហរណ៍ដូចជា៖ (1) កម្មវិធី IEP របស់កូនអ្នកបញ្ជាក់ថា កូនរបស់អ្នកត្រូវទទួលបានមធ្យោបាយធ្វើដំណើរ ហើយរថយន្ដក្រុងមិនបានមកពីរថ្ងៃហើយ (2) គ្រូរបស់កូនអ្នកមិនបានចូលរួមកិច្ចប្រជុំកម្មវិធី IEP (3) កម្មវិធី IEP របស់កូនអ្នកបញ្ជាក់ថា កូនរបស់អ្នកទទួលបានជំនួយសិក្សាក្នុងអំឡុងពេលជាក់លាក់នៅពេលថ្ងៃ តែមិនទទួលបានជំនួយសិក្សានោះឡើយ ឬ (4) នាយកមណ្ឌលសិក្សាធិការរបស់កូនអ្នកបានប្រាប់អ្នកថា ដោយសារតែកូនរបស់អ្នកមានបញ្ហាអាកប្បកិរិយានៅមណ្ឌលសិក្សាធិការ អ្នកមិនគួរនាំគាត់ត្រលប់មកវិញទេ។ បន្ទាប់ពីអ្នកដាក់បណ្តឹងរួច អ្នកក៏ប្រហែលជាចង់ទូរសព្ទទៅការិយាល័យអនុលោមភាព ដើម្បីរកឃើញថាតើនណាដែលត្រូវបានចាត់តាំងឲ្យដោះស្រាយបណ្តឹងនេះ ដើម្បីរំលឹកមន្ត្រីស៊ើបអង្កេតនោះអំពីសំណើរបស់អ្នក និងហេតុផលនៃការសុំពន្លឿននីតិវិធីនោះ។ ដំណើរដោះស្រាយវិវាទផ្នែកអប់រំពិសេសរបស់ CDE អាចស្វែងរកបាននៅលើគេហទំព័រ https://www.cde.ca.gov/sp/se/cmplntproc.asp។
ទោះជាអ្នកដាក់ពាក្យបណ្តឹងតាមដានយ៉ាងឆាប់រហ័សឬអត់ក៏ដោយ បើអ្នកមិនទទួលបានព័ត៌មានពី CDE ក្នុងរយៈពេល 10 ថ្ងៃបន្ទាប់ពីអ្នកបានដាក់ពាក្យបណ្តឹងនោះទេ អ្នកគួរតែហៅទូរសព្ទទៅលេខ 800-926-0648 ដើម្បីតាមដាន។ អ្នកក៏អាចផ្ញើទូរសារទៅកាន់ CDE តាមលេខ 916-327-3704 ផងដែរ។
- សូមមើល 34 C.F.R. §§ 300.152(a)(1)-(5); Cal. Educ. Code § 56500.2(b)[↩]
