Menu Close

(6.9) តើក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ធ្វើការស៊ើបអង្កេត​បណ្តឹងនោះ​​​យ៉ាង​​ដូចម្តេច? 

(6.9) តើក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ធ្វើការស៊ើបអង្កេត​បណ្តឹងនោះ​​​យ៉ាង​​ដូចម្តេច? 

បើ​អ្នក​ និងមណ្ឌលសិក្សាធិការចង់សម្រុះសម្រួលវិវាទនេះ ក្រសួងអប់ រំ​រដ្ឋ​កាលី​ហ្វ័រញ៉ា (CDE) ​ត្រូវតែ​ផ្តល់ជូននូវនីតិវិធី​សម្រុះសម្រួល​​នោះ។ ក្រសួង​ CDE អាចប្រើប្រាស់​កិច្ចប្រជុំ​សម្រុះសម្រួល​សំណុំរឿង​ OAH ដែល​មានចែង​នៅក្នុង​ 6.41 ដើម្បី​សម្រុះសម្រួល​ពាក្យបណ្តឹងពីបទ​អនុលោម​ភាព។1

បើការស៊ើបអង្កេតមានភាពចាំបាច់ ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) នឹងចាត់តាំងមន្ត្រី​ស៊ើប​អង្កេត​លើ​បណ្តឹង​​របស់​អ្នក​។ អ្នក​ស៊ើបអង្កេត​ការអនុវត្តតាមច្បាប់​ នឹង​ទាក់ទង​ទៅអ្នក​ និង​ផ្តល់​ឲ្យអ្នកនូវ​ឱកាស​ប្រគល់​ជូនព័ត៌មាន​បន្ថែម​ ដោយផ្ទាល់មាត់​ឬ​ជាលាយលក្ខណ៍​អក្សរ​ អំពីការចោទប្រកាន់​នៅក្នុង​ពាក្យបណ្តឹង​។2 សំខាន់បំផុត​ត្រូវ​ផ្តល់​ទៅឱ្យអ្នក​ស៊ើបអង្កេត​ការអនុវត្ត​តាមច្បាប់​​នូវ​ឯកសារ​និង​ព័ត៌មានផ្សេងទៀត ​​ដើម្បី​គាំទ្រ​​ដល់​ពាក្យបណ្តឹង​របស់អ្នក​។ ប្រសិនបើអ្នក​បដិសេធ​មិនផ្តល់ទៅឱ្យ​អ្នក​ស៊ើប​អង្កេត​ការអនុវត្តតាមច្បាប់​នូវ​ឯកសារ​នោះទេ ឬ​បដិសេធ​មិនសហការ​ក្នុងការ​ស៊ើប​អង្កេត​ នោះក្រសួង​ CDE អាច​នឹង​ច្រានចោល​ពាក្យបណ្តឹងនោះ។​3

  1. 34 C.F.R. Sec. 300.152(a)(3)(ii).[↩]
  2. 34 C.F.R. Sec. 300.152(a)(2).[↩]
  3. 5 C.C.R. Sec. 3203(b).[↩]