បន្ទាប់ពីទទួលបណ្តឹងរបស់អ្នក មណ្ឌលសិក្សាធិការមានពេល 60ថ្ងៃប្រតិទិន ដើម្បីបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួន។ រយៈពេលនេះអាចត្រូវបានពន្យារដោយមានការយល់ព្រមជាលាយលក្ខណ៍អក្សរពីអ្នក។1
អ្នក ឬអ្នកតំណាងរបស់អ្នក ឬក៏ទាំងពីរ និងមណ្ឌលសិក្សាធិការត្រូវមានឱកាសបង្ហាញព័ត៌មានដែលពាក់ព័ន្ធនឹងពាក្យបណ្តឹងនោះ។ ផ្អែកលើគោលនយោបាយ និងនីតិវិធីរបស់មណ្ឌលសិក្សាធិការរបស់អ្នក ការស៊ើបអង្កេតអាចរួមបញ្ចូលវិធីសម្រាប់អ្នក ហើយបុគ្គលិកមណ្ឌលសិក្សាធិការនឹងជួបពិភាក្សាអំពីបណ្តឹង ឬក៏ចោទសួរគ្នាទៅវិញទៅមក ឬចោទសួរក៏សាក្សីគ្នាទៅវិញទៅមក។2
បន្ទាប់ពីបញ្ចប់ការស៊ើបអង្កេតហើយ សេចក្តីសម្រេចរបស់មណ្ឌលសិក្សាធិការត្រូវសរសេរជាលាយលក្ខណ៍អក្សរ។ មណ្ឌលសិក្សាធិការមានរបកគំហើញនៃអង្គហេតុ ការកំណត់ថាតើមណ្ឌលសិក្សាធិការមាន ឬគ្មានអនុលោមភាព សកម្មភាពកែតម្រូវដែលតម្រូវដោយមណ្ឌលសិក្សាធិការ (បើមាន) និងហេតុផលនៃការធ្វើសេចក្តីសម្រេចនោះ។ សេចក្តីសម្រេចនោះក៏គួររាប់បញ្ចូលការជូនដំណឹងអំពីសិទ្ធិប្តឹងឧទ្ធរណ៍របស់អ្នកទៅក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) និងនីតិវិធីនៃបណ្តឹងឧទ្ធរណ៍ដែលអ្នកត្រូវអនុវត្តតាម។3
