អ្នកអាចប្តឹងឧទ្ធរណ៍ដោយផ្ទាល់ទៅក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ដើម្បីពិនិត្យមើលឡើងវិញអំពីសេចក្តីសម្រេចរបស់មណ្ឌលសិក្សាធិការក្នុងមូលដ្ឋានក្នុងរយៈពេល 30ថ្ងៃ បន្ទាប់ពីអ្នកទទួលបានសេចក្តីសម្រេចចុងក្រោយជាលាយលក្ខណ៍អក្សររបស់មណ្ឌលសិក្សាធិការ។1 បញ្ជាក់ថា រយៈពេល 30ថ្ងៃចាប់ផ្តើមពីកាលបរិច្ឆេទនៃការសម្រេចចិត្តនេះ មិនមែនជាកាលបរិច្ឆេទដែលអ្នកបានទទួលការសម្រេចចិត្តនោះទេ។
ពេលប្តឹងជំទាស់សេចក្តីសម្រេចរបស់មណ្ឌលសិក្សាធិការ ពាក្យបណ្តឹងទៅកាន់ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ត្រូវបញ្ជាក់អំពីមូលហេតុនៃបណ្តឹងឧទ្ធរណ៍។
- LEA មានបានអនុវត្តតាមនីតិវិធីដាក់ពាក្យបណ្តឹងរបស់ខ្លួន។
- ពាក់ព័ន្ធនឹងការចោទប្រកាន់នៃពាក្យបណ្តឹងនេះ របាយការណ៍ស៊ើបអង្កេតរបស់ LEA ខ្វះលទ្ធផលនៃអង្គហេតុជាសារវន្តដែលចាំបាច់ក្នុងការទាញសេចក្តីសន្និដ្ឋានទៅតាមច្បាប់។
- លទ្ធផលអង្គហេតុជាសារវន្តនៅក្នុងរបាយការណ៍ LEA ត្រូវបានគាំទ្រដោយភ័ស្តុតាំងសំខាន់ៗ។
- ការសន្និដ្ឋានផ្លូវច្បាប់នៅក្នុងរបាយការណ៍ស៊ើបអង្កេត គឺស្របគ្នាជាមួយនឹងច្បាប់ ឬ
- វិធានការកែតម្រូវមិនផ្តល់ដំណោះស្រាយសមស្រប ក្នុងករណីដែល LEA រកឃើញពីការមិនអនុវត្តតាមច្បាប់នៅក្នុងនោះ។
បណ្តឹងឧទ្ធរណ៍ត្រូវរួមបញ្ចូលពាក្យបណ្តឹងដើមរបស់អ្នកមួយច្បាប់ និងសេចក្តីសម្រេចរបស់មណ្ឌលសិក្សាធិការ មួយច្បាប់។2
បើក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) រកឃើញថាមណ្ឌលសិក្សាធិការមិនបានដោះស្រាយបញ្ហារបស់អ្នកមួយឬច្រើន នោះក្រសួងត្រូវបញ្ជូនបញ្ហានោះទៅមណ្ឌលសិក្សាធិការវិញដើម្បីធ្វើការស៊ើបអង្កេត។ មណ្ឌលសិក្សាធិការត្រូវតែស៊ើបអង្កេតបញ្ហាដែលខកខានមិនបានអនុវត្ត ឬចេញរបាយការណ៍កែតម្រូវក្នុងរយៈពេល 20ថ្ងៃ។3
ក្រោពេលក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ជូនដំណឹងដល់មណ្ឌលសិក្សាធិការអំពីការប្តឹងឧទ្ធរណ៍ មណ្ឌលសិក្សាធិការត្រូវបញ្ជូនឯកសារស៊ើបអង្កេតរបស់ខ្លួនមួយច្បាប់ពេលលេញជូនដល់ក្រសួង CDE ក្នុងរយៈពេល 10ថ្ងៃ។ ជាទូទៅ ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) កម្រិតការពិនិត្យឡើងវិញរបស់ខ្លួនត្រឹមសំណុំរឿងស៊ើបអង្កេតរបស់សង្កាត់ក្នុងមូលដ្ឋាន ប៉ុន្តែអាចទាក់ទងភាគីទាំងអស់ដើម្បីទទួលបានព័ត៌មានបន្ថែម។ បើក្រសួងរកឃើញថាមាន “ភស្តុតាងគ្រប់គ្រាន់” ដែលគាំទ្រដល់សេចក្តីសម្រេចរបស់មណ្ឌលសិក្សាធិការ និងរកឃើញថាមណ្ឌលសិក្សាធិការបានអនុវត្តតាមនីតិវិធីស៊ើបអង្កេតលើបណ្តឹងនោះត្រឹមត្រូវ នោះក្រសួងត្រូវបដិសេធបណ្តឹងឧទ្ធរណ៍នោះ។ បើ មិនមានភស្តុតាងគ្រប់គ្រាន់ដែលគាំទ្រដល់សេចក្តីសម្រេចរបស់មណ្ឌលសិក្សាធិការក្នុងមូលដ្ឋាន ឬក៏មិនមានការគោរពតាមនីតិវិធីទេ CDE អាចបញ្ជូនបណ្តឹងនេះទៅមណ្ឌលសិក្សាធិការវិញ ដើម្បីធ្វើការស៊ើបអង្កេតបន្ត ឬក៏ចេញសេចក្តីសម្រេចផ្អែកលើភស្តុតាងនៅក្នុងសំណុំរឿង ឬក៏ធ្វើការស៊ើបអង្កេតបន្ថែមទៀតដោយខ្លួនឯង និងចេញសេចក្តីសម្រេចអំពីបណ្តឹងនោះ។4
