មណ្ឌលសិក្សាធិការត្រូវទទួលបានការព្រមព្រៀងដែលបានជូនដំណឹងជាមុនជាលាយលក្ខណ៍អក្សរ មុនពេលធ្វើការវាយតម្លៃ ឬក៏ផ្តល់សេវាកម្មអប់រំពិសេសដល់កូនអ្នក។ ការផ្តល់ការព្រមព្រៀងដែលបានជូនដំណឹងមានន័យថា អ្នកចុះហត្ថលេខាលើឯកសារ និងត្រូវបាន “ជូនដំណឹងអំពីព័ត៌មានទាំងអស់ដែលពាក់ព័ន្ធនឹងសកម្មភាពដែលត្រូវស្វែងរកការព្រមព្រៀងជាភាសាកំណើតរបស់អ្នក…”។ [34 C.F.R. Sec. 300.9; Cal. Ed. Code Sec. 56021.1.] មណ្ឌលសិក្សាធិការមិនអាចធ្វើការវាយតម្លៃ ឬក៏ផ្តល់សេវាកម្មអប់រំពិសេសដល់កូនអ្នកបានទេបើអ្នកមិនបានផ្តល់ការយល់ព្រមរបស់អ្នក។ មណ្ឌលសិក្សាធិការត្រូវ “ប្រឹងប្រែងសមស្រប” ដើម្បីទទួលបានការយល់ព្រមពីអ្នក។
បើអ្នកមិនបានឆ្លើយតបនឹងសំណើសុំការព្រមព្រៀងរបស់អ្នក ឬក៏អ្នកមិនយល់ព្រមលើសំណើដើម្បីទទួលការវាយតម្លៃ មណ្ឌលសិក្សាធិការអាចប្រើសវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ដើម្បីទទួលបានការព្រមព្រៀងដែលលុបការវាយតម្លៃចោល។ [Cal. Ed. Code Sec. 56501(a)(3).]
បើអ្នកមិនបានឆ្លើយតបទៅនឹងសំណើសុំការព្រមព្រៀងរបស់អ្នកលើសេវាកម្មអប់រំពិសេស ឬក៏អ្នកមិនយល់ព្រមចំពោះសំណើសុំផ្តល់សេវាកម្មអប់រំពិសេស មណ្ឌលសិក្សាធិការអាចនឹងមិនប្រើសវនការតាមនីតិវិធីត្រឹមត្រូវដើម្បីបង្ខំឱ្យអ្នកយល់ព្រមឡើយ។ បើអ្នកបដិសេធមិនផ្តល់ការយល់ព្រមរបស់អ្នកចំពោះសំណើដំបូងរបស់មណ្ឌលសិក្សាធិការ ដើម្បី ផ្តល់សេវាកម្មអប់រំពិសេសដល់កូនអ្នក មណ្ឌលសិក្សាធិការ មិនរំលោភលើការទទួលខុសត្រូវរបស់ពួកគេក្នុងការផ្តល់ការអប់រំសាធារណៈដោយឥតគិតថ្លៃនិងសមរម្យ (FAPE) ឡើយ។ មិនតម្រូវឱ្យមានកិច្ចប្រជុំស្តីពីកម្មវិធី IEP ឬអភិវឌ្ឍកម្មវិធីអប់រំនេះដែរ។ [34 C.F.R. Sec. 300.300(b); Cal. Ed. Code Sec. 56501(a)(3).]
បើអ្នកដកហូត ឬដកការព្រមព្រៀងរបស់អ្នកជាលាយលក្ខណ៍អក្សរសម្រាប់សេវាកម្មអប់រំពិសេស ដែលបានអំពាវនាវសុំកម្មវិធី IEP សម្រាប់កូន មណ្ឌលសិក្សាធិការ មិនអាចបន្តផ្តល់សេវាកម្មទាំងនោះបានទេ ហើយត្រូវផ្តល់សេចក្តីជូនដំណឹងជាមុនដោយលាយលក្ខណ៍អក្សរដល់អ្នក មុននឹងបញ្ឈប់សេវាកម្ម។ [34 C.F.R. Sec. 300.300(b)(4)(i).]