Menu Close

(6.49) នៅឯ​សវនាការ​ដំណើរការត្រឹមត្រូវតាមច្បាប់​អំពីការអប់រំពិសេស តើខ្ញុំត្រូវបញ្ចុះបញ្ចូល​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) ថាមណ្ឌលសិក្សាធិការ​ផ្តល់ជូនកូនខ្ញុំនូវកម្មវិធីមិនសមស្រ​ប ឬ​តើ​មណ្ឌល​សិក្សាធិការ​ ត្រូវ​បញ្ចុះបញ្ចូល​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) ថាខ្លួនបានផ្តល់កម្មវិធី សមស្រប​​ដល់កូនខ្ញុំដែរឬទេ?

តុលាការ​កំពូល​សហរដ្ឋអាមេរិក​បាន​សម្រេច​ថា ​អ្នក​ដែលស្នើសុំឱ្យ​ចៅ​​ក្រម​​​ផ្នែក​​​ច្បា​ប់​​​រដ្ឋបាល​ (ALJ) ចេញ​បញ្ជា​​ប្រឆាំង​នឹង​ភាគីម្ខាងទៀត​មានបន្ទុកបង្ហាញថា អ្វីដែលពួកគេចង់បាន​គឺសមស្រប ហើយសំណើ​របស់​ភាគី​​ម្ខាងទៀតមិនសមស្រប។ នេះអនុវត្តបានទាំងចំពោះមាតាបិតា ទាំងមណ្ឌលសិក្សាធិការ​ដែលភាគីណាមួយបានស្នើសុំឱ្យ​មានសវនាការ​។ បើមាតាបិតាចង់បានសេវាកម្ម ឬការកំណត់ទីកន្លែងសិ​ក្សាក្នុង​កម្មវិធី​ IEP ដែលមណ្ឌលសិក្សាធិការ​ មិនចង់ផ្តល់ជូន ហើយ 

មាតាបិតាដាក់ពាក្យសុំ​សវនាការ​ដំណើរការត្រឹមត្រូវតាមច្បាប់​ មាតាបិតា​ត្រូវ​បញ្ចុះបញ្ចូល​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) ថាសេវាកម្ម ឬការដាក់បញ្ចូលក្នុងការ​សិក្សាគឺ​មាន​សារៈសំខាន់​ដើម្បី​ឱ្យកម្មវិធី​របស់​សិស្ស​សមស្រប​។ មាតាបិតាត្រូវបង្កើត ភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ចុះបញ្ចូល​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) ថាសំណើ​របស់​គាត់​​​គឺ​សមស្រប ហើយថាសំណើរបស់មណ្ឌលសិក្សាធិការ​មិនសមស្រប។ [Schaffer v. Weast, 546 U.S. 49, 62 (2005).]