Menu Close

(6.50) តើខ្ញុំទទួលបានភស្តុតាងដែលខ្ញុំត្រូវការដើម្បីបង្ហាញ​នៅសវនាការកិច្ច​ដំណើរការ​ត្រឹមត្រូវ​តាមច្បាប់?

(6.50) តើខ្ញុំទទួលបានភស្តុតាងដែលខ្ញុំត្រូវការដើម្បីបង្ហាញ​នៅសវនាការកិច្ច​ដំណើរការ​ត្រឹមត្រូវ​តាមច្បាប់?

ព័ត៌មានដែល​អ្នក​ត្រូវការដើម្បីគាំទ្ររឿងក្តីរបស់​អ្នកអាចមកពីសក្ខីកម្មរបស់​​អ្នក​​​ ប្រសិនបើ​​អ្នក​​អាច​ផ្តល់​ឧទាហរណ៍​​អំពី​បទពិសោធន៍ សិក្សា​ស្រដៀងគ្នា​ផ្សេងទៀត​ ល្អ​ឬអាក្រក់ ដែល​អ្នក​មានជាមួយកូន​អ្នក​ នៅ​ពេល​​ដែល​គាត់ទទួលបានកម្រិត​ ឬ​ប្រភេទនៃសេវាកម្មណាមួយ ឬ​នៅ​ពេល​ដែល​គាត់​ស្ថិត​ក្នុង​ស្ថានភាព​ណា​មួយ។

គ្រូឬ​អ្នក​ជំនាញដែលស្គាល់កូន​អ្នក​ ឬ​ក៏​​​អ្នក​ជំនាញឯករាជ្យ ដែលមាន​ចំណេះដឹងអំពីការអប់រំ ឬ​ការ​បណ្តុះបណ្តាលជនពិការ ត្រូវការផ្តល់សក្ខីកម្មដើម្បីគាំទ្រគោលជំហររបស់​អ្នក​។ មណ្ឌលសិក្សាធិការ​ នឹងបង្ហាញសាក្សី (រួមទាំងគ្រូ និង​អ្នក​ជំនាញបច្ចុប្បន្ន) ដែលជា​​អ្នក​អប់រំ​ដែល​មាន​វិជ្ជាជីវៈ​ ចិត្តវិទូ ​អ្នក​ព្យាបាល និង​អ្នក​រដ្ឋបាល ដែលមានសញ្ញាប័ត្រ​និង​លិខិតសម្គាល់​ក្នុង​វិស័យ​ដែលពាក់ព័ន្ធ​នឹង​បញ្ហា​ដែលមានវិវាទនោះ។

ដូច្នេះ ​អ្នក​ទំនងជាត្រូវការ​អ្នក​អប់រំដែលមានចំណេះដឹងនិង/ ឬ​អ្នក​ជំនាញផ្សេងទៀ​ត​ដើម្បី​បង្កើត​អង្គហេតុ​ដែល​អ្នក​ត្រូវការ ដើម្បី​ទទួលបាន​សេវាកម្មឬ​​ការកំណត់ទីកន្លែ​ង​សិក្សា​ដែល​​អ្នក​​កំពុង​ស្វែងរក។ សិស្សខ្លះមានគ្រូបង្រៀននៅតាមផ្ទះ ​អ្នក​ពិគ្រោះយោបល់ វេជ្ជបណ្ឌិត ចិត្តវិទូ ឬ​​អ្នក​ជំនាញផ្សេងទៀតដែល​ពាក់​ព័ន្ធនឹង​អ្នក​ដែលអាចផ្តល់ប្រភេទនៃសក្ខីកម្មដែល​អ្នក​​ត្រូវ​បង្ហាញ។ ពេលខ្លះ ​អ្នក​អាចទទួលបានការវាយតម្លៃអំពី​ហិរញ្ញប្បទាន​ជាសាធារណៈ​ពី​​អ្នក​អប់រំដែលមានវិជ្ជាជីវៈ​ឯករាជ្យ​។ សូមមើលជំពូក 2 ព័ត៌មានអំពីការវាយតម្លៃ /រង្វាយតម្លៃ​។ ​អ្នក​ប្រហែលជាត្រូវចំណាយប្រាក់ផ្ទាល់ខ្លួនដើម្បីជួល​អ្នក​វាយតម្លៃឯករាជ្យ ដូចជា​​អ្នក​​ចិត្តវិទ្យា​ផ្នែកអប់រំ ឬ​ក៏​ជំនាញការផ្នែកពិការភាព។ មុនពេលស្នើសុំនីតិវិធីដោះស្រាយរឿងក្តី ​អ្នក​​ត្រូវ​ស្វែងរកសាក្សី​ដែល​មាន​សក្តានុព​ល​ ហើយត្រូវធានាថា ពួកគេ​មានឆន្ទៈ និងមានពេលវេលាដើម្បីផ្តល់ប្រភេទនៃសក្ខីកម្មនេះ។ ​អ្នក​​ក៏​ត្រូវពិចារណាផងដែរ៖ ពេលវេលា​ចាំបាច់​ដើម្បី​ធ្វើការអង្កេត ឬវាយតម្លៃ និងរៀបចំរបាយការណ៍ និង​សក្ខីកម្ម លទ្ធភាព​អា​ចមានសាក្សីចូលរួម​ក្នុងសវនាការ និង​ថ្លៃសេវារបស់ពួកគេ។