ទេ! គ្មានចំណុចណាមួយនៅក្នុងច្បាប់កាលីហ្វ័រញ៉ា ឬច្បាប់សហព័ន្ធ ដែលហាមមិនឱ្យធ្វើជាតំណាងឱ្យខ្លួនអ្នកនោះទេ។ ទោះយ៉ាងណាក៏ដោយ អ្នកក៏មានសិទ្ធិមានមេធាវីអម និងណែនាំរូបអ្នកផងដែរ។ [34 C.F.R. Sec. 300.512(a)(1).]
អ្នកត្រូវការមេធាវីដែរឬអត់នោះ គឺអាស្រ័យថាតើអ្នកអាចប្រមូល និងបង្ហាញភស្តុតាងយ៉ាងសមស្របដែលអ្នកចាំបាច់ត្រូវធ្វើការបញ្ចុះបញ្ចូល។ បើអ្នកមិនប្រើមេធាវី អ្នកគប្បីពិគ្រោះយោបល់ជាមួយមេធាវី (ឬអ្នកតស៊ូមតិ) ដែលទទួលការបណ្តុះបណ្តាល និងបទពិសោធន៍ផ្នែកច្បាប់ និងនីតិវិធីអប់រំពិសេស។
មេធាវីការអប់រំពិសេស ឬអ្នកតស៊ូមតិ អាចប្រាប់អ្នកអំពីច្បាប់ដែលត្រូវនឹងស្ថានភាពរបស់កូនអ្នក។ អ្នកត្រូវដឹងអំពីបទដ្ឋានគតិយុត្តិដែលទាក់ទងនឹងវិសាលភាពនៃសិទ្ធិទទួលបានសេវាអប់រំពិសេស និងការកំណត់ទីកន្លែងសិក្សារបស់កូនអ្នក។ អ្នកត្រូវបង្ហាញភស្តុតាងរបស់អ្នកតាមរយៈសាក្សី និងឯកសាររបស់អ្នក និងត្រូវស្របជាមួយនឹងបទដ្ឋានគតិយុត្តិដែលមានជាធរមាន។ បើអ្នកជ្រើសរើសឱ្យមេធាវីជាតំណាងនៅពេលសវនាការ អ្នកត្រូវជូនដំណឹងដល់ភាគីដទៃទៀតអំពីសំណុំរឿងនេះ យ៉ាងតិច 10 ថ្ងៃមុនពេលសវនាការ។ [Cal. Ed. Code Sec. 56507(a).]