អ្នកមានសិទ្ធិបើក ឬបិទសវនាការដល់សាធារណៈជន។ [34 C.F.R. Sec. 300.512(c)(2); 5 C.C.R. Sec. 3082(f); Cal. Ed. Code Sec. 56501(c)(2).] បើសវនាការបើកហរ សាធារណៈជនអាចចូលរួមបាន។ ទោះបីជាសវនាការបើកចំហរក៏ដោយ ក៏អ្នកនៅតែចង់ស្នើសុំឱ្យដកសាក្សីចេញពីសវនាការ ដើម្បីមិនឱ្យពួកគេស្តាប់ឮសក្ខីកម្មរបស់សាក្សីផ្សេងទៀត។ [5 C.C.R. Sec. 3082(c)(3).] បើសវនាការត្រូវបានបិទ សាធារណៈជនមិនអាចចូលរួមបានទេ។ (និងកូនអ្នក បើអ្នកចង់បាន) អ្នកតំណាងរបស់អ្នកចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) អ្នកតំណាងមណ្ឌលសិក្សាធិការ និងសាក្សីមណ្ឌលសិក្សាធិការ។
សក្ខីកម្មអាចធ្វើតាមទូរស័ព្ទ ឬក៏មធ្យោបាយអេឡិកត្រូនិចផ្សេងទៀត តាមឆន្ទានុសិទ្ធិរបស់ចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) បើអ្នកចូលរួមម្នាក់ៗ “មានឱកាសចូលរួម និងស្តាប់នីតិវិធីទាំងមូល” និងសង្កេតមើលវត្ថុតាង។ [5 C.C.R. Sec. 3082(g).] ក្នុងការអនុវត្តជាក់ស្តែង ដរាបណាសាក្សីណាម្នាក់មានវត្ថុតាងពាក់ព័ន្ធនឹងសក្ខីកម្មរបស់គេ និងមានសម្រាប់ភាគីទាំងសងខាងចោទសួរចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) មិនតម្រូវឱ្យសាក្សីអង្គុយស្តាប់សវនាការទាំងមូលឡើយ។ បើអ្នកចង់បង្ហាញសក្ខីកម្មតាមមធ្យោបាយអេឡិចត្រូនិក អ្នកត្រូវមានការអនុញ្ញាតពីចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) មុនពេលសវនាការ។ ជាធម្មតា នេះត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំមុនពេលសវនាការដែលភស្តុតាងនិងកង្វល់ផ្សេងទៀតអាចដោះស្រាយបាន។ ដោយហេតុថាចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) អាចបដិសេធសំណើរបស់អ្នក អ្នកគប្បីត្រៀមពន្យល់អំពីសារៈសំខាន់នៃសក្ខីកម្មរបស់សាក្សី និងមូលហេតុដែលធ្វើឱ្យពិបាក ឬមិនអាចមានសាក្សីបង្ហាញខ្លួនដោយផ្ទាល់។