តុលាការមណ្ឌលទីប្រាំបួន (Ninth Circuit) ស្ថិតនៅក្នុងចំណោមសាលាឧទ្ធរណ៍សហព័ន្ធដែលអនុញ្ញាតឱ្យមានបណ្តឹងទាមទារសំណងខូចខាតដំណើការទៅមុខនៅក្រោមផ្នែក 504 ស្របជាមួយនឹងផ្នែក 1983 (នៃមាត្រា 42 នៃក្រមសហរដ្ឋអាមេរិក)។ [Kling v. LosAngeles, 769 F.2d 532, 534 (9th Cir. 1985), reversed on other grounds, 474 U.S. 936.] អ្នកត្រូវបង្ហាញពី “ចេតនារើសអើង” ឬ ”ការព្រងើយកន្តើយដោយចេតនា” ដោយមន្រ្តីឬទីភ្នាក់ងារណាមួយ ដើម្បីរកប្រាក់សំណងខូចខាតក្រោមផ្នែក 504 ឬ ADA (មាត្រា II) ប្រឆាំងនឹងអង្គភាពសាធារណៈ។ [Ferguson v. City of Phoenix, 157 F.3d 668, 674 (9th Cir. 1998).] បទដ្ឋាននេះអាចបង្កការលំបាកសម្រាប់មាតាបិតានិងសិស្សក្នុងការបង្កើតការប្រឆាំងនឹងមន្រ្តីសាលាសាធារណៈ ឬមណ្ឌលសិក្សាធិការ។ ម្យ៉ាងវិញទៀត ការប្តឹងត្រូវធ្វើឡើងនៅតុលាការសហព័ន្ធតាមផ្នែក 504 ក្នុងរយៈពេលមួយឆ្នាំ។ [Douglas v. Cal. Dept. of theYouth Authority 271 F.3d 812, 823 (9th Cir. 2001).] ចំណុចចុងក្រោយ បើប្រធានបទនៃជម្លោះនៅក្រោមផ្នែក 504 និងច្បាប់ស្តីពីជនជាតិអាមេរិកដែលមានពិការភាព (ADA) ទាក់ទងទៅនឹងការបដិសេធមិនផ្តល់ការអប់រំសាធារណៈដោយឥតគិតថ្លៃនិងសមស្រប នោះអ្នកត្រូវប្រើឱ្យអស់នូវនីតិវិធីរដ្ឋបាលតាមច្បាប់ស្តីពីការអប់រំសម្រាប់ជនពិការ (IDEA) ជាមុនសិន មុនពេលអ្នកទៅតុលាការស្ថិតក្រោមផ្នែក 504 ឬ ច្បាប់ស្តីពីជនជាតិអាមេរិកដែលមានពិការភាព (ADA)។ [20 U.S.C. Sec. 1415(l).]