Menu Close

(6.5) តើខ្ញុំ​​គួរដាក់ពាក្យបណ្ដឹងពីបទអនុលោមភាព​ដោយ​ផ្ទាល់ទៅកាន់ CDE នៅពេលណា? 

(6.5) តើខ្ញុំ​​គួរដាក់ពាក្យបណ្ដឹងពីបទអនុលោមភាព​ដោយ​ផ្ទាល់ទៅកាន់ CDE នៅពេលណា? 

ពាក្យបណ្តឹងពីបទអនុលោមភាពសម្រាប់ការអប់រំពិសេស 

គិតត្រឹមថ្ងៃ​ទី 1 ខែកក្កដា ឆ្នាំ ​2020 ពាក្យបណ្តឹងពីបទអនុលោមភាព​ច្បាប់​ស​ម្រាប់ការអប់រំពិសេស​ គឺលែងត្រូវបានដោះស្រាយនៅក្រោម​នីតិ​វិធី​បណ្តឹង​រួម (UCP) ទៀតហើយ​។​ ផ្ទុយទៅវិញ ពាក្យបណ្តឹងពីបទអនុលោមភាព​សម្រាប់ការអប់រំពិសេស​មា​ន​បទប្បញ្ញត្តិផ្ទាល់របស់ពួកគេ ដែលឥឡូវនេះត្រូវបានរកឃើញនៅក្នុ​ង​  Cal. Code Regs. tit. 5, §§ 3200–3205។ 

នៅក្រោមបទប្បញ្ញត្តិទាំងនេះ អ្នកអាចដាក់ពាក្យបណ្តឹងពីបទអនុលោម​ភាពដោយផ្ទាល់ទៅកាន់ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ក្នុងកាលៈ​ទេ​សៈ​ណាមួយខាងក្រោម៖ 

  1. ការបំពាន​ទៅលើ​ច្បាប់អប់រំពិសេស​របស់រដ្ឋ​ និង​សហព័ន្ធ​៖ នៅពេលដែល LEA (ទីភ្នាក់ងារអប់រំក្នុងស្រុក) ឬទីភ្នាក់ងារសាធារណៈ​ផ្សេងទៀតត្រូវបានចោទប្រកាន់ថាបានបំពានច្បាប់អប់រំពិសេស។ 
  2. ការរំលោភលើកិច្ចព្រមព្រៀងដោះស្រាយ៖ នៅពេល LEA ឬទីភ្នាក់ងារ​សាធារណៈបាន​រំលោភ​លើលក្ខខណ្ឌ​នៃ​កិច្ច​ព្រម​ព្រៀ​​ង​ដោះស្រាយពាក់ព័ន្ធ​ទៅនឹងការផ្តល់នូវ​ការអប់រំ​សាធារណៈ​ស​មស្រ​បដោយ​ឥតគិត។​ នេះ​មិនរួមបញ្ចូល​ការចោទប្រកាន់​ដែល​ពាក់ព័ន្ធ​នឹង​ការផ្តល់​ថ្លៃ​សេវា​មេធា​វី​នៅក្នុងកិច្ចព្រមព្រៀង​ដោះស្រាយនោះទេ។ 
  3. ការខកខានក្នុងការអនុវត្តដីកាសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់៖ នៅពេលដែល LEA ឬទីភ្នាក់ងារសាធារណៈផ្សេងទៀតបានបរាជ័យ ឬ​បា​នបដិសេធមិនអនុវត្តដីកាសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ ដែលទីភ្នាក់ងារមានកាតព្វកិច្ចអនុវត្តតាម។ 
  4. ការរំលោភបំពានដោយទីភ្នាក់ងារសាធារណៈមិនមែន LEA៖ នៅពេលដែលភ្នាក់ងារសាធារណៈក្រៅពី LEA ដូចដែលបានបញ្ជាក់​នៅ​ក្នុង​ច្បាប់ Cal. Gov. Code § 7570 (ជារឿយៗគេហៅថា “AB 3632” ឬ “ជំពូក 26.5”) បរាជ័យ ឬបដិសេធមិនអនុវត្តតាមច្បាប់ ឬបទប្បញ្ញត្តិ​ទាក់ទងនឹងការផ្តល់ FAPE ដល់បុគ្គលពិការ។ 
  5. កង្វល់អំពីសុវត្ថិភាពរាងកាយដែលរំខានដល់ FAPE៖ នៅពេលដែលមានអង្គហេតុដែលចោទប្រកាន់បានបង្ហាញថាក្ដីកង្វល់អំពីសុវត្ថិភាពរាងកាយរំខានដល់ការផ្តល់ FAPE។1

បើស្ថានភាពរបស់​អ្នក​ត្រូវនឹងសេណារីយ៉ូណាមួយក្នុងចំណោម​សេណារីយ៉ូ​ទាំ​ង​​ប្រាំ​ដូចបានពណ៌នា​ខាង​លើ ​អ្នក​គួរស្នើសុំជាក់លាក់ឲ្យ CDE ស៊ើប​អង្កេ​ត​​លើពាក្យបណ្តឹង​របស់​អ្នក​។ នៅក្នុងលិខិតបណ្ដឹងរបស់អ្នក សូមយោងទៅលើស្ថានភាពជាក់លាក់​ដែល​សមស្របបំផុតនឹងពាក្យបណ្តឹងរបស់អ្នក។ ដោយសារប្រភេទទាំងប្រាំនេះគ្របដណ្តប់លើកាលៈទេសៈនៃបណ្តឹងពីបទអនុលោមភាពភាគច្រើន អ្នកគួរតែអាចកំណត់ផ្នែករងដែលពាក់ព័ន្ធ​បាន។ 

ទោះបីជាហេតុផលរបស់អ្នកមិនត្រូវគ្នាជាក់ច្បាស់នឹងលក្ខណៈវិនិច្ឆ័យខាងលើ​ក៏ដោយ អ្នកនៅតែអាចដាក់ពាក្យបណ្តឹងបាន។ CDE នឹងសម្រេចថាតើត្រូវទទួល​យកពាក្យបណ្តឹង​សម្រាប់​ការស៊ើប​អង្កេ​ត​​ដោ​យ​​ផ្ទាល់ ឬ​ក៏​បញ្ជូនបណ្តឹងរបស់​អ្នកបន្តសម្រាប់ការស៊ើបអង្កេត​ក្នុង​មូល​ដ្ឋាន​ដោយមណ្ឌលសិក្សាធិការដែរឬទេ។ សូមមើល លិខិតគំរូ- ពាក្យបណ្តឹង ពីប​ទអ​នុលោមភាព​ ផ្នែកឧបសម្ព័ន្ធ – ឧបសម្ព័ន្ធ I.

  1. Cal. Code Regs. tit. 5, § 3201(a)-(c).[↩]