Menu Close

(6.34) តើខ្ញុំគួរជាក់លាក់ប៉ុនណាក្នុង​ពាក្យបណ្ដឹង​តាម​នីតិវិធីត្រឹម​ត្រូវតា​មផ្លូវច្បាប់​​? 

(6.34) តើខ្ញុំគួរជាក់លាក់ប៉ុនណាក្នុង​ពាក្យបណ្ដឹង​តាម​នីតិវិធីត្រឹម​ត្រូវតា​មផ្លូវច្បាប់​​? 

បណ្តឹង​របស់​អ្នក​​​គប្បី​​មានលក្ខណៈជាក់លាក់។ នៅក្នុងសំណើសុំសវនាការ​តាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់របស់​អ្នក​ ​អ្នក​​ត្រូវបញ្ចូលព័ត៌មាន​ដូច​ខាង​ក្រោម៖ 

  1. ឈ្មោះសិស្ស 
  2. អាស័យដ្ឋានរស់នៅរបស់សិស្ស ឬព័ត៌មានទំនាក់ទំនងសម្រាប់សិស្សដែលគ្មានជម្រក 
  3. ឈ្មោះសាលាដែលសិស្សកំពុងសិក្សា 
  4. ការរៀបរាប់អំពីបញ្ហា វិវាទ ឬការមិនចុះសម្រុងគ្នា ការរៀបរាប់​ត្រូវ​ផ្តល់អង្គហេតុគ្រប់គ្រាន់ដើម្បីរៀបរាប់អំពីបញ្ហា និង 
  5. ការរៀបរាប់អំពីសំណើដំណោះស្រាយ នោះគឺ​ជាអ្វី​ដែល​ចាំបាច់​ត្រូវ​កើត​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា។1

អ្នកគួរចូលមើលគេហទំព័ររបស់ OAH https://www.dgs.ca.gov/OAH/Case-Types/Special-Education និងពិនិត្យមើលទម្រង់បែបបទពាក្យ​បណ្តឹង​របស់ OAH និង “សំណួរ​ដែល​គេ​សួរជាញឹកញាប់” មុន​ពេល​ដាក់​​​ពាក្យ​ស្នើសុំ​សវនាការ​តាមនីតិវិធីត្រឹម​ត្រូវ​តាមផ្លូវច្បាប់​។ (សូមមើល គំរូស្នើសុំការសម្រុះសម្រួល និង/ឬសវនាការ (​បណ្តឹង​) និង​សំណើសុំ​រក្សាស្ថានភាព​​នៅដដែល ផ្នែកឧបសម្ព័ន្ធ ឧបសម្ព័ន្ធ J។) មិនគ្រប់គ្រាន់ទេក្នុងការនិយាយថា៖ “កូនខ្ញុំរៀនមិនចេះអ្វីទាំងអស់” ឬ “កូនខ្ញុំគ្មានការរីកចម្រើន” ជា​សេចក្តី​ថ្លែងអំពី​បញ្ហារបស់​​អ្នក​នោះឡើយ។ ស្រដៀងគ្នានេះដែរ វាមិនគ្រប់គ្រាន់ទេក្នុងការនិយាយថា៖ “ខ្ញុំចង់ឲ្យកូនខ្ញុំនៅក្នុងថ្នាក់ដែលគាត់អាចរៀន” ឬ “ខ្ញុំ​ចង់​ឲ្យ​​កូនខ្ញុំ​ទៅ​រៀន​នៅ​សាលាឯកជន” ជា​សេចក្តី​ថ្លែង​អំពី​ដំណោះស្រាយរបស់​អ្នក​។ សេចក្តីថ្លែងអំពី​បញ្ហារបស់​​អ្នក​​​គប្បី​​ទាក់ទងទៅនឹងបញ្ហាមួយក្នុង​ចំណោ​ម​បញ្ហាទាំងដប់ ដូចបានពណ៌នា​ខាងលើ​ ហើយ​ត្រូវមានព័ត៌មាន​គ្រប់​គ្រាន់​​ដើម្បី​រៀបរាប់​អំពី​បញ្ហា​ឲ្យ​បាន​ច្បាស់​លាស់ និងអ្វីដែល​អ្នក​ចង់​ឲ្យ​ALJ បញ្ជាមណ្ឌលសិក្សាធិការដោះស្រាយបញ្ហានោះ និងមូល​ហេតុ។ 

​ការិយាល័យ​​សវនាការ​​រដ្ឋបាល (OAH) លើកឡើងថា៖ 

សូមកុំសរសេរសេចក្តីថ្លែងអំពី​បញ្ហាថាជា “បញ្ហា” សូមសរសេរសេច​ក្តី​អះ​អាង ឬ​​ក៏​​ការ​ចោទប្រកាន់ ដូច្នេះថា៖ ឧទាហរណ៍ បើ មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិ​​អប់រំ​ផ្សេ​ងទៀតកំពុងស្នើសុំ​ឲ្យ​មាន​សវនាការតាមនីតិវិធី​ត្រឹម​ត្រូវ​តាមផ្លូវច្បាប់ និងបញ្ហា​ដែល​​គេ​យល់​ឃើញថា គឺជាអ្វីដែលមណ្ឌល​សិ​ក្សា​​ធិការ​មិនបានធ្វើក្នុងពេលវាយតម្លៃ [សិស្ស] ក្នុងផ្នែក​ពិការ​ភាពដែល​សង្ស័​យ សូមកុំសរសេរ “បញ្ហា” នោះថា៖ ‘តើមណ្ឌលសិក្សាធិការ​វាយតម្លៃលើគ្រប់ផ្នែក​នៃ​ពិការភាពដែល​សង្ស័យដែរ​ទេ?’ ផ្ទុយទៅវិញ ត្រូវដាក់បញ្ចូល​ផ្នែកដែល​សង្ស័យ​ថាមានពិការភាព​ដែលមណ្ឌលសិក្សាធិការ​ បានដឹង ក្នុងសេចក្តីអះអាងរបស់​អ្នក​ និងការវាយតម្លៃដែល​អ្នក​ពោលអះអាងថា​មិនបានធ្វើ។

ត្រូវបញ្ចូលបញ្ហាទាំងអស់ដែល​អ្នក​ចង់ដឹង និងសម្រេចចិត្ត​នៅពេលមាន​សវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់របស់​អ្នក​។ បញ្ហាដែលមិនបានរៀបរាប់ក្នុងសំណើសុំ​សវនាការ​តាមនីតិវិធីត្រឹម​ត្រូវ​តាម​ផ្លូវច្បាប់​មិនអាចយកមក​ពិចារណា ក្នុងពេល​សវនាការ លើក​លែងតែភាគីម្ខាងទៀតយល់ព្រម។2 ដូចគ្នានេះផងដែរ ត្រូវពិនិត្យមើល និងអនុវត្តតាមការណែនាំទាំងអស់របស់​ការិយាល័យ​​សវនាការ​​រដ្ឋបាល (OAH) អំពីរបៀប ពេលវេលា និងទី​កន្លែងដែលត្រូវដាក់​ពាក្យបណ្តឹង​តាម​នីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់​របស់​អ្នក​។ 

  1. 20 U.S.C. Sec. 1415(b)(7); 34 C.F.R. Sec. 300.508(b); Cal. Ed. Code Sec. 56502(c).[↩]
  2. 20 U.S.C. Sec. 1415(k)(3)(B); 34 C.F.R. Sec. 300.511; Cal. Ed. Code Sec. 56502(i).[↩]