Menu Close

(6.17) តើ​ខ្ញុំ​អនុវត្តតាមនីតិវិធីបណ្តឹងផ្សេងៗបើ សេវាកម្ម​សម្រា​ប់កុមារ​រដ្ឋ​កាលីហ្វ័រញ៉ា​ (California Children’s Services, CCS) ​មិន​បាន​ផ្តល់​សេវាកម្ម​ ដូចដែលបានបញ្ជាក់នៅក្នុង​កម្មវិធី​ IEP របស់​កូន​ខ្ញុំទេ?

(6.17) តើ​ខ្ញុំ​អនុវត្តតាមនីតិវិធីបណ្តឹងផ្សេងៗបើ សេវាកម្ម​សម្រា​ប់កុមារ​រដ្ឋ​កាលីហ្វ័រញ៉ា​ (California Children’s Services, CCS) ​មិន​បាន​ផ្តល់​សេវាកម្ម​ ដូចដែលបានបញ្ជាក់នៅក្នុង​កម្មវិធី​ IEP របស់​កូន​ខ្ញុំទេ?

បើបណ្តឹងរបស់​អ្នក​គឺអំពីសេវាកម្មដែលសេវាកម្ម​សម្រាប់កុមាររដ្ឋ​កាលីហ្វ័រញ៉ា​ (California Children’s Services) ផ្តល់ជូន ​អ្នក​អាច​ដាក់​​បណ្តឹង​សុំអន្តរាគមន៍​ផ្ទាល់ពី​រដ្ឋ​ ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​ ​ក៏​តាម​នីតិវិធី​​ដោះស្រាយ​វិវាទ​អន្តរទីភ្នាក់ងារ​។​ ការដាក់​បណ្តឹងតាម​នីតិវិធី​ទាំងពីរអាចនាំមកនូវដំណោះស្រាយលឿនជាងមុន។ ពា​ក្យបណ្តឹង​អន្តរភ្នាក់ងារ​​ អាចត្រូវបានប្តឹងទៅកាន់​អគ្គាធិការទទួលបន្ទុកអប់រំសាធារ​ណៈ (អគ្គាធិការ) ឬ​​ក៏​​លេខាធិការ​ទទួល​បន្ទុក​ផ្នែក​សុខាភិបាល និងសេវា​មនុស្សជាតិ​ (លេខាធិការ)។ [California Government Code (Cal. Gov. Code) Sec. 7585(a).]

លេខាធិការ​ទទួល​បន្ទុកផ្នែក​សុខាភិបាល និងសេវា​មនុស្សជាតិ (Secretary of Health and Human Services)
1600 Ninth St., 4th Floor
Sacramento, CA 95814

​អគ្គាធិការទទួលបន្ទុកអប់រំសាធារណៈនៃ​ក្រសួងអប់រំ​
1430 N Street
Sacramento, CA 95814

មុនពេលពិនិត្យមើល​​បណ្តឹង​របស់​អ្នក​ឡើងវិញ ទីភ្នាក់ងារពាក់ព័ន្ធចង់ឃើញ​កម្មវិធី IEP របស់កូន​អ្នក​មួយ​ច្បាប់​។ ​អ្នក​គួរផ្ញើកម្មវិធី IEP របស់កូន​អ្នក​មួយច្បាប់ភ្ជាប់​មក​ជាមួយនឹង​ពាក្យ​បណ្តឹង​​របស់​​អ្នក​។

អគ្គាធិការ និង​លេខាធិការ​ត្រូវប្រជុំគ្នាដើម្បីដោះស្រាយបញ្ហានោះក្នុងរយៈពេល 15 ថ្ងៃ​នៃ​ថ្ងៃប្រតិទិន​បន្ទាប់​ពី​ទទួល​​បណ្តឹង​។ អគ្គាធិការ និង​លេខាធិការត្រូវផ្ញើសេចក្តីសម្រេច​មួយ​ច្បាប់របស់​អង្គប្រជុំ​ជាលាយលក្ខណ៍អក្សរ​ជូន​អ្នក​​ មណ្ឌលសិក្សាធិការក្នុងមូលដ្ឋាន និង​ទៅ​ភ្នាក់ងារ​​ពាក់ព័ន្ធ​ក្នុង​រយៈពេល 10ថ្ងៃ​បន្ទាប់ពី​កិច្ចប្រជុំ។ [Cal. Gov. Code Sec. 7585(b).]

បើទីភ្នាក់ងារនានាមិនអាចដោះស្រាយបញ្ហានោះបានក្នុងរយៈពេល 15ថ្ងៃ​ បណ្តឹងនោះ​អាច​ត្រូវ​បាន​ប្តឹងឧទ្ធរណ៍ទៅការិយាល័យសវនាការរដ្ឋបាល (ការិយាល័យសវនាការ)។ ​ការិយាល័យ​​សវនាការ​​រដ្ឋបាល (OAH) នឹងពិនិត្យបញ្ហានេះឡើងវិញ និង​បញ្ជូន​របក​គំហើញ​ក្នុង​រយៈ​ពេល 30 ថ្ងៃ​​បន្ទាប់​ពី​បាន​ទទួល​បានសំណុំរឿងនេះ។ សេចក្តីសម្រេចរបស់​ការិយាល័យ​​សវនាការ​​រដ្ឋបាល (OAH) ភ្ជាប់កាតព្វកិច្ច​ទៅលើ​ភាគី​ជម្លោះ​ទាំងអស់​។ [Cal. Gov. Code Sec. 7585(c)–(e).]

កាលណាបណ្តឹងធ្វើឡើងអនុលោមតាមផ្នែក​ 7585(a) សិស្ស​ដែល​ទទួលរងឥទ្ធិព​ល​ពី​​ជម្លោះ​នេះ​​​ត្រូវ​​ទទួល​សេវាកម្ម​នោះ ​ដោយ​​រង់ចាំដំណោះស្រាយចំពោះវិវាទនេះ បើសិស្សនោះបានទទួល​សេវា​នោះ។ [Cal. Gov. Code Sec. 7585(f).]