Menu Close

(6.42) តើមាននីតិវិធីដោះស្រាយវិវាទផ្សេងទៀតទេ?

(6.42) តើមាននីតិវិធីដោះស្រាយវិវាទផ្សេងទៀតទេ?

បាទ/ចាស។ កាល​ណា​មានបញ្ហាចម្រូងចម្រាសរវាង​អ្នក​និងមណ្ឌលសិក្សាធិការ​​ ​អ្នក​​អាច​ស្នើ​សុំ​ “កិច្ចប្រជុំស្តីពីការ​សម្រុះ​សម្រួល​មុនសវនាការ” ហៅថា “ការសម្រុះ​សម្រួល”។ “ការ​សម្រុះសម្រួលមុនសវនការ” មានមែនជាកាត្វកិច្ចឡើយ ហើយ​​អ្នក​​អាច​បន្ត​ធ្វើ​​ដោយ​​​ផ្ទាល់​ដើម្បី​ដាក់​ពាក្យ​សុំសវនាការ​ដោយ​​យុត្តិធម៌ បើ​អ្នក​មិនសម្រេ​ច​ជោគជ័យទេ​។

កិច្ចប្រជុំស្តីពីការ​សម្រុះសម្រួលមុនសវនការ ​ត្រូវបានធ្វើឡើង​ដូច​ការសម្រុះសម្រួលកិច្ច​ដំណើរការ​​ត្រឹម​ត្រូវ​តាម​ច្បាប់ដែរ​ លើកលែងតែគ្មានមេធាវីចូលរួមប្រជុំ ហើយកា​រ​សម្រុះសម្រួល​ត្រូវ​ធ្វើ​ឡើង​និង​ដោះស្រាយ​ក្នុង​រយៈ​ពេល​​ដ៏ខ្លី។ ​ការិយាល័យ​​សវនាកា​រ​​រដ្ឋបាល (OAH) ផ្តល់​អ្នក​សម្រុះសម្រួល​ម្នាក់ដែល​អង្គុយ​ក្រៅផ្លូវការ​ជាមួយ​ភាគីទាំង​សងខាង​ និងដោះស្រាយការខ្វែងគំនិតគ្នា។ ​អ្នក​សម្រុះសម្រួលគឺជាចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) ប៉ុន្តែ​ក្នុងសំណុំរឿង​នេះ​គាត់ដើរ​តួជា​​អ្នក​​សម្រុះសម្រួល មិនមែនជាចៅក្រមឡើយ។ ចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) ​ដដែល​មិន​អាច​ស្តាប់​រឿងក្តី​របស់​​អ្នក​​ទេ​ បើ​​អ្នក​​ឈាន​ដល់​សវនាការ​កិច្ច​ដំណើរការត្រឹមត្រូវតាមច្បាប់។

“កិច្ចប្រជុំស្តីពីការ​សម្រុះសម្រួលមុនសវនការ” ត្រូវកំណត់ពេលឡើងវិញក្នុងរយៈពេ​ល 15ថ្ងៃ និង​បញ្ចប់​ក្នុង​រយៈពេល 30ថ្ងៃបន្ទាប់ពីទទួលបានសំណើរបស់ការិយា​ល័យ​​សវនាការ​​រដ្ឋបាល (OAH)។ [Cal. Ed. Code Sec. 56500.3.] កិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរមួយច្បាប់ បើមាន​ 

ត្រូវផ្ញើជូន​អ្នក​និងមណ្ឌលសិក្សាធិការ​ ក្នុងរយៈពេល 10ថ្ងៃ​បន្ទាប់ពី​កិច្ចប្រជុំស្តីពីការ​សម្រុះ​សម្រួល​មុន​សវនការ​។ បើ​អ្នក​មិនទទួលបានជោគជ័យ រួចដាក់ពាក្យស្នើសុំសវនាការ ​ការិយាល័យ​​សវនាការ​​រដ្ឋបាល (OAH) នឹង​មិន​ផ្តល់​ការសម្រុះសម្រួលទៀតឡើយ។

​អ្នក​​ត្រូវ​ធ្វើសំណើសុំ “សម្រុះសម្រួល” ជាលាយលក្ខណ៍អក្សរ។ ​អ្នក​អាចប្រើទម្រង់បែបបទរបស់រដ្ឋសម្រាប់វត្ថុបំណងនេះ។ ការចូលរួមក្នុងការសម្រុះសម្រួលតែឯងមានគុណវិបត្តិមួយចំនួន។ ទីមួយ មាតាបិតាមិនអាច​មាន​មេធាវី ឬ​ចូលរួមក្នុង “កិច្ចប្រជុំស្តីពីការ​សម្រុះសម្រួល”។ នេះគ្មានបញ្ហាទេបើ​អ្នក​ដឹងអំពីកម្មវិធីអប់រំពិសេសនិងសិទ្ធិទទួលបាន។ មាតាបិតាផ្សេងទៀតអាចមានគុណវិបត្តិ នៅពេល​ចរចា​កិច្ចព្រមព្រៀង​ជាមួយ​​អ្នក​​គ្រប់គ្រង​អប់រំ​ពិសេស។ អាចពិបាកចរចា និងដឹងថាតើទទួលបានកិច្ចព្រមព្រៀង​ត្រឹមត្រូវ និង​សមហេតុផល​​ដោយ​​សារ​តែ​​ច្បាប់​ និងអង្គហេតុ។ [Cal. Ed. Code Sec. 56500.3(a).] សមាជិកគ្រួសារឬមិត្តភក្តិអាចអមដំណើររបស់​អ្នក​បាន។

ទីពីរ ច្បាប់សហព័ន្ធហាក់ដូចជាចែងថា វិធានរក្សាស្ថានភាពដើម (វិធានដែលសិស្ស​ត្រូវ​រក្សា​ស្ថានភាព​ដែល​បាន​ព្រមព្រៀង​ក្នុងកម្មវិធីចុងក្រោយ រហូតដល់មានដំណោះ​ស្រាយ​វិវាទ) ក្នុងពេល “សម្រុះសម្រួលតែឯង”។ [20 U.S.C. Sec. 1415(e)(1).] ​ទោះ​​​យ៉ាង​ណា​​ក៏​​ដោយ​​ ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) បាន​ប្រកាន់​គោលជំហរ​ថា​ខ្លួន នឹង​មិន​ចេញ “​បទ​បញ្ជា​រក្សាស្ថានភាពដើម” ជាបណ្តឹង​​ស្តីពីការអនុវត្តតាមច្បាប់​មួយ​ផ្នែកនោះទេ។ ប្រសិនបើ​បន្ត​រក្សា​ការដាក់បញ្ចូល​ក្នុងការសិក្សា ឬ​សេវា​បច្ចុប្បន្ន​របស់កូនអ្នក​ ខណៈដែលអ្នក​ស្ថិតនៅក្នុង​កិច្ច​ដំណើរការ​ “សម្រុះ​សម្រួល​តែមួយ​” គឺ​មានសារៈសំខាន់​សម្រាប់អ្នក​ នោះអ្នក​គួរតែ​ចូលរួមតែ​ក្នុង​ករណី​ដែល​​មណ្ឌ​លសិក្សាធិការ​ (និងទីភ្នាក់ងារផ្សេងទៀត​) បាន​ផ្តល់ការធានាជាលាយលក្ខណ៍​អក្សរ​ថា ​ការរក្សា​ស្ថានភាព​​ដើម​នឹង​ត្រូវបានគោរព​ ខណៈដែល​ការសម្រុះ​សម្រួល​នៅមិនទា​ន់បានសម្រេចនៅឡើយ​។

ដំណោះស្រាយវិវាទក្រៅប្រព័ន្ធ (ADR) ក្នុងទម្រង់ផ្សេងទៀត អាច​ត្រូវ​បាន​ផ្តល់​​​ដោ​យ​​មណ្ឌលសិក្សាធិការ​ ឬ SELPA របស់​អ្នក​។ នេះអាចពាក់ព័ន្ធនឹង​សម័យ​ប្រជុំជាមួយមណ្ឌលសិក្សាធិការ​ និង​​អ្នក​សម្រុះសម្រួល​នៃក្រុម​របស់​មាតាបិតា អ្នកគាំពារសិទ្ធិពលរដ្ឋ​ ​ឬ​​មន្ត្រី​ទំនាក់ទំនង ឬ​ក៏​កិច្ច​ប្រជុំ​សម្រុះសម្រួលស្តីពីកម្មវិធី​ IEP។ ចំពោះព័ត៌មា​​នបន្ថែមអំពីដំណោះស្រាយវិវាទក្រៅប្រព័ន្ធ (ADR)​ និង​ការអប់រំពិសេស សូមចូល​មើល​គេហ​ទំព័រ​របស់​មជ្ឈមណ្ឌលដំណោះស្រាយវិវាទសមស្របផ្នែក​អប់រំពិសេ​ស (CADRE) នៅ៖ www.cadreworks.org. មានអត្ថប្រយោជន៍ចំពោះវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនីមួយៗ ដូច​បាន​លើក​ឡើង​ខាង​លើ។ ​ទោះ​​​យ៉ាង​ណា​​ក៏​​ដោយ​​ ​នីតិវិធី​កិច្ច​ដំណើការត្រឹមត្រូវតាមផ្លូវច្បាប់​ (រួមទាំង​​សម័យ​ប្រជុំស្តីពីការស្វែងរក​ដោះស្រាយ និង​កិច្ចប្រជុំសម្រុះសម្រួល) អាចផ្តល់​ការការពារ​ជាក់លាក់​ដល់​​អ្នក​​និង​កូន​​អ្នក​ ​ដែលមិនចាំបាច់​ត្រូវ​​នឹង​យន្តការ​ក្រៅផ្លូវការ។