Menu Close

(6.69) ចុះបើមណ្ឌលសិក្សា​ធិការ​មិនបានផ្តល់ការអប់រំ​សាធារណៈ​ដោយ​​ឥតគិតថ្លៃនិងសម​រម្យ (FAPE) មួយរយៈពេល ​ហើយ​​ខ្ញុំមិន​បាន​ទិញ​សេវាអប់រំជំនួស តើនឹងមានអ្វីកើត​ឡើង​? តើខ្ញុំនៅតែទទួលបានសំណងទេ?

(6.69) ចុះបើមណ្ឌលសិក្សា​ធិការ​មិនបានផ្តល់ការអប់រំ​សាធារណៈ​ដោយ​​ឥតគិតថ្លៃនិងសម​រម្យ (FAPE) មួយរយៈពេល ​ហើយ​​ខ្ញុំមិន​បាន​ទិញ​សេវាអប់រំជំនួស តើនឹងមានអ្វីកើត​ឡើង​? តើខ្ញុំនៅតែទទួលបានសំណងទេ?

បាទ/ច៎ាស។ តុលាការ​ក៏​បានផ្តល់សេវាកម្មអប់រំជាសំណង (ជាប្រភេទ) (ដូចជា​សេវា​អប់រំ​ពិសេស​បន្ថែម ការបង្រៀនតាមផ្ទះ​ដោយ​​ឯករាជ្យ កម្មវិធីអប់រំនៅរដូវក្តៅ) ដល់​សិស្ស​​ជា​សំណង​​ដោយ​​សារ​តែមណ្ឌលសិក្សាធិការ​ មិនបានអប់រំសិស្សដែលទទួលការអប់រំពិសេស។ [Lester H. v. Gilhool, 916 F.2d 865, 867 (3d Cir. 1990);​ Burrv.​ Ambach, 863 F.2d 1071, 1078 (2d Cir. 1988); Miener v. Missouri, 800 F.2d 749, 751 (8th Cir. 1986); Todd v. Andrews, 933 F.2d 1576, 1584 (11th Cir. 1991).] នេះរួមមានសេវាកម្មសំណងដែលត្រូវផ្តល់ជូនបន្ទាប់ពីសិស្សមិនសិទ្ធិទទួលបានការអប់រំពិសេស​ដោយ​​សារ​តែ​បញ្ហា​អាយុ។ [Pihl v.Mass. Dept.of Ed., 9 F.3d 184, 185 (1st Cir. 1994); Jefferson Co. Board of Ed. v. Breen, 853 F.2d 853, 857-58 (11th Cir. 1988).] សិទ្ធិផ្តល់សេវាអប់រំជាសំណងនេះត្រូវបានគេទទួលស្គាល់នៅ​ក្នុងតុលាការមណ្ឌលទីប្រាំបួន​ (Ninth Circuit)។ [Parents of Student W. v. Puyallup Sch. Dist. No. 3, 31 F.3d 1489, 1496-97 (9th Cir. 1994).]