Menu Close

(6.57) តើ​អ្នក​ណាអាចមានវត្តមាននៅពេល​សវនាការ​ដំណើរការត្រឹមត្រូវតាមច្បាប់?

(6.57) តើ​អ្នក​ណាអាចមានវត្តមាននៅពេល​សវនាការ​ដំណើរការត្រឹមត្រូវតាមច្បាប់?

​អ្នក​មានសិទ្ធិបើក ឬបិទសវនាការដល់សាធារណៈជន។ [34 C.F.R. Sec. 300.512​(c)​(2); 5 C.C.R. Sec. 3082(f); Cal. Ed. Code Sec. 56501(c)(2).] បើសវនាការ​បើកហរ សាធារណៈជនអាចចូលរួមបាន។ ​ទោះ​បីជាសវនាការបើកចំហរ​ក៏​​ដោយ​​​ ​ក៏​​​អ្នក​នៅតែចង់​ស្នើសុំឱ្យ​ដក​សាក្សី​ចេញ​ពី​សវនាការ ដើម្បី​មិន​ឱ្យ​ពួក​គេ​ស្តាប់ឮសក្ខី​ក​ម្មរបស់សាក្សីផ្សេងទៀត។ [5 C.C.R. Sec. 3082(c)(3).] បើសវនាការត្រូវបានបិទ សាធារណៈជនមិនអាចចូលរួមបានទេ។ (និងកូន​អ្នក​ បើ​អ្នក​ចង់បាន) ​អ្នក​តំណាងរបស់​អ្នក​​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) ​អ្នក​តំណាង​មណ្ឌល​សិក្សា​ធិការ​ និង​សា​ក្សីមណ្ឌលសិក្សាធិការ​។

សក្ខីកម្មអាចធ្វើតាមទូរស័ព្ទ ឬ​ក៏​មធ្យោបាយអេឡិកត្រូនិចផ្សេងទៀត​ តាមឆន្ទានុសិ​ទ្ធិ​របស់​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​​រដ្ឋបាល​ (ALJ) បើ​អ្នក​ចូលរួមម្នាក់ៗ “មានឱកាសចូលរួម និង​ស្តាប់​នីតិវិធី​ទាំងមូល” និង​សង្កេតមើល​វត្ថុតាង​។ [5 C.C.R. Sec. 3082(g).] ក្នុងការអនុវត្តជាក់ស្តែង ដរាបណាសាក្សីណាម្នាក់មាន​វត្ថុតាង​ពាក់ព័ន្ធនឹង​សក្ខីកម្ម​របស់​គេ​ និងមានសម្រាប់​ភាគី​ទាំងសងខាង​ចោទសួរ​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) មិនតម្រូវឱ្យសាក្សី​អង្គុយ​ស្តាប់​សវនាការ​ទាំង​មូល​​ឡើយ។ បើ​អ្នក​ចង់បង្ហាញសក្ខីកម្មតាមមធ្យោបាយអេឡិចត្រូនិក ​អ្នក​ត្រូវមានការអនុញ្ញាតពី​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) មុនពេលសវនាការ។ ជាធម្មតា នេះត្រូវបានពិភាក្សា​ក្នុង​កិច្ចប្រជុំ​មុន​ពេល​សវនាការ​ដែល​ភស្តុតាង​និង​កង្វល់​ផ្សេង​ទៀត​អាច​ដោះស្រាយបាន។ ​ដោយ​​ហេតុថា​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) អាចបដិសេធសំណើរបស់​អ្នក​ ​អ្នក​​​គប្បី​​ត្រៀម​ពន្យល់​អំពី​សារៈសំខាន់​នៃ​សក្ខីកម្មរបស់សាក្សី និងមូលហេតុដែលធ្វើឱ្យពិបាក ​ឬមិនអាចមាន​សាក្សី​បង្ហាញ​ខ្លួន​​ដោយ​​​ផ្ទាល់។