Menu Close

(6.58) តើអាចដាក់ព័ត៌មានជាលាយលក្ខណ៍អក្សរទៅ​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) ដែរឬទេ? តើមណ្ឌលសិក្សាធិការ​ និងមាតាបិតាត្រូវដាក់វត្ថុតាង និងបញ្ជីសាក្សីរបស់ពួកគេនៅ​ពេលណា?

(6.58) តើអាចដាក់ព័ត៌មានជាលាយលក្ខណ៍អក្សរទៅ​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) ដែរឬទេ? តើមណ្ឌលសិក្សាធិការ​ និងមាតាបិតាត្រូវដាក់វត្ថុតាង និងបញ្ជីសាក្សីរបស់ពួកគេនៅ​ពេលណា?

ភាគីទាំងសងខាង​អាចបញ្ជូនវត្ថុតាង (ឧទាហរណ៍ លិខិតគាំទ្រ របាយការណ៍វាយតម្លៃ ​កម្មវិធី​ IEP ។ល។) និង​​គប្បី​​ធ្វើដូច្នេះ។ ​​យ៉ាង​​តិចប្រាំថ្ងៃធ្វើការមុនបើកសវនាកា​រ ​អ្នក​ត្រូវធានាថា មណ្ឌលសិក្សាធិការ​មាន៖ (1) ឯកសារទាំងអស់ជាច្រើនច្បាប់​ដែ​ល​អ្នក​ចង់ដាក់ជាវត្ថុតាងនៅពេលសវនាការ និង (2) បញ្ជី​សាក្សី​សក្តានុពល​​ដែល​អ្នក​អាចហៅទៅផ្តល់សក្ខីកម្មនៅពេលសវនាការ ជាមួយនឹង​សេចក្តីថ្លែងខ្លី​ទាក់ទង​នឹង​អ្វី​ដែល​​សាក្សីម្នាក់ៗធ្វើសក្ខីកម្ម។ [34 C.F.R. Sec. 300.512(b)(1); Cal. Ed. Code Sec. 56505(e)(7).]

​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) អាចបញ្ជាឱ្យមានការផ្លាស់ប្តូរព័ត៌មានមុន។

មណ្ឌលសិក្សាធិការ​ត្រូវទទួលឯកសារទាំងនេះប្រាំថ្ងៃមុនបើកសវនាការ។ ដូចគ្នានេះ​ដែរ មណ្ឌលសិក្សាធិការ​ត្រូវប្រគល់​ឯកសារ និង​បញ្ជីឈ្មោះសាក្សី​ដល់​អ្នក​​​​យ៉ាង​​តិចប្រាំ​ថ្ងៃធ្វើការ​មុន​ពេល​បើកសវនាការ។ វត្ថុតាង ឬឯកសារ​ជា​​​លាយលក្ខណ៍អក្សរដែលបានផ្លាស់ប្តូរតិចជាងប្រាំថ្ងៃធ្វើការ​ មុន​ពេល​​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) រារាំងសវនាការមិនឱ្យចូល​ទៅ​ក្នុង​កំណត់ត្រា និងសាក្សីណាមួយដែល​មិន​បង្ហាញ​ឈ្មោះ​ក្នុងរយៈ​ពេល​​ប្រាំ​ធ្វើការ មុនពេលរារាំងសវនាការពីការផ្តល់សក្ខីកម្ម។ [34 C.F.R. Sec. 300.512; Cal. Ed. Code Secs. 56505.1(f) & 56505(e)(8).]

ដូច្នេះ ​អ្នក​ត្រូវធានាថា ឯកសារនិងបញ្ជីឈ្មោះសាក្សីទាំងនេះ​ស្ថិតនៅ​ក្នុងដៃ​របស់​ភាគី​ផ្សេង​ទៀត និង​ការិយាល័យ​សវនាការចំនួនប្រាំថ្ងៃមុនបើកសវនាការ។

​​យ៉ាង​​តិចដប់ថ្ងៃមុនពេលសវនាការ ភាគីនីមួយៗត្រូវដាក់ជូន​ការិយាល័យ​​សវនាការ​​រដ្ឋបាល (OAH) និង​ទៅ​វិញ​​ទៅមកនូវសេចក្តីថ្លែង​នៃ៖ (1) បញ្ហាដែលត្រូវសម្រេចនៅ​ពេលសវនាការ និង (2) សំណើដំណោះស្រាយនៃបញ្ហាទាំងនោះ។ បើ​អ្នក​គ្មានមេធា​វី ​អ្នក​សម្រុះសម្រួល​ត្រូវ​ជួយ​​អ្នក​​​កំណត់​បញ្ហា​និង​ដំណោះស្រាយ​ដែល​ស្នើឡើង តាមសំណើរបស់​អ្នក​ទៅ​ការិយាល័យ​​សវនាការ​​រដ្ឋបាល (OAH)។ [Cal. Ed. Code Sec. 56505(e)(6).] ​ការិយាល័យ​​សវនាការ​​រដ្ឋបាល (OAH) អាចធ្វើកិច្ចប្រជុំមុនបើកសវនាការ និង/ឬចេញ​បញ្ជា​មុន​​សវនាការ ដែលផ្លាស់ប្តូរពេលវេលាកំណត់រយៈពេ​លដប់ថ្ងៃ និង/ឬ​សេចក្តីលម្អិត​នៃ​សេចក្តីថ្លែង​ខាងលើ។ ​អ្នក​មិនអាចទាក់ទងជាមួយ​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) ក្រៅពី​វត្តមាន​របស់​ភាគីម្ខាង​ទៀត​បានទេ ហើយ​​អ្នក​​​ក៏​​ត្រូវ​ផ្ញើលិខិតឆ្លើយឆ្លង ឬការទំនាក់ទំនងផ្សេងទៀតជា​មួយ​​ការិយាល័យ​​សវនាការ​​រដ្ឋបាល (OAH) ជូន​ភាគីម្ខាងទៀតផងដែរ។ [5 C.C.​R.​ Secs. 3083 & 3084.]