Menu Close

(6.46) តើ​អ្នក​អាចធ្វើដូចម្តេចដើម្បីធានាថាមណ្ឌលសិក្សាធិការគោរពតាម​​ការផ្តល់ជូន​ “ការរក្សា​​ស្ថានភាព​ដដែល​”?

(6.46) តើ​អ្នក​អាចធ្វើដូចម្តេចដើម្បីធានាថាមណ្ឌលសិក្សាធិការគោរពតាម​​ការផ្តល់ជូន​ “ការរក្សា​​ស្ថានភាព​ដដែល​”?

មណ្ឌលសិក្សាធិការ​ភាគច្រើនដឹង និងគោរពតាមការផ្តល់នូវស្ថានភាពដដែល។ ​ទោះ​​​យ៉ាង​ណា​​ក៏​​ដោយ​​ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជម្លោះអំពីស្ថានភាពដដែល​បាន​ក្លាយ​ជា​រឿង​ធម្មតា។ មានជម្រើស​ជំនួសជាច្រើនដែលអាចជួយ​អ្នក​អនុវត្តសិទ្ធិ “រក្សា​ស្ថានភាពដដែល” របស់​​អ្នក​៖

  1. ដូចនៅក្នុងអន្តរកម្មអំពី​នីតិវិធីអប់រំពិសេស ​អ្នក​​​គប្បី​ឱ្យមណ្ឌលសិក្សាធិការ​ ដឹ​ង​ថា​អ្នក​​ដឹង​អំពី​សិទ្ធិ​របស់​​អ្នក​​។ សកម្មភាពដ៏សាមញ្ញនេះធ្វើឱ្យមណ្ឌលសិក្សាធិការ​ កត់សំគាល់ថា ​​អ្នក​រំពឹងថាពួកគេ​នឹង​ទទួល​ខុស​ត្រូវស្រប​តាម​​ច្បាប់សហព័ន្ធនិងរដ្ឋ។ ដូច្នេះ ​អ្នក​អាចរាប់បញ្ចូលសេចក្តីថ្លែងនៅក្នុងសំណើសវនាការរបស់​អ្នក​ (សេចក្តីថ្លែង​មួយច្បាប់នឹង​​ត្រូវ​បាន​ផ្ញើ​ទៅ​មណ្ឌលសិក្សាធិការ​) ស្នើសុំមណ្ឌលសិក្សាធិការ​ឱ្យ​បញ្ជាក់​អំពី​សិទ្ធិ​របស់​កូន​​អ្នក​​ក្នុង​ការបន្តរក្សា​ការ​ដាក់​បញ្ចូល​​ក្នុងកម្មវិធី​ និង/ឬសេវាកម្មបច្ចុប្បន្ន​របស់គាត់។ បើមណ្ឌលសិក្សាធិការ​មិនឆ្លើយតបក្នុងរយៈពេលប្រាំថ្ងៃ ឬ​បដិសេធមិនគោរពសិទ្ធិ “រក្សា​​ស្ថានភា​ពដដែល” ​អ្នក​​ប្រហែលជាចង់ប្រើជម្រើស ឬ (3) ខាងក្រោម។
  2. ​អ្នក​អាចដាក់​បណ្តឹង​អនុលោមទៅតាម​ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE)។ ​ដោយ​​សារសកម្មភាពរបស់ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) អាចចំណាយ​ពេលយូរ​ពេក​ដើម្បី​ជាជំនួយ ​អ្នក​អាច​ទូរស័ព្ទទៅការិយាល័យធានាគុណភាព​ដើម្បី​ស្នើសុំការស៊ើបអង្កេត​ឱ្យ​បាន​លឿន ឬហៅទូរស័ព្ទ​ទៅមណ្ឌល​សិក្សា​ធិកា​រ​​ដោយ​​ផ្ទាល់។ ​ទោះ​​​យ៉ាង​ណា​​ក៏​​ដោយ​​ ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) មានឆន្ទានុសិទ្ធិ​យល់ព្រម ឬបដិសេធ​​នីតិវិធីដែលលឿន។
  3. កាលណា​​អ្នក​ស្នើសុំ​នីតិវិធី​ត្រឹមត្រូវ ​អ្នក​អាច​ដាក់ញត្តិ​បន្ទាន់​មួយ​ដើម្បី​ស្នើសុំ​ទៅ​ការិយាល័យ​សវនាការរដ្ឋបាល (​OAH) ដើម្បីសម្រេចលើសំណើ “ស្ថិតក្នុងស្ថានភាពដដែល” របស់​​អ្នក​។ ដើម្បីដាក់ញត្តិ​ សូមសរសេរ​លិខិត​ដែល​បញ្ជា​ក់​អំពី​សំណើ​របស់​​អ្នក​ និងមូលហេតុ​ដែល​​អ្នក​​គិត​ថា ការផ្តល់ “ការរក្សា​ស្ថានភា​ព​ដដែល” ​​គួរអនុវត្តចំពោះស្ថានភាពរបស់កូន​អ្នក​។ ​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) នឹងពិនិត្យឡើងវិញនូវព័ត៌មាននេះ និងចេញ​សេចក្តី​​បង្គាប់​​ដោយ​​ទទួល ឬ​បដិសេធ​​សំណើរបស់​អ្នក​។ សូមមើលគំរូកថាខណ្ឌ សំណើសុំកិច្ច​ដំណើរការត្រឹមត្រូវតាម​ច្បាប់​ “ការរក្សា​ស្ថានភាពដដែល” ផ្នែកឧបសម្ព័ន្ធ ឧបសម្ព័ន្ធ M​