Menu Close

(6.22) តើការិយាល័យ​សិទ្ធិពលរដ្ឋ​ (OCR) ស៊ើបអង្កេតអំពី  ​បណ្តឹង​​​យ៉ាង​​ដូចម្តេច?

(6.22) តើការិយាល័យ​សិទ្ធិពលរដ្ឋ​ (OCR) ស៊ើបអង្កេតអំពី  ​បណ្តឹង​​​យ៉ាង​​ដូចម្តេច?

ការិយាល័យ​សិទ្ធិពលរដ្ឋ (OCR) នឹង “ទទួលស្គាល់” ​បណ្តឹង​របស់​អ្នក​ភ្លាមៗពេល​ពួកគេ​ទទួល​បាន​បណ្តឹងនោះ។ ​ទោះ​​​យ៉ាង​ណា​​ក៏​​ដោយ​​ការិយាល័យ​សិទ្ធិពលរដ្ឋ (OCR) នឹង​បិទបណ្តឹង​របស់​​អ្នក ​​បើ​​អ្នក​​មិន​ផ្ញើ​ការយល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរក្នុងរយៈពេល 20ថ្ងៃបន្ទាប់ពីទទួលលិខិតទទួលស្គាល់។

កាល​ណាកំណត់ថា ខ្លួន​នឹង​ស៊ើបអង្កេត​ការិយាល័យ​សិទ្ធិពលរដ្ឋ (OCR) ​អាច​ពិនិត្យ​​ឡើង​វិញ​នូវ​ឯកសារ និង/ ឬ​ធ្វើការសម្ភាស ឬ​ក៏​ចូលមើលគេហទំព័រ។ បើការិយាល័​យ​សិទ្ធិពលរដ្ឋ (OCR) រកឃើញថា មណ្ឌលសិក្សាធិការ​គ្មានអនុលោមភាព នោះការិយាល័យ​សិទ្ធិ​ពលរដ្ឋ (OCR) នឹង​ផ្តល់ជូនមណ្ឌលសិក្សាធិការ​ រយៈពេល 30ថ្ងៃ ដើម្បីគោរព​តាម​​ដោយ​​​ស្ម័គ្រចិត្ត​មុន​ពេល​ផ្ញើ​ចេញ​នូវ​ “លិខិត​ស្វែង​រក” ដែល​បង្ហាញអំពីការមិនបានបំពេញតាមបទដ្ឋានគតិយុត្តិ។ បើមណ្ឌលសិក្សាធិការ​​ចរចារជាមួយ​អ្នក​ មណ្ឌលសិក្សាធិការ​​មានរយៈពេល 10ថ្ងៃ​ដើម្បី​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​​មុនពេលការិយាល័យ​សិទ្ធិពលរដ្ឋ (OCR) ផ្ញើ​ “លិខិតស្វែងរក” ចេញ។

ការិយាល័យ​សិទ្ធិពលរដ្ឋ (OCR) នឹងត្រួតពិនិត្យមណ្ឌលសិក្សាធិការ​​​​យ៉ាង​​ទៀងទាត់​ដើម្បី​ធានាថា ការិយាល័យ​បន្ត​គោរពតាមកិច្ចព្រមព្រៀងអំពីដំណោះស្រាយណា មួ​យ។ បើមណ្ឌលសិក្សាធិការ​មិនគោរពតាមការស្ម័គ្រចិត្ត ការិយាល័យ​សិទ្ធិពលរដ្ឋ (OCR) អាច​អនុវត្ត​ របកគំហើញ​របស់​ខ្លួន ​​ដោយ​​​ដកហូត​មូលនិធិ ឬ​ក៏​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ក្រសួងយុត្តិធម៌​ដើម្បី​មាន​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​។ សូមមើលការិយា​ល័យ​សិទ្ធិពលរដ្ឋ (OCR) សៀវភៅណែនាំអំពីដំណើររឿងក្តី ផ្នែក​ 103] នៅ៖​https://www2.ed.gov/about/offices/list/ocr/docs/ocrcpm.pdf និង​នីតិវិធី​ដំណើរ​ការ​រឿង​ក្ដី​តាម​រយៈ​​៖ ​www.ed.gov/about/offices/list/ocr/complaints-how.ht​ml.​សម្រាប់ព័ត៌មានបន្ថែម អ្នកក៏អាចចូលទៅកាន់៖ https:/www2.ed.gov/about/offices/list/ocr/frontpage/faq/disability.html.- (សំណួរដែលត្រូវបានសាកសួរជាញឹកញាប់)។