Menu Close

(6.28) តើខ្ញុំស្នើសុំ​សវនាកិច្ចដំណើរការ​ត្រឹមត្រូវតាមផ្លូវច្បាប់​បាននៅពេលណា?

(6.28) តើខ្ញុំស្នើសុំ​សវនាកិច្ចដំណើរការ​ត្រឹមត្រូវតាមផ្លូវច្បាប់​បាននៅពេលណា?

អ្នក​ស្នើសុំកិច្ច​ដំណើរការត្រឹមត្រូវតាមផ្លូវច្បាប់​បន្ទាប់ពីកិច្ចប្រជុំ IEP៖

  • បើ​អ្នក​មិនយល់ស្របនឹង​ប្រភេទ​សិទ្ធិ​ទទួល​ការអប់រំ​ពិសេស​លទ្ធផលវាយតម្លៃ ការកំណត់​កម្រិតសិក្សា ឬ​សេវា​កម្ម​ដែលមណ្ឌលសិក្សាធិការ​បានស្នើឡើង ឬ
  • កាលណាមណ្ឌលសិក្សាធិការ​​បដិសេធ​មិន​ផ្លាស់ប្តូរ​ប្រភេទ​សិទ្ធិទទួលបាន​ការវាយតម្លៃ​ ការកំណត់​កម្រិតសិក្សា ឬ​សេវាកម្មសម្រាប់កូន​អ្នក​ ដែល​អ្នក​ជឿថាចាំបាច់។ ឬ
  • បើ​អ្នក​និងមណ្ឌលសិក្សាធិការ​ មិនយល់ស្របអំពីវត្តមាននៃ​កម្មវិធី​ដែល​សមស្រប​សម្រាប់​កូន​របស់​​អ្នក​។
    [34 C.F.R. Sec. 300.507(a); Cal. Ed. Code Sec. 56501(a).]

តាមច្បាប់រដ្ឋ សិស្សមិនអាចផ្តួចផ្តើមនីតិវិធីដោះស្រាយរឿងក្តីបានទេ បើពួកគេមិនត្រូវបាន “ឱ្យ​រួចជា​អ្នក​ជា” ឬ​ក៏​ជាផ្នែកនៃតុលាការ ឬ​អ្នក​នៅក្នុងបន្ទុករបស់តុលាការ (និង​កន្លែង​ដែល​មាតាបិតាមិនត្រូវ​បានគេ​កំណត់ ឬ​ផ្តល់ទីតាំង និងគ្មានការតែងតាំង​”តំណាង​”របស់​មាតា​បិតា)។ [Cal. Ed. Code Sec. 56501(a).]

​អ្នក​​ត្រូវ​ដាក់​បណ្តឹង​តាមនីតិវិធីដោះស្រាយរឿងក្តីរបស់​អ្នក​ទៅ​ការិយាល័យ​​សវនាការ​​​រដ្ឋបាល (OAH) ក្នុង​រយៈ​ពេល​ពីរឆ្នាំគិតចាប់ពីថ្ងៃដែល​អ្នក​បានដឹង (ឬមានហេតុផ​ល​ត្រូវដឹង) អំពី​អង្គហេតុ​ដែល​ជា​មូលដ្ឋាន​នៃ​បណ្តឹង​របស់​អ្នក​។ ថ្ងៃផុតកំណត់នេះមិនត្រូវបានអនុវត្តទេ បើ​អ្នក​ត្រូវបានរារាំងមិនឱ្យដាក់​បណ្តឹង​ពីព្រោះមណ្ឌលសិក្សាធិការ​​៖

  1. បានបកស្រាយខុសជូន​អ្នក​ថា ខ្លួនបាន​ដោះស្រាយ​បញ្ហា​ដែល​​អ្នក​​កំពុង​តវ៉ា។ ឬ
  2. ដកហូតព័ត៌មានពី​អ្នក​ថា ខ្លួនត្រូវច្បាប់តម្រូវឱ្យផ្តល់ព័ត៌មាន។
    [20 U.S.C. Secs. 1415(b)(6)(B) & (f)(3)(D); 34 C.F.R Secs. 300.507(a)​(2)​(iii) & 300.511(b); Cal. Ed. Code Sec. 56505(l).]

​អ្នក​គួរផ្ញើ ឬទូរសារ​បណ្តឹង​ជាលាយលក្ខណ៍អក្សររបស់​អ្នក​ទៅ៖

ការិយាល័យសវនាការ​រដ្ឋបាល​ (Office of Administrative Hearings)
ផ្នែ​កអ​ប់រំ​ពិសេស​ (Special Education Division)
2349 Gateway Oaks Drive
Sacramento, CA 95833
ទូរសារ​៖ (916) 376-6319
ទូរសព្ទ​៖ (916) 263-0880