Menu Close

(6.70) តើមានដែនកំណត់ណាមួយ​លើការទាមទារសំណង ឬការអប់រំ​សងជំនួស​​នៅក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​​ដែរ​ឬ​ទេ?

(6.70) តើមានដែនកំណត់ណាមួយ​លើការទាមទារសំណង ឬការអប់រំ​សងជំនួស​​នៅក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​​ដែរ​ឬ​ទេ?

បាទ/ចាស។ រដ្ឋ​កាលីហ្វ័រញ៉ាបានបង្កើតច្បាប់​លក្ខន្តិក​រយៈពេលពីរឆ្នាំ​ទៅលើ​ដែន​កំណត់​នៃ​​ការទាមទារ​ក្នុង​សំណុំរឿង​អប់រំ​ពិសេស។ ការទាមទារសំណងសម្រាប់សេវាកម្មអប់រំជាសំណង ឬការទូទាត់​ត្រូវ​ធ្វើឡើង​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចាប់​ពី​ពេល​ដែលការរំលោភបំពានរបស់មណ្ឌលសិក្សាធិការ​បានកើតឡើង។ [Cal. Ed. Code Sec. 56505(l).]

​ម្យ៉ាង​វិញ​ទៀត​ ​អ្នក​មិនអាចបន្តនីតិវិធី​​ដោយ​​ផ្ទាល់ទៅក្នុង​តុលាការ ​ដើម្បីធ្វើការទាមទារការទូទាត់​សំណង​ ឬ​​​​សេវាកម្ម​អប់រំ​សង​ជំនួស​​ ក្រោមច្បាប់ IDEA ឡើយ។ ក្នុងរឿងក្តីភាគច្រើន ​អ្នក​​ត្រូវទាមទារនៅពេល​សវនាការ​តាមនីតិវិធីរដ្ឋបាល។ [Hoeft v. Tucson Unified Sch. Dist., 967 F.2d 1298, 1303 (9th Cir. 1992); Doe by Brockhuis v. Arizona Dept. of Ed., 111 F.3d 678, 682 (9th Cir. 1997).] ក្នុងរឿងក្តីខ្លះ វាគ្រប់គ្រាន់ក្នុងការ​ដាក់ពាក្យបន្តឹង​ និង “អស់” ដំណោះ​ស្រាយរដ្ឋបាល​ដែល​អ្នក​មាន ​ដោយ​​​ដាក់​​​បណ្តឹង​ស្តីពីកា​រអនុវត្ត​តាមច្បាប់​ទៅក្រសួងអប់រំរដ្ឋ កាលីហ្វ័​រញ៉ា (CDE) ជាមុនសិន។ [Christopher S. v. Stanislaus, 384 F.3d 1205, 1207 (9th Cir. 2004).]