Menu Close

(6.55) តើខ្ញុំ​ត្រូវមានតំណាងដោយ​មេធាវីដើម្បីឆ្លងកាត់កិច្ច​ដំណើរការត្រឹមត្រូវតាមច្បាប់​ដែរ​ឬ​ទេ?

(6.55) តើខ្ញុំ​ត្រូវមានតំណាងដោយ​មេធាវីដើម្បីឆ្លងកាត់កិច្ច​ដំណើរការត្រឹមត្រូវតាមច្បាប់​ដែរ​ឬ​ទេ?

ទេ! គ្មាន​ចំណុច​ណាមួយ​នៅក្នុង​ច្បាប់​កាលីហ្វ័រញ៉ា ឬច្បាប់សហព័ន្ធ ដែល​ហាមមិន​ឱ្យ​ធ្វើជា​តំណាងឱ្យខ្លួន​​អ្នក​នោះទេ​។ ​ទោះ​​​យ៉ាង​ណា​​ក៏​​ដោយ​​ ​អ្នក​​ក៏​មានសិទ្ធិមានមេធាវីអម និងណែនាំរូប​អ្នក​ផងដែរ។ [34 C.F.R. Sec. 300.512(a)(1).]

​អ្នក​ត្រូវការមេធាវីដែរ​ឬអត់នោះ ​គឺ​អាស្រ័យ​ថា​តើ​អ្នក​អាចប្រមូល និងបង្ហាញភស្តុតា​ង​យ៉ាង​សមស្រប​ដែល​​អ្នក​​ចាំបាច់ត្រូវធ្វើការបញ្ចុះ​បញ្ចូល​​។ បើ​អ្នក​មិនប្រើមេធាវី ​អ្នក​​​គប្បី​​ពិគ្រោះយោបល់ជាមួយមេធាវី (ឬ​អ្នក​តស៊ូមតិ) ដែល​ទទួល​ការ​បណ្តុះបណ្តាល និងបទពិសោធន៍​​ផ្នែក​ច្បាប់ និងនីតិវិធីអប់រំពិសេស។

មេធាវីការអប់រំពិសេស ឬ​អ្នក​តស៊ូមតិ អាចប្រាប់​អ្នក​អំពី​​ច្បាប់ដែល​ត្រូវនឹង​ស្ថានភាព​របស់​កូន​​អ្នក​។ ​អ្នក​ត្រូវដឹងអំពីបទដ្ឋានគតិយុត្តិដែលទាក់ទងនឹងវិសាលភាពនៃសិទ្ធិទទួលបានសេវាអប់រំ​ពិសេស និង​ការ​កំណត់​ទីកន្លែងសិក្សារបស់កូន​អ្នក​។ ​អ្នក​ត្រូវបង្ហាញភស្តុតាង​របស់​​អ្នក​តាមរយៈសាក្សី និងឯកសាររបស់​អ្នក​ និង​ត្រូវ​ស្របជា​មួ​យ​នឹង​​បទដ្ឋាន​គតិយុត្តិដែលមានជាធរមាន។ បើ​អ្នក​ជ្រើសរើសឱ្យមេធាវីជាតំណាងនៅពេល​សវនាការ ​អ្នក​​ត្រូវ​ជូនដំណឹង​ដល់​ភាគី​​ដទៃ​ទៀត​អំពីសំណុំរឿងនេះ ​​យ៉ាង​​តិច 10 ថ្ងៃមុនពេលសវនាការ។ [Cal. Ed. Cod​e Sec. 56507(a).]