Menu Close

(6.29) តើខ្ញុំគួរដាក់ពាក្បបណ្តឹងតាមនីតិវិធីដោះស្រាយរឿងក្តីពេ​លដែលខ្ញុំបានដឹងថា មណ្ឌល​សិក្សាធិការ​ និងរូបខ្ញុំមិនឯកភា​ពគ្នាអំពីសេវាកម្ម ឬការកំណត់ទីកន្លែងសិក្សា?

(6.29) តើខ្ញុំគួរដាក់ពាក្បបណ្តឹងតាមនីតិវិធីដោះស្រាយរឿងក្តីពេ​លដែលខ្ញុំបានដឹងថា មណ្ឌល​សិក្សាធិការ​ និងរូបខ្ញុំមិនឯកភា​ពគ្នាអំពីសេវាកម្ម ឬការកំណត់ទីកន្លែងសិក្សា?

បើមណ្ឌលសិក្សាធិការកំពុង​គំរាម​ផ្លាស់ប្តូរ​កម្មវិធី ឬ​ក៏​កម្រិតសិក្សា​របស់​កូន​​អ្នក​ ​ដោ​យ​​​គ្មាន​ការយល់ព្រម​របស់​​អ្នក​​ ហើយ​អ្នក​​ចង់​រក្សា​របៀបដែលមានស្រាប់​ ​អ្នក​​អាច​ដាក់​ពាក្យ​បណ្តឹងសុំ​កិច្ចដំណើរការតាមផ្លូវ​ច្បាប់​ដើម្បី​​រក្សា “ស្ថានភាពបច្ចុប្បន្ន” ​ដោយ​​​ឆ្លៀត​យក​ប្រយោជន៍​ពី​ “ស្ថានភាពនៅដដែល”។ [34 C.F.R. Sec. 300.518(a); Cal. Ed. Code Sec. 56505(d).]

​ទោះ​ជា​​យ៉ាង​ណា​​ក៏​​ដោយ​​ ជាទូទៅ ​អ្នក​មិន​គួរ​ដាក់ពាក្យបណ្តឹងតាមនីតិវិធី​ត្រឹមត្រូវ​រហូត​ដល់​​អ្នក​ត្រូវ​បាន​ត្រៀម​​លក្ខណៈសម្បត្តិគ្រប់គ្រាន់ ​ទោះ​បីជា​​អ្នក​​មាន​អារម្មណ៍​ថា កូន​​អ្នក​​កំពុង​ត្រូវ​បាន​គេ​បម្រើមិនសមស្រប។ គ្មានអ្វីអំពីកម្មវិធីមិនសមស្របទំន​ងជាផ្លាស់ប្តូរ ​ដោយ​​បណ្តឹងតាមនីតិវិធីដោះស្រាយរឿងក្តី។ ម៉្យាងវិញទៀត ពេលដែ​លចំណាយក្នុងការរៀបចំភស្តុតាងរបស់​អ្នក​​នឹង​បង្កើន​ឱកាស​ទទួល​បាន​លទ្ធផល​​ជោគ​ជ័យ។ ក្នុងរយៈពេលពីរបីថ្ងៃនៃបណ្តឹងតាមនីតិវិធីដោះស្រាយរឿងក្តី ​អ្នក​នឹង​ទទួល​បាន​សេចក្តី​ជូន​ដំណឹង​ពី​ការិយាល័យ​សវនាការ។ សេចក្តីជូនដំណឹងនេះនឹងមានកាលបរិច្ឆេទដែលកំណត់​សម្រាប់​សវនាការ​និង​សម្រុះសម្រួល។