Menu Close

(6.33) តើខ្ញុំត្រូវធ្វើ​​យ៉ាង​​ម៉េចទើបដឹងថា ខ្ញុំបាន​ត្រៀមខ្លួនសម្រាប់សវនាការកិច្ចដំណើរការ​ត្រឹមត្រូវតាមច្បាប់?

(6.33) តើខ្ញុំត្រូវធ្វើ​​យ៉ាង​​ម៉េចទើបដឹងថា ខ្ញុំបាន​ត្រៀមខ្លួនសម្រាប់សវនាការកិច្ចដំណើរការ​ត្រឹមត្រូវតាមច្បាប់?

កាល​ណា​សវនាការ​កិច្ច​ដំណើរការត្រឹមត្រូវតាមច្បាប់​ ​អ្នក​ត្រូវ​បង្ហាញ​ភស្តុតាង​ដែលចែង​ថា កូន​អ្នក​ត្រូវ​ការ​សេវាកម្ម ឬ​ក៏​ការកំណត់ទីកន្លែងសិក្សាដែល​អ្នក​កំពុងស្វែងរកតាមរយៈ​សវនាការ​កិច្ច​ដំណើរការ​ត្រឹម​ត្រូវ​តាមច្បាប់នេះ​។ ខាងក្រោមនេះគឺជាឧទាហរណ៍នៃជម្លោះទូទៅមួយចំនួន៖

  1. ​អ្នក​មិនពេញចិត្តនឹងគោលដៅនិងវត្ថុបំណងនៃ​កម្មវិធី​ IEP របស់កូនអ្នក​ ​ដោ​យ​​​ជឿ​ថា​គោលដៅនិង​វត្ថុ​បំណង​​មិនច្បាស់ ឬ​​​ថាកូន​របស់​​អ្នក​​អាច​សម្រេច​ជោគជ័​យ​​តាមរយៈ​​​សេវាកម្ម​ជាក់លាក់​បានច្រើន​ជាង​មណ្ឌល​សិក្សាធិការ​មានឆន្ទៈទទួ​លស្គាល់។ ​អ្នក​ត្រូវការភស្តុតាងថា វត្ថុបំណង​ដែល​​អ្នក​​ចង់​សរសេរ គឺ​ជាការរំពឹងទុក​ដែល​សមហេតុផល​សម្រាប់ការសិក្សា និងទទួលបានជំនាញ ​ដោយ​​សារតែ​​ពិការភាព​របស់​កូន​​អ្នក​​ និង​រយៈពេល​ដែល​​អ្នក​រំពឹងថា នឹងសម្រេចគោលបំណង។
  2. ​អ្នក​យល់ស្របនឹងគោលដៅនិងវត្ថុបំណងរបស់​កម្មវិធី​ IEP ប៉ុន្តែមិនយល់ស្របនឹងមណ្ឌលសិក្សាធិការ​អំពី​កម្រិត​សេវាកម្ម​ដែល​សម្រេច​ដល់​វត្ថុបំណង​ទាំង​នេះ។ ​អ្នក​ត្រូវការភស្តុតាងទាក់ទងនឹងកម្រិតនៃសេវាកម្មដែលកូន​អ្នក​ត្រូវការ។
  3. អ្នក​មិនយល់ស្របនឹងការកំណត់ទីកន្លែងសិក្សាដែលមណ្ឌលសិក្សាធិការ​កំពុ​ងស្នើសុំ​ ដោយ​​ជឿថាការកំណត់​កម្រិតសិក្សានោះមិនអាចបំពេញតាមតម្រូវការរបស់​កម្មវិធី​ IEP របស់​កូន​អ្នក​​ ឬ​ក៏​​មិនផ្តល់​ជូន​​អន្តរកម្ម​សម​ស្របជាអតិបរមាដល់កូនៗរបស់​​អ្នក​​ជាមួយសិស្សដែលគ្មានពិការភាព។ ​អ្នក​ត្រូវការ ភស្តុតាងទាក់ទងនឹងសេវាកម្មគាំទ្រដែលអាចបានប្រើដើម្បីបម្រើដល់កូន​អ្នក​​ដែល​​រៀន​​ក្នុងថ្នាក់រៀនធម្មតា ឬ​ក៏​តាមវិធី​រួមបញ្ចូលគ្នាជាច្រើន។

​អ្នក​មិនគួរពិចារណាស្នើសុំ​សវនាការ​ដំណើរការត្រឹមត្រូវតាមច្បាប់​រហូតដល់​បន្ទាប់ពី​​អ្នក​​បាន​ដឹង​អំពី​​បទដ្ឋាន​គតិយុត្តិសម្រាប់​កម្មវិធី​ IEP ឬ​ការកំណត់​ទីកន្លែង​សិក្សា​​​ដែល​​អ្នក​​សង្ឃឹមថានឹងទទួលបាន។ ​អ្នក​ក៏ត្រូវប្រាកដផងដែរ​ថា​ ភស្តុតាង​ដែល​​អ្នក​​ត្រូវការ​ដើម្បី​បំពេញ​តាម​បទដ្ឋានគតិយុត្តិ​ទាំងនោះ​គឺមាន​ផ្តល់​ជូន​អ្នក​ នៅ​ពេលណា​​​​អ្នក​ត្រូវការវា។ បើភស្តុតាងរបស់​អ្នក​មួយចំនួនជាទម្រង់ឯកសារ ​អ្នក​​ត្រូវ​មាន​ឯកសា​រ​​ទាំងនោះ​ប្រាំថ្ងៃ​​​យ៉ាង​​​តិច​​នៃថ្ងៃធ្វើការ មុនពេលធ្វើសវនាការផ្លាស់ប្តូរជាមួយមណ្ឌលសិក្សាធិការ។ សាក្សីដែល​អ្នក​ចង់ប្រើនៅក្នុងរឿងក្តីរបស់​អ្នក​​ត្រូវ​បង្ហាញ​ខ្លួន ​ត្រៀមខ្លួនធ្វើ​សក្ខីកម្ម​នៅ​កាលបរិច្ឆេទ ពេលវេលា និងទីកន្លែងដែលបានកំណត់សម្រាប់សវនាការ។

ខាងក្រោមនេះគឺជាឧទាហរណ៍នៃបញ្ហាសវនាការធម្មតាដែល​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) នឹង​ពិនិត្យ​បើ​​អ្នក​​ជំទាស់​ទៅ​នឹង​ភាពសមស្របនៃ​កម្មវិធី​ IEP របស់សាលា​សម្រាប់​កូន​អ្នក​៖

  1. តើ​កម្មវិធី​ IEP របស់សាលា ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​បំពេញ​តម្រូវ​ការ​ពិសេ​ស​របស់​កូនអ្នក​ដែរឬទេ​? ឧទាហរណ៍ តើគោលដៅ​នៃកម្មវិធី​ IEP ត្រូវ​បាន​តាក់តែ​ង​ឡើង​សម្រាប់​ឱនភាពអប់រំលើគ្រប់ផ្នែកទាំងអស់ ​ដែលបាន​កំណត់​នៅ​ក្នុ​ង​​ការវាយតម្លៃ​កូន​របស់​​អ្នក​​ទេ? តើសេវាកម្មដែលបានផ្តល់ជូន​ទាក់ទងនឹងការរីកចម្រើនឆ្ពោះទៅរកគោលដៅទាំងនោះដែរ​ឬ​ទេ? ម៉្យាងវិញទៀត តើ​ឱន​ភា​ព​អប់រំ​របស់​កូន​​អ្នក​​ត្រូវ​បានគេ​ពិចារណា នៅពេលដែលគេ​ធ្វើ​សេចក្តី​សម្រេចអំពីសេវាកម្ម និងយុទ្ធសាស្រ្ត​ដើម្បី​ដោះស្រាយ​បញ្ហាទាំងនោះ​ ឬ​ក៏​​ធ្វើសេចក្តី​សម្រេច ផ្អែកលើ​កន្លែងទំនេរ រដ្ឋបាលងាយស្រួល​ ឬ​​ក៏​​កត្តា​ផ្សេងទៀត​ដែល​មិន​ទាក់ទង​នឹង​បុគ្គលនីយកម្ម​កម្មវិធីសម្រាប់សិស្សពិសេស?
  2. តើកម្មវិធី IEP “បានរៀបចំឡើង​យ៉ាង​​​សមស្រប​ដើម្បី​ផ្តល់”​ “ប្រយោជន៍ការអប់រំ​” (ឧ.ទា. ការ​រីក​ចម្រើន​ដែល​សមស្រប​ទៅ​នឹង​កាលៈទេសៈ​របស់​កុមារ) ដែរឬទេ​​? បើកូនរបស់​អ្នក​មិនបានរីកចម្រើនឆ្ពោះទៅរកគោលដៅទេ នេះគឺជាភស្ដុតាងដែលគាំទ្រ​ដល់​របកគំហើញថា ​កម្មវិធី​ IEP មិនត្រូវ​បាន​គណនា​សមហេតុផល​ដើម្បី​ឱ្យ​មានវឌ្ឍនភាព។ ឬ បើសេវាកម្ម ឬការកំណត់ទីកន្លែងសិក្សាដែលបានផ្តល់ជូនមិនទាក់ទងទៅនឹង​គោលដៅ​ដែល​ត្រូវ​សម្រេច ​កម្មវិ​ធី​ IEP មិនត្រូវបាន​គណនា​សមហេតុផល​ដើម្បី​ផ្តល់​អត្ថ​ប្រយោជន៍ទេ។ [Endrew F. v. Douglas County School District, 137 S.Ct. 988 (U.S., 2017).]
  3. តើ​កម្មវិធី​ដែលបាន​អនុវត្ត​សម្រាប់​កូនរបស់អ្នក​ ស្របនឹងអ្វីដែលបានសរសេរនៅក្នុង​កម្មវិធី​ IEP ដែរឬទេ? និយាយម៉្យាងទៀត តើសេវាកម្មដែលបានសន្យា​នៅក្នុង​កម្មវិធី​ IEP ត្រូវបានគេផ្តល់ជូនជាក់ស្តែងឬទេ? ហើយ តើពួកវាមានរៀបរាប់​អំពី​ភាព​ញឹកញាប់​ រយៈពេល និងបរិយាកាស​ក្នុង​កម្មវិធី IEP ដែរឬ​ទេ​?

បើ​អ្នក​កំពុងប្រឈមនឹងភាពតឹងរឹងនៃការកំណត់ទីកន្លែងសិក្សាដើម្បីអនុវត្ត​កម្មវិធី​ IEP ជាទូទៅ​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) នឹងពិនិត្យមើលកត្តាមូលដ្ឋានទាំងនេះ៖

  1. តើការកំណត់ទីកន្លែងសិក្សាតឹងរឹងដែលមណ្ឌលសិក្សាធិការ​ បានផ្តល់ជូន មានភាពចាំបាច់​ដើម្បី​ឱ្យ​កូន​​អ្នក​​ទទួល​បាន​ប្រយោជន៍ គឺ​ការរីកចម្រើន​ឆ្ពោះ​ទៅ​រក​គោលដៅ​របស់​គាត់​ដែរ​ឬ​ទេ? ឬ​ក៏​ តើវឌ្ឍនភាពអាចកើតឡើងក្នុងបរិយាកាសដែលមិនសូវរឹតត្បិត​​ដោយ​​​ការចូល​ទៅ​កាន់​មិត្តភក្ដិ​ដែលគ្មានពិការភាពដែរឬទេ? តើគេអាចប្រើសេវាកម្មបន្ថែមអ្វីខ្លះ (ដូចជា​ការបង្រៀនបន្ថែម ឬជំនួយលើ​អាកប្បកិរិយា ឬ ការកែប្រែកម្មវិធីសិក្សា) ដើម្បីទទួលបានប្រយោជន៍​ក្នុងបរិយាកាសដែលមិនសូវរឹតត្បិត? [Cal. Ed. Code Sec. 56364.2(a).]
  2. តើអ្វីទៅជាប្រយោជន៍ក្រៅផ្លូវការ (ដូចជាទំនាក់ទំនង​សង្គម​ ជំនាញឥរិយាបថ ឬជំនាញ​​ប្រាស្រ័យទាក់ទង) ដែល​អាចទទួលបាន​​ដោយ​​ការ​កំណត់​កម្រិតសិ​ក្សា​​ក្នុង​បរិយាកាសដែល​មិន​សូវរឹតត្បិត​?
  3. តើមានឥទ្ធិពលអ្វីខ្លះមក​លើ​គ្រូនិង​សិស្ស​ដែល​គ្មានពិការភាព​ បើកូន​​​អ្នក​​ត្រូវដាក់​ក្នុង​បរិយាកាស​ដែល​មិន​សូវ​តឹង​រឹង? តើកូន​អ្នក​ត្រូវការពេលច្រើនពេករបស់គ្រូក្នុងថ្នាក់រៀន ឬ​ក៏​​​​ក្រៅថ្នាក់រៀនដែរឬទេ? តើកូន​អ្នក​រំខានដល់សិស្សដទៃទៀតក្នុងបរិយាកាសដែលមិនសូវតឹងរឹងដែរឬទេ? បើគ្រូឬសិស្សដទៃទៀតនឹងរងផលប៉ះពាល់មិនល្អ តើត្រូវមានសេវាកម្មបន្ថែមអ្វីខ្លះ​ដើម្បី​ដោះស្រា​យ​បញ្ហាទាំងនេះ?
  4. តើមណ្ឌលសិក្សាធិការ​ត្រូវចំណាយប្រាក់អស់ប៉ុន្មានលើ​សេវាកម្មបន្ថែម​សម្រា​ប់​​ការកំណត់​កម្រិត​​សិក្សា​ក្នុង​បរិយាកាស​ដែលមិនតឹងរឹង? តើការចំណា​យនោះនឹងក្លាយជាបន្ទុកធ្ងន់សម្រាប់មណ្ឌលសិក្សាធិការ​ និង​ជះឥទ្ធិពល​អាក្រក់​ដល់​ការ​ផ្តល់នូវ​​សេវាកម្មដល់សិស្សដទៃទៀតក្នុងមណ្ឌលសិក្សាធិការ​ដែរឬទេ?​ (​ទោះ​បីនេះគឺជាកត្តាមួយក្នុងចំណោមកត្តាដែលត្រូវពិចារណា​ក៏​​ដោយ​​ ​ក៏​​វា​មិន​ត្រូវមណ្ឌលសិក្សាធិការ​​លើក​ឡើង​​​ជាហេតុផល​ដាក់​សិស្សក្នុងបរិយាកាសដែ​ល​មិនសូវរឹតត្បិតនោះទេ)។ [See Sacramento City Unified School District v. Holland, 786 F. Supp. 874, 878 (E.D. Cal. 1992).] មើល​ជំពូក​ 7 ព័ត៌មានអំពីព័ត៌មានដែលរឹត​បន្តឹងតិចតួច​បំផុត។​

ដូច្នេះ នៅក្នុងស្ថានភាព​ទូទៅ​ដូច​រៀបរាប់ខាងលើ​ ​អ្នក​​មិនបានត្រៀមខ្លួន​សម្រាប់​សវនាការ​រហូត​ដល់​​អ្នក​​អាច​ណែនាំ​ភស្តុតាង​ជាទម្រង់​ជា​សក្ខីកម្ម និងឯកសារដែល និយាយ​អំពី​បញ្ហា​ទាំង​នេះ តាមរបៀប​ដែល​នឹង​ផ្តល់​​​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) នូវ​ព័ត៌មាន​ដែល​ត្រូវការ​ដើម្បី​សរសេរ​សេចក្តី​សម្រេច​ចិត្ត​ដែលកូន​អ្នក​ច​ង់បាន។