Menu Close

(6.21) តើខ្ញុំដាក់បណ្តឹងអំពីការរើសអើង ឬការយាយីក្រោមផ្នែក​ 504 ទៅការិយាល័យ​សិទ្ធិពលរដ្ឋ​ (OCR) នៅពេល​ណា?

(6.21) តើខ្ញុំដាក់បណ្តឹងអំពីការរើសអើង ឬការយាយីក្រោមផ្នែក​ 504 ទៅការិយាល័យ​សិទ្ធិពលរដ្ឋ​ (OCR) នៅពេល​ណា?

មាតាបិតា ​អ្នក​ចាប់អារម្មណ៍ ឬ​ក៏​អង្គការផ្សេងទៀតអាចដាក់​បណ្តឹង​ក្រោមផ្នែក​ 504 រាល់​ពេល​ដែល​សិស្ស​ពិការ​មិន​ទទួល​បាន​អត្ថប្រយោជន៍អប់រំ​ពី​កម្មវិធី​បង្រៀន​របស់​គាត់​ដែល​ស្មើ​នឹងអត្ថប្រយោជន៍​ដែល​ទទួល​បាន​​ពី​មិត្តភក្តិ​ដែលគ្មានពិការភាព ដែ​ល​​ជា​លទ្ធផល​នៃ​ការ​ប្រព្រឹត្ត ​ឬ​ក៏​គោលនយោបាយរបស់មណ្ឌល​សិក្សា​ធិការ​។ នេះរួមមានស្ថានភាពដែលសិស្សពិការត្រូវបានគេដកចេញពីការចូលរួមក្នុងកម្មវិធី ឬ​ក៏​​សកម្មភាព​ដែលត្រូវ បាន​ផ្ដល់មូលនិធិដោយសហព័ន្ធ ដូចជាការអប់រំសាធារណៈ។ [34 C.F.R. Sec. 104.4(a).] ជាទូទៅ សាលារៀនទទួលបាន​មូលនិធិ​សហព័ន្ធ។​​ សិស្សម្នាក់មិនចាំបាច់ត្រូវ​មាន​

ពិការភាព​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន​ការអប់រំ​ពិសេស ដើម្បី​ឱ្យ​​អ្នក​ដាក់ពាក្យបណ្តឹង​ស្តីពី ការ​រើសអើង​​ទៅកាន់​​។​ ​​ ​បណ្តឹងអំពី​ការរើសអើង​ទាក់ទងនឹង​ពិការភាព​អាច​រាប់​បញ្ចូល​បញ្ហា​ដែល​ទាក់ទង​នឹង​ឧបសគ្គ​ផ្នែក​ស្ថាបត្យ​កម្ម​ “ការចូលទៅកម្មវិធី” ឬ​​ក៏​​ការមិន​បាន​អនុវត្ត​ផែនការ​ស្នាក់នៅ​ដែល​បាន​ព្រមព្រៀង​សម្រាប់​​សិស្ស។​ ការយាយី​ដោយ​​សារពិការភាពរបស់សិស្ស គឺជាទម្រង់នៃការរើសអើង។ ការយាយីគឺជាការបំភិតបំភ័យ ឬ​ក៏​ការរំលោភបំពានដែលបង្កើតឱ្យមានបរិយាកាសអរិភាព។ មើល​លិខិត​ Dear Colleague Letter ___ IDELR ___, (OCR 07/25/00)។ ចំពោះបណ្តឹងដែលចោទប្រកាន់អំពីការយាយី​ដោយ​​សារពិការភាព ការិយាល័យ​សិទ្ធិពលរដ្ឋ (OCR) តម្រូវ​ឱ្យ​មាន៖ 1. សិស្សត្រូវគេធ្វើបាប​ដោយ​​សារពិការភាព។ 2. ការសម្លុតធ្វើបាបគឺធ្ងន់ធ្ងរណាស់ដែលបង្កើតឱ្យមានបរិយាកាសអរិភាព។ 3. មន្ត្រី​សាលាដឹងអំពី ឬ​ក៏​គួរដឹងអំពីការសម្លុតធ្វើបាប និង 4. សាលាមិនឆ្លើយតបឱ្យបានត្រឹមត្រូវទេ។ លិខិត Dear Colleague Letter ការ​ឆ្លើយតបទៅនឹង​ការសម្លុត​ធ្វើបាប​សិស្ស​ដែលមានពិការភាព​ 64 IDELR 115 (OCR 2014).]  

​អ្នក​​ត្រូវ​តែ​ដាក់​បណ្តឹងអំពី​ការរើសអើងក្នុងរយៈពេល 180ថ្ងៃ​គិត​ចាប់​ពី​ថ្ងៃ​នៃ​ការរើសអើង ​លើកលែង​តែ​ពេល​វេលានៃការដាក់ពាក្យត្រូវមន្រ្តីក្រសួងដែលទទួល​បន្ទុកលើកពេល [34 C.F.R. Sec. 100.7(b).] ​បណ្តឹងតាមផ្នែក​ 504 ​ក៏​​អាច​ត្រូវ​បានធ្វើឡើង​ក្នុង​នាម​សិស្ស​ដែល​មិន​មែន​ជា​សិស្ស​ទទួលបានការ​អប់រំ​ពិសេស​ផ្លូវការ ហើយ​មណ្ឌលសិក្សាធិការមិន​ទទួលស្គាល់​ពិការភាព​របស់គាត់។ នេះគឺជារឿងក្តីដែលកើតឡើង នៅពេលដែលគេព្យួរ​ការ​សិក្សារប​ស់​សិស្ស​ជ្រុល​ដោយ​​សារ​តែ​មាន​បញ្ហា​អាកប្បកិរិយា (ប៉ុន្តែ​មិនត្រូវបានគេកំណត់ថាមានពិការភាព) ឬ​​ក៏​គេព្យួរ​​ដោយ​​សារតែ​អាកប្បកិរិយា​ដែល​មាន​ពិការភាព។ កាលណាមណ្ឌលសិក្សាធិការ​ផ្អាក​សិស្ស​ផ្នែក​អប់រំ​ពិសេស​ដែល​មាន​ពិការភាព​រយៈពេលសរុ​ប​លើស​ពី​ 10ថ្ងៃ​មណ្ឌលសិក្សាធិការ​ត្រូវ​វាយ​តម្លៃ​សិស្ស និងកំណត់ថាតើអាកប្បកិរិ​យា​របស់សិស្ស​បង្ហាញ​នូវ​ពិការភាព​របស់​គាត់​ឬទេ។ [West ContraCostaUnified SchoolDistrict (OCR Region IX, 2004) 42 IDELR 121; Newport-MesaUnified SchoolDistrict (OCR, Region IX, 2004), 43 IDELR 11; SantaBarbaraSchool District (OCR Region IX, 2004) 43 IDELR 172.]