Menu Close

(6.73) តើមានច្បាប់សហព័ន្ធណាផ្សេងទៀតដែលជួយខ្ញុំទេ បើខ្ញុំប្តឹងមណ្ឌលសិក្សាធិការ​ទាមទារ​សំណងជាលុយ?

(6.73) តើមានច្បាប់សហព័ន្ធណាផ្សេងទៀតដែលជួយខ្ញុំទេ បើខ្ញុំប្តឹងមណ្ឌលសិក្សាធិការ​ទាមទារ​សំណងជាលុយ?

បាទ/ចាស។ ច្បាប់នេះមិនច្បាស់ទេ ប៉ុន្តែតុលាការមួយចំនួនបានអនុញ្ញាត​ឱ្យសិស្ស​ដែល​ទទួលបាន​ការអប់រំ​ពិសេស និង​មាតាបិតា​ប្តឹងទាមទារសំណងជាប្រាក់ តាមច្បា​​ប់​ស្តី​ពី​ការអប់រំ​សម្រាប់​ជនពិការ​ (IDEA) ជាមួយនឹង​ផ្នែក​1983 នៃមាត្រា​ 42 នៃក្រ​មសហរដ្ឋអាមេរិក ដែលជាលក្ខន្តិកៈ “សិទ្ធិពលរដ្ឋ” របស់សហព័ន្ធ។ [Emma C​.v.​ Eastin, 985 F. Supp. 940 (N.D. Cal. 1997); Goleta Union Elementary Dist​.​ v.​ Ordway, 166 F. Supp. 2d 1287 (C.D. Cal. 2001), reconsideration denied, 248 F. Supp. 2d 936 (C.D. Cal. 2002 F.2d 591 (9th Cir. 1992) (មតិដែលមិនបានផ្សព្វផ្សាយ) (អនុញ្ញាត​ឱ្យ​ដើមបណ្តឹង​ទាមទារ​សំណងខូចខាត ស្ថិតក្រោម​ច្បាប់អប់រំ​សម្រាប់ជនពិការ (IDEA)។ ​ទោះ​​​យ៉ាង​ណា​​ក៏​​ដោយ​​ គ្មានតុលាការទាំងអស់អនុញ្ញាតឱ្យមានបណ្តឹងទាមទារ​សំណង​ខូចខាត​ជា​ប្រាក់។ [Alex G. exel. Stephen G.​ v. Board​ ​of Trustees of Davis Joint Unified Sch. Dist., 332 F. Supp. 2d 1315, 1319 (E.D. Cal. 2004).] សូម្បីតែតុលាការដែលអនុញ្ញាតឱ្យមាតាបិតាដាក់​បណ្តឹង​ទាមទារសំណងជា​​ប្រាក់​ស្ទាក់ស្ទើរ​មិន​ទាម​ទារ​សំណង​ដោយ​​សារ​ពួកគេ​មិន​ចង់​ដាក់​បន្ទុក​ហិរញ្ញវត្ថុ​ច្រើន​ពេក​លើ​សាលា។ ផ្ទុយទៅវិញ តុលាការស្នើឱ្យមានទូទាត់ចំពោះ​ការចំណាយជាក់ស្តែង ឬ​ក៏​​ផ្តល់ជា​ការអប់រំ ឬសេវាកម្ម ​ជាជាង​ផ្តល់​ប្រាក់ជាសំណងនឹង​ការឈឺចាប់​ និង​ការរងទុក្ខ ឬ​​ការសងជំងឺ​ចិត្ត​។​ [Emma C., 985 F. Supp. at 945; Goleta Union Elementary District, 166 F. Supp. 2d at 1296.]

​ម្យ៉ាង​វិញ​ទៀត​ ​ទោះ​បីតុលាការខ្លះបាន​អនុញ្ញាតឱ្យ​មានការចោទ​ប្រកាន់​ប្រឆាំង​នឹង​មន្រ្តី​អប់រំ​សម្រាប់​សិស្ស​ម្នាក់​ៗ​ក៏​​ដោយ​​ ​ក៏​មន្ត្រីទាំងនេះអាចស៊ាំទៅនឹង​បណ្តឹង​បើពួកគេ​មិន​អាច​ដឹងថា សកម្មភាព​របស់ពួក​គេ​រំលោភ​​លើសិទ្ធិស្របច្បាប់ដែលមានចែង​​យ៉ាង​​ច្បាស់។ [Harlow v. Fitzgerald, 457 U.S. 800 (1982); Act Up!/Portland​ v. Bagley, 988 F.2d 868 (9th Cir. 1993); Goleta, 166 F. Supp. 2d at 1299.]