Menu Close

(6.30) តើបញ្ហាសំខាន់ៗអ្វីខ្លះដែលខ្ញុំគួរដឹងអំពីបណ្តឹង​សម្រាប់កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់​ទៅ​​ការិយាល័យ​​សវនាការ​​រដ្ឋបា​ល (OAH)?

(6.30) តើបញ្ហាសំខាន់ៗអ្វីខ្លះដែលខ្ញុំគួរដឹងអំពីបណ្តឹង​សម្រាប់កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់​ទៅ​​ការិយាល័យ​​សវនាការ​​រដ្ឋបា​ល (OAH)?

ការិយាល័យ​​សវនាការ​​រដ្ឋបាល (OAH) ពិនិត្យឡើងវិញ​​​យ៉ាង​​​ហ្មត់ចត់​នូវ​សំណើ​តាម​នីតិវិធី​ត្រឹមត្រូវ (ដែល​គេ​ហៅ​ថា “បណ្តឹង”) ដើម្បី​ធ្វើឱ្យប្រាកដថា សំណើនោះច្បាស់​ទាំង​មាតាបិតា និងមណ្ឌលសិក្សាធិការ​។ ​អ្នក​ត្រូវប្រាកដថា បញ្ហាជម្លោះ ឬការខ្វែងគំនិតរបស់​អ្នក​ គឺជាបញ្ហាដែលចៅក្រមផ្នែក ច្បាប់រដ្ឋបាល (ALJ) មានសិទ្ធិពិចារណា។ ​បណ្តឹង​របស់​អ្នក​​ត្រូវ​មានការរៀបរាប់អំពីបញ្ហានីមួយៗ និងសំណើ​ដំណោះស្រាយ។ បញ្ហា វិវាទ ឬការខ្វែងគំនិតគ្នាដែល​អ្នក​អាចដោះស្រាយតាមរយៈបណ្តឹង​​តាមនីតិវិធី​​​ត្រូវ​ស្ថិត​ក្នុងប្រភេទមួយ​​យ៉ាង​​តិចដូចខាងក្រោម៖

  1. មណ្ឌលសិក្សាធិការ​ស្នើ​ឱ្យ​ផ្តួចផ្តើម​ ឬ​ផ្លាស់ប្តូរ​ប្រភេទ​សិទ្ធិពិការភាព​ ឬប្រភេទ​ពិការភាព​របស់កូន​​អ្នក​ ​ហើយ​​អ្នក​​​​មិនយល់ព្រម។
  2. ការវាយតម្លៃឡើងវិញលើកូនរបស់​អ្នក​ ហើយ​អ្នក​មិនយល់ព្រមចំពោះការវាយតម្លៃនេះ (ក្នុង​រឿងក្តីនេះ មណ្ឌល​សិក្សាធិការ​ ទំនងជាស្នើសុំនីតិវិធីដោះស្រា​យរឿងក្តី)។
  3. មណ្ឌលសិក្សាធិការ​ស្នើឱ្យ​ផ្តួចផ្តើម ឬផ្លាស់ប្តូរ​ការកំណត់ទីកន្លែងសិក្សា​របស់​កូន​​អ្នក​ ហើយ​​អ្នក​​មិន​យល់ព្រម។ បើមណ្ឌលសិក្សាធិការ​ស្នើសុំ​ផ្លាស់ប្តូរ​ការកំណត់កម្រិត​សិក្សា​របស់​កូន​​អ្នក​ ទាំង​អ្នក​ទាំងមណ្ឌលសិក្សាធិការ​ អាច​ស្នើសុំនីតិវិធីត្រឹមត្រូវដើម្បីដោះស្រាយជម្លោះ។
  4. មណ្ឌលសិក្សាធិការ​ស្នើឱ្យផ្តួចផ្តើម ឬផ្លាស់ប្តូរការផ្តល់ការអប់រំ​សាធារណៈ​ដោយ​​ឥតគិតថ្លៃនិង​សម​រម្យ (FAPE) ដល់សិស្ស។ បើមានការខ្វែងគំនិតគ្នាទាក់ទងនឹងការអប់រំ​សាធារណៈ​ដោយ​​ឥតគិតថ្លៃនិងសម​រម្យ (FAPE) ទាំង​មាតា​បិតា​ទាំងសាលា អាច​ស្នើសុំ​នីតិវិធី​ត្រឹមត្រូវ​ដើម្បីដោះស្រាយជម្លោះ។
  5. ​អ្នក​ស្នើសុំមណ្ឌលសិក្សាធិការ​ ឱ្យស្វែងរកសិស្សដែលមានសិទ្ធិទទួលការអប់រំពិសេស ប៉ុន្តែមណ្ឌលសិក្សាធិការ​ បានបដិសេធ។
  6. ​អ្នក​បានស្នើសុំផ្លាស់ប្តូរប្រភេទសិទ្ធិទទួលការអប់រំពិសេសរបស់សិស្ស ប៉ុន្តែមណ្ឌលសិក្សាធិការ​បានបដិសេធ។
  7. អ្នក​ស្នើសុំការវាយតម្លៃរបស់សិស្ស ប៉ុន្តែមណ្ឌលសិក្សាធិការ​បានបដិសេធ។
  8. ​អ្នក​ស្នើសុំការកំណត់ទីកន្លែងសិក្សា ឬ​ផ្លាស់ប្តូរការកំណត់ទីកន្លែងសិក្សា​​ដែល​មាន​ស្រាប់​របស់​កូន​​អ្នក​ ប៉ុន្តែ​មណ្ឌលសិក្សាធិការ​បានបដិសេធ។
  9. ​អ្នក​ស្នើសុំសេវាកម្មអប់រំពិសេសជាក់លាក់ ឬផ្លាស់ប្តូរ​កម្មវិធី​ IEP ប៉ុន្តែមណ្ឌលសិក្សាធិការ​បានបដិសេធ។
  10. អ្នក​និងមណ្ឌលសិក្សាធិការ​ ការិយាល័យអប់រំស្រុក និង/ឬ ​ផ្នែក​ផែនការ​ក្នុងស្រុ​ក​សម្រាប់ការអប់រំពិសេស​ (Special Education Local Plan Area – SE​LP​A) មិ​នយល់ស្របអំពី​វត្តមាននៃកម្មវិធី​សមស្រប​ណាមួយ​ ដែល មណ្ឌលសិក្សាធិការ​ ឬទីភ្នាក់ងារអប់រំទទួលខុសត្រូវខាងហិរញ្ញវត្ថុដែលផ្តល់ជូនកម្មវិធីនេះដល់សិស្ស​។ [Cal. Ed. Code Sec. 56501(a).]