Menu Close

(6.52) ជំនួសឱ្យសាក្សីមកកាន់​សវនាការកិច្ច​ដំណើរការត្រឹមត្រូវតាមច្បាប់​ តើខ្ញុំអាចដាក់លិខិត កំណត់ត្រា ឬ​ក៏​ឯកសារផ្សេងទៀតដើម្បីបញ្ជាក់អំពីសំណុំរឿងរបស់ខ្ញុំបានដែរ​ឬទេ?

(6.52) ជំនួសឱ្យសាក្សីមកកាន់​សវនាការកិច្ច​ដំណើរការត្រឹមត្រូវតាមច្បាប់​ តើខ្ញុំអាចដាក់លិខិត កំណត់ត្រា ឬ​ក៏​ឯកសារផ្សេងទៀតដើម្បីបញ្ជាក់អំពីសំណុំរឿងរបស់ខ្ញុំបានដែរ​ឬទេ?

ទេ! សិទ្ធិសួរដេញដោល គឺជាផ្នែកមួយដ៏សំខាន់នៃកិច្ច​ដំណើរការត្រឹមត្រូវតាមច្បាប់​។ ដូច្នេះ ​អ្នក​ចាំបាច់​នាំមកកាន់​សវនាការនូវសាក្សី​ដែល​អាច​ផ្តល់​សក្ខីកម្ម​អំពី​អ្វីដែល​ពួកគេ​បាន​សង្កេត និង/ឬ​គំនិតរបស់ពួកគេទាក់ទងនឹងបញ្ហានៅពេល​សវនាការ។ ​ចៅ​​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJs) មិនធ្វើសេចក្តីសម្រេចផ្អែកលើ “ពាក្យចចាមអារា​ម​” តែម្នាក់ឯងនោះទេ ប៉ុន្តែ​ត្រូវ​មាន​ភស្តុតាង​មួយចំនួនទៀតដែលគាំទ្រសេចក្តីសម្រេចនេះ។ [5 C.C.R. Sec. 3082(b).] ឯកសារភាគច្រើនត្រូវបានចាត់ទុកថាជា “ពាក្យចចាមអារាម” បើសាក្សី​គ្មាន​វត្តមាន​ដើម្បី​កំណត់ ឬផ្តល់​សក្ខី​កម្ម​​អំពីឯកសារទាំងនោះ​។

ឯកសារគាំទ្រ និងបង្កើតសក្ខីកម្មរបស់សាក្សីបន្ថែម។ ​អ្នក​​​គប្បី​​ប្រមូល និងបញ្ជូនឯកសា​រដែលគាំទ្រលើគោលជំហររបស់​អ្នក​ក្នុងរឿង​ក្តីនោះ។ ​ទោះ​​​យ៉ាង​ណា​​ក៏​​ដោ​យ​​ ​អ្នក​​​គប្បី​​ធានាថា មានសាក្សីដែលមានសមត្ថភាពមួយចំនួន និង មានឆន្ទៈ​ផ្តល់​សក្ខីកម្ម នៅពេលសវនាការអំពីចំណុចសំខាន់ៗដែល​អ្នក​​ត្រូវ​បង្កើត​ដើម្បី​ទទួល​បា​ន​​នូវ​អ្វី ដែល​អ្នក​ជឿថា កូន​​អ្នក​ត្រូវការសម្រាប់ការអប់រំសមរម្យ។