Menu Close

(6.24) បើមណ្ឌលសិក្សាធិការ និងខ្ញុំ​មិនយល់ស្រប​ចំពោះ​សំណើ​ផ្លាស់ប្តូរ​ចំពោះ​កម្មវិធី​អប់រំពិសេស​របស់​កូនខ្ញុំ តើមណ្ឌលសិក្សា​ធិការ​ ត្រូវជូន​ដំណឹង​​ខ្ញុំ​មុន​ពេល​ដែល​ខ្ញុំដាក់​ពាក្យបណ្តឹង​តាម​នីតិវិធី​ដោះស្រាយ​រឿងក្តីដែរឬទេ?

ជំហានដំបូងដ៏សំខាន់មួយចំពោះនីតិវិធីដោះស្រាយរឿងក្តីគឺការជូនដំណឹងគ្រប់ជ្រុ​ងជ្រោយពី​មណ្ឌល​សិក្សា​ធិការ អំពីអ្វីដែលមណ្ឌលសិក្សាធិការ​បានស្នើសុំ ឬ​ក៏​​បដិសេ​ធ​ និងមូល​ហេតុ​។ ជំហាននេះត្រូវបានគេហៅថា “សេចក្តីជូនដំណឹងជាមុន​ដោយ​​លាយលក្ខណ៍អក្សរ”។ រាល់ពេលដែលស្នើសុំ ឬ​ក៏​បដិសេធ​មិន​ផ្តួចផ្តើម​គំនិត​ ឬ​ក៏​​ផ្លាស់ប្តូរ​ការកំណត់ការវាយតម្លៃ ឬ​ក៏​ការ​កំណត់​កម្រិត សិក្សា​របស់សិស្ស ឬ​ក៏​​ការផ្តល់​​ការអប់រំ​សាធារណៈ​សមស្រប​និងឥតគិតថ្លៃ (FAPE) មណ្ឌលសិក្សាធិការ​ ​ត្រូវ​​​ផ្តល់​ជូន​​អ្នក​​នូវ​សេចក្តី​ជូន​ដំណឹង​ជាលាយលក្ខណ៍អក្សរ​នូវ​ “ពេល​វេលា​សមហេតុផល” មុនពេលវាស្នើសុំ ឬ​បដិសេធ​៖

  1. មិនផ្លាស់ប្តូរប្រភេទសិទ្ធិទទួលការអប់រំពិសេសរបស់កូន​អ្នក​ (ឧទាហរណ៍ ពិការភាពលើ​សិក្សាធិការ​) រួមទាំង​ការកំណត់ថា គាត់គ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានការ​អប់រំ​ពិសេស។
  2. មិនផ្តួចផ្តើម ឬផ្លាស់ប្តូរការវាយតម្លៃកូន​អ្នក​។
  3. មិនផ្លាស់ប្តូរកម្រិតសិក្សារបស់កូន​អ្នក​ និង
  4. មិនផ្លាស់ប្តូរសមាសធាតុនៃ​កម្មវិធី​ IEP របស់កូន​អ្នក​។ [34 C.F.R. Sec. 300.503(a).]